Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ អេស៊ីលីដា ភីអិលស៊ី​ប្រកាស​បញ្ចុះ​អត្រា​ការប្រាក់​ចាប់ពី ០,៤​ភាគរយ​ដល់ ១​ភាគរយ​ក្នុង​មួយឆ្នាំ​

​ភ្នំពេញ​៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​កិត្តិយស សូម​ជម្រាបជូន​សាធារណជន​មេត្តា​ជ្រាបថា ដើម្បី​ចូលរួម​គាំទ្រ​ការរីកលូតលាស់​អាជីវ​កម្ម​របស់​អតិថិជន ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បញ្ចុះ​ការប្រាក់​ពី​០,៤០% រហូតដល់​១% ក្នុង​១​ឆ្នាំ បន្ថែមទៀត លើ​ការស្នើសុំ​ឥណទាន​ថ្មី គ្រប់​ប្រភេទ ដែលមាន​សុពលភាព​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។

​អតិថិជន​ទាំងអស់​អាចដាក់​សំណើសុំ​តាមរយៈ អេស៊ីលីដា​ទាន់​ចិត្ត ឬ​នៅតាម​ការិយាល័យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី រាជធានី ខេត្ត ក្រុង ដើម្បី​ឲ្យ​ភ្នាក់ងារ​យើងខ្ញុំ​ធ្វើការ​ទំនាក់ទំនង និង​រៀបចំ​ជូន​បាន​ទាន់ពេល​។

​សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង ធនាគារ អេស៊ីលីដា ភីអិលស៊ី តាមរយៈ​៖ ការិយាល័យ​ទំនាក់ទំនង​អតិថិជន លេខ​ទូរស័ព្ទ ០២៣ ៩៩៤ ៤៤៤ /០១៥ ៩៩៩ ២៣៣ ឬ នៅ​គ្រប់​បណ្តា​ការិយាល័យ​ធនាគារ អេស៊ីលីដា រាជធានី ខេត្ត ក្រុង​៕
​ដោយ​៖CEN

×