Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បឿន​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស ចំនួន​៩៤៩ ៧២៥ ហិកតា ស្មើនឹង ៧៥,២៨% នៃ​ផែនការ​

​ភ្នំពេញ​៖ បើតាម​ប្រភពព័ត៌មាន​ពី facebook ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ បាន​ឲ្យ​ដឹងថា គិត​មក​ត្រឹម ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០ ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា នៅ​ទូទាំងប្រទេស សម្រេច​ធ្វើការ​ស្ទូង​និង​ព្រួស​បាន ១ ៩៤៩ ៧២៥ ហិកតា ស្មើនឹង ៧៥,២៨% នៃ​ផែនការ​ចំនួន ២ ៥៨៨ ១៣០ ហិកតា ក្នុងនោះ​មាន​៖ ស្រូវស្រាល​ចំនួន ៦១០ ៧៣៦ ហិកតា​, ស្រូវកណ្តាល​ចំនួន ៩៥៣ ៥២៦ ហិកតា​, ស្រូវធ្ងន់​ចំនួន ៣៣៤ ៦៩៤ ហិកតា​, ស្រូវចម្ការ​ចំនួន ១៧ ៦៨៣ ហិកតា​, ស្រូវ​ឡើង​ទឹក​ចំនួន ៣៣ ០០៦ ហិកតា ។

​ឯកឧត្តម វេ​ង សាខុន បាន​លើកឡើងថា ទន្ទឹមនឹងនេះ យើង​បាន​ប្រមូល​ផល​ស្រូវស្រាល ដើមរដូវ​វស្សា​បានជា​បណ្តើរៗ បាន​ចំនួន ៣២ ៥៦៥ ហិកតា ទទួល​បរិមាណ​ផល​សរុប​ចំនួន ១៤១ ០៣២ តោន ទិន្នផល​គិត​ជា​មធ្យម ៤,៣៣១ តោន​ក្នុង​មួយ​ហិកតា ដែល​ចាត់ទុកថា ជាការ​ទទួលបាន​ផល​ខ្ពស់ជាង​បណ្តា​ឆ្នាំ​ដទៃទៀត​។ ទន្ទឹមនឹងនេះ ក៏​យើង​បាន​ជួបប្រទះ​បញ្ហា​គ្រោះរាំងស្ងួត​នៅតាម​ឃុំ ស្រុក​ខ្លះ នៅ​ទូទាំងប្រទេស មួយចំនួន​ដែរ ប៉ុន្តែ​មិន​ប្រឈម​ខ្លាំងក្លា​ដូច​ឆ្នាំ​កន្លងទៅ​នោះទេ ៕​ដោយ​៖​កូ​ឡាប​

×