ឆ្នាំជូត ៖ រាសីឡើងខ្ពស់។ ការងារ អាស្រ័យដោយការសិក្សាស្វែងយល់មិនឈប់ឈរ បានជួយឲ្យអ្នកសម្រេចបានស្នាដៃល្អ ក្នុងការងារ។ ហិរញ្ញវត្ថុ៖ ល្អណាស់ ត្រូវប្រមូលឲ្យបានលឿនរាល់ខ្ទង់ចំណូល។ មនោសញ្ចេតនា រីកចម្រើនល្អប្រសើរ និងកាន់តែមានភាពផ្សារភ្ជាប់។ ទិសនាំលាភទិសខាងលិច តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសា ឆ្នាំរកា៕
ឆ្នាំឆ្លូវ ៖ រាសីល្អមធ្យម។ ការងារ ត្រូវយកចិត្តទុកដាក់ក្នុងការស្តាប់ ស្វែងយល់យោបល់អ្នករួមការងារ នឹងជួយជាប្រយោជន៍ធំក្នុងគ្រប់ការសម្រេចចិត្តរបស់អ្នកក្នុងថ្ងៃនេះ។ អាចវិនិយោគទ្រង់ទ្រាយតូច តែមិនត្រូវលោភលន់។ មនោសញ្ចេតនា ជាថ្ងៃពោរពេញដោយភាពរីករាយ និងសុភមង្គល។ ទិសនាំលាភ ទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ខៀវ, ខ្មៅ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់។ ការងារ រីកចម្រើនល្អ គ្រប់យ៉ាងសុទ្ធតែអាចសម្រេចដោយមានលទ្ធផលដូចបំណង។ ថ្ងៃនេះមានឱកាសរកចំណូលយ៉ាងច្រើន។ មនោសញ្ចេតនា ចង់ឲ្យកាន់តែកក់ក្តៅផ្អែមល្ហែម អ្នកគួរមានពេលនៅក្បែរគ្នាឲ្យបានច្រើន។ ទិសនាំលាភទិសខាងត្បូង តំណមទិសលិច។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសា ឆ្នាំចរ៕
ឆ្នាំថោះ ៖ រាសីស្រុតចុះ។ ការងារ ត្រូវប្រយ័ត្នប្រយែងដោះស្រាយការងារនីមួយៗ ចៀសវាងឆេវឆាវកាន់តែធ្វើឲ្យស្មុគស្មាញថែម។ ចេញក្រៅមិនត្រូវយកតាមខ្លួននូវលុយកាក់ និងទ្រព្យមានតម្លៃច្រើន។ មនោសញ្ចេតនា មិនទទួលបានការឆ្លើយតបល្អ ពីភាគីម្ខាងទៀតធ្វើឲ្យអ្នកមានអារម្មណ៍នឿយណាយ។ ទិសនាំលាភទិសនិរតី តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសាឆ្នាំមមែ៕
ឆ្នាំរោង ៖ រាសីល្អមធ្យម។ ការងារ មានរឿងសប្បាយ និងឱកាសល្អច្រើនមកដល់អ្នក ប៉ុន្តែត្រូវយកចិត្តទុកដាក់កសាងល្អរាល់ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។ ថ្ងៃនេះអាចវិនិយោគចរចាពាណិជ្ជកម្ម នឹងទទួលបានលទ្ធផលដូចចិត្ត។ មនោសញ្ចេតនា អ្នកនៅលីវពិបាកមានឱកាសជួបគូព្រេងនិស្ស័យពុំទាន់មកដល់ត្រូវអត់ធ្មត់។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងកើត។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំថោះ៕
ឆ្នាំម្សាញ់ ៖ រាសីស្រុតចុះ។ ការងារ មានបញ្ហាបន្តិចបន្តួចដោះស្រាយមិនទាន់រួចរាល់។ ថ្ងៃនេះមិនសមស្របសម្រាប់ការបណ្តាក់ទុនរកស៊ី។ មនោសញ្ចេតនា ត្រូវផ្លាស់ប្តូរវិធីប្រាស្រ័យទាក់ទង ទើបសង្ឃឹមមានឱកាសរីកចម្រើនទៅមុខ។ ទិសនាំលាភ ទិសខាងជើង តំណមទិសខាងជើង។ ពណ៌នាំសំណាង ផ្ទៃមេឃ។ អ្នកយកអាសា ឆ្នាំថោះ។
ឆ្នាំមមី ៖ រាសីល្អមធ្យម។ ការងារ កុំតឹងរ៉ឹងពេក នឹងធ្វើឲ្យបរិយាកាសការងារតានតឹង គួរស្រុះស្រួលជាមួយមិត្តភក្តិហិរញ្ញវត្ថុ ៖ ធម្មតា , ត្រូវខំរក្សា ឲ្យបានស្ថានភាពឆេះ។ មនោសញ្ចេតនា មានឱកាសបានស្គាល់មិត្តថ្មីៗដែលអំណោយផលដល់ការរកឃើញគូស្នេហ៍ឆាប់ៗ។ ទិសនាំលាភ ទិសខាងកើត តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំមមែ ៖ រាសីឡើងខ្ពស់។ ការងារ មានឱកាសល្អច្រើន ដើម្បីពង្រីកបុព្វហេតុ , យកចិត្តទុកដាក់កសាងល្អរាល់ទំនាក់ទំនងនឹងជួយជាប្រយោជន៍សម្រាប់ការងារទៅថ្ងៃមុខហិរញ្ញវត្ថុ ៖ រាល់ការប្រឹងប្រែងរបស់អ្នកចុងក្រោយត្រូវបានឆ្លើយតបដោយខ្ទង់ចំណូលយ៉ាងពេញចិត្ត។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល។ ទិសនាំលាភ ទិសខាងកើត តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសា ឆ្នាំថោះ៕
ឆ្នាំវក ៖ រាសីស្រុតចុះ។ ការងារ សភាពផ្លូវចិត្តមិនល្អឥទ្ធិពលច្រើនដល់ការងារ ត្រូវចេះសម្រួលអារម្មណ៍ ពង្រឹងស្មារតីដើម្បីធ្វើកិច្ចការមានប្រសិទ្ធភាពជាង។ ចាយវាយត្រូវចេះសន្សំសំចៃ ដើម្បីបង្ការពេលជួបការលំបាកមិនងាយរកខ្ចីបុលគេឡើយ។ មនោសញ្ចេតនា ងាយដោយសារសម្តីអ្នកដទៃធ្វើឲ្យប្រេះឆាទំនាក់ទំនងអ្នកទាំង២។ ទិសនាំលាភ ទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីល្អមធ្យុម។ ការងារឱកាសល្អមានតែត្រូវប្រឹងប្រែងជាងនេះទៀត ទើបអាចក្តាប់យកបាន។ វិនិយោគល្អប្រសើរ កុំបោះបង់ឱកាសនេះឲ្យសោះ។ មនោសញ្ចេតនា ប្រឈមមុខនឹងការយល់ច្រឡំរបស់គូស្នេហ៍កុំនៅស្ងៀម ត្រូវរកវិធីបកស្រាយឲ្យគេយល់។ ទិសនាំលាភ ទិសឦលាន តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌លឿង, ស។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំចរ ៖ រាសីឡើងខ្ពស់។ ការងារ អាស្រ័យដោយមានទំនាក់ទំនងល្អជាមួយអ្នកដឹកនាំ, និងអ្នករួមការងារ ហេតុនេះរាល់ការលំបាកសុទ្ធតែមានអ្នកជួយ។ ដោយការសម្រេចចិត្តត្រឹមត្រូវក្នុងការវិនិយោគបានជួយឲ្យអ្នកមានបន្ថែមចំណូលយ៉ាងច្រើន។ មនោសញ្ចេតនា អ្នកនៅលីវមានឱកាសបានជួបមនុស្សក្នុងសុបិន្ត រីឯអ្នកមានគ្រួសារហើយត្រូវប្រយ័ត្នមានការប៉ះទង្គិចពាក្យសម្តីគ្នា។ ទិសនាំលាភ ទិសខាងត្បូង, កើត។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីស្រុតចុះ។ ការងារ ងាយមានកំហុសត្រូវរងការរិះគន់ស្តីបន្ទោស។ ពុំមានឱកាសរកចំណូល វិនិយោគមិនអំណោយផលល្អ ត្រូវប្រយ័ត្នប្រយែង។ មនោសញ្ចេតនា ពិបាករីកចម្រើន មនោសញ្ចេតនា ហាក់សោះរង្គើយដាក់គ្នា។ ទិសនាំលាភ ទិសឦសាន តំណមទិសនិរតី។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ, បៃតង។ អ្នកយកអាសា ឆ្នាំខាល៕