Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​អប់រំ អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ រៀបចំ​ការប្រឡង​បញ្ចប់​ឆ្នាំ នៅតាម​គ្រឹះស្ថានសិក្សា​ពីរ​ថ្ងៃ​

​ភ្នំពេញ ៖ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជូន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីជូនដំណឹង​ជូន​ដល់​ឯកឧត្តម លោកជំទាវ លោក លោកស្រី សាកលវិទ្យាធិការ នាយក​វិទ្យាស្ថាន នៃ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ ក្រោម​ឱវាទ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ស្តីពី​ការអនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ រៀបចំ​ការប្រឡង​បញ្ចប់​ឆ្នាំ​នៅតាម​គ្រឹះស្ថានសិក្សា​ពីរ​ថ្ងៃ​។

​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០​នេះ​បាន​ឲ្យ​ដឹងថា ដោយសារតែ​តាម​លក្ខណៈ​បច្ចេកទេស គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ មិនអាច​រៀបចំ​ការប្រឡង ONLINE បាន ក្រសួង អប់រំ យុវជន និង​កីឡា អនុញ្ញាត​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ ដែល​បង្រៀន​តាម​ប្រព័ន្ធ ONLINE រៀបចំ​ការប្រឡង​បញ្ចប់​ឆ្នាំ ដោយ​ត្រូវ​រៀបចំ​បន្ទប់​ប្រឡង ដែលមាន​ចំណុះ ១៥ ទៅ ២០​នាក់​ក្នុង​១​បន្ទប់ និង​ត្រូវ​ធានា​អនុវត្ត​វិធាន ការ​សុវត្ថិភាព​សុខភាព​របស់​ក្រសួងសុខាភិបាល និង​អង្គការ WHO​។ គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ​ត្រូវដាក់​ពាក្យ​ស្នើ សុំ​មក​ក្រសួង ដើម្បី​ពិនិត្យ និង​ទុកជា​ព័ត៌មាន​។​

​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​ចេញ​សេចក្តីជូនដំណឹង ជម្រាប​មក​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ស្តីពី​ការអនុញ្ញាត​ឲ្យ​គ្រឹះស្ថានសិក្សា​ឯកជន អាច​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ឯកជន អាច​ប្រឡង​បញ្ចប់​ឆ្នាំ​នៅតាម​គ្រឹះស្ថានសិក្សា ចំនួន​២​ថ្ងៃ​។​

​តាម​លិខិត​របស់​ក្រសួង​អប់រំ នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា កន្លងមក ក្រសួង បានចេញ​សេចក្ដីណែនាំ ឲ្យ​គ្រឹះស្ថានសិក្សា​ឯកជន​គ្រប់​កម្រិត រៀបចំ​ការបង្រៀន និង​រៀន​ពី​ចម្ងាយ ឬ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។​

​ក្រសួង​ក៏បាន​លើកឡើង​អំពី​លទ្ធភាព​អនុញ្ញាត ឲ្យ​រៀបចំ​ការប្រឡង តាម​ប្រព័ន្ធ​អេឡិចត្រូនិក ទៅតាម​ប្រតិទិន​គ្រឹះស្ថានសិក្សា​រៀងខ្លួន ដោយ​ធានា​នូវ​ស្តង់ដា​គុណភាព ដែល​អាច​ទទួលយកបាន​។ ក្រសួង​នឹងចូលរួម​សហការ​ជាមួយ​គ្រឹះស្ថានសិក្សា​ឯកជន ដើម្បី​ធានា​នូវ​ស្តង់ដារ​គុណភាព​នេះ​។​

​ចំពោះ​គ្រឹះស្ថានសិក្សា​ឯកជន​ណា ដែល​អនុវត្តតាម​ការ​ណែនាំ​របស់​ក្រសួង គ្រឹះស្ថានសិក្សា​នោះ អាច​ចេញ​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​សញ្ញាបត្រ​មធ្យម សិក្សា​ទុតិយភូមិ ដោយមាន​ការទទួលស្គាល់​ពី​ក្រសួង ប៉ុន្តែ​គ្រឹះស្ថានសិក្សា​ឯកជន ត្រូវ​ចុះហត្ថលេខា​ដោយ​ខ្លួនឯង​។ ក្រសួង​នឹង​ចុះ​អធិការកិច្ច​តាម​ការចាំបាច់ ដើម្បី​ធានា​គុណភាព​នៃ​សញ្ញាបត្រ​៕
ដោយ​៖​កូ​ឡាប​

×