Straits Times បានរាយការណ៍ថា បុរសខ្ពស់បំផុតពិភពលោក និងស្ត្រីទាបបំផុតពិភពលោក បានជួបគ្នានៅអេហ្ស៊ីប។
ប្រភពដដែលឲ្យដឹងថា លោក Sultan Kosen អាយុ ៣៥ឆ្នាំ មកពីទួកគី មានកម្ពស់ ២,៥១ម៉ែត្រ ត្រូវបានសៀវភៅហ្គីណេស កត់ត្រាថាជាបុរសខ្ពស់បំផុតលើលោកដែលនៅមានជីវិត។
ខណៈពេលដែល Jyoti Amge (២៥ឆ្នាំ) សញ្ជាតិឥណ្ឌាជាអ្នកក្តោបក្តាប់ឯកត្តទកម្មពិភពលោក “បញ្ច្រាស់” ពីទាបជាងគេលើលោក ដោយមានកម្ពស់ត្រឹមតែ ០,៦៣ម៉ែត្រ ប៉ុណ្ណោះ។
តាមការអញ្ជើញរបស់ក្រុមប្រឹក្សាជំរុញទេសចរណ៍របស់អេហ្ស៊ីប អ្នកទាំង២បានជួបជុំគ្នានៅពីរ៉ាមីត ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី ២៦ ខែមករា។
លោក Kosen បានក្លាយជាបុរសដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ពីឆ្នាំ ២០០៩ ម្លេះ ដែលពេលនោះគាត់មានកម្ពស់តែ ២,៤៧ម៉ែត្រ ប៉ុណ្ណោះ។ក្រោយមកគាត់បានបំបែក “ឯកត្តទកម្មខ្លួនឯង” ដោយមានកម្ពស់ឡើងដល់ ២,៥១ម៉ែត្រ។ គាត់មានបងប្អូន ៣នាក់ទៀត តែពួកគេមានកម្ពស់ធម្មតា។ Kosen បានរៀបការនៅឆ្នាំ ២០១៣។
Amge កើតនៅ Nagpur, Maharashtra ហើយនៅឆ្នាំ ១៩៩៣ ត្រូវបានសៀវភៅហ្គីណេស កត់ត្រាទុកពីឯកត្តទកម្មទាបបំផុត ពេលនាងមានអាយុ ១៨ឆ្នាំ ឆ្នាំ ២០១១ មក។
បច្ចុប្បន្ន នាងជាតារាសម្តែង និងជាសហស្ថាបនិក នៃកម្មវិធី Lo Show Dei Record ដែលបង្កើតនៅឆ្នាំ ២០១២៕ ចន្ទ្រា