Sunday, January 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាកបាទក្រហមកម្ពុជា ចែក​ស្បៀង​ជូន​ពលរដ្ឋ​ក្រីក្រ​ជាង ១​ពាន់ ៥​រយ​គ្រួសារ​

​ខេត្ត​ព្រះសីហនុ​៖ ប្រជាពលរដ្ឋ​រងគ្រោះរ​ង​គ្រោះ​​ដោយ ខ្យល់ក​ន្ទ្រា​ក់ ចំនួន ១៥១២​គ្រួសារ នៅ​ស្រុក​ព្រៃនប់ បានទទួល អំណោយ​ពី​កាកបាទក្រហមកម្ពុជា តាមរយៈ​កាកបាទក្រហម ខេត្ត​ព្រះសីហនុ​។ ​ពិធី​នេះ រៀបចំ​កាលពី​ព្រឹក​ថ្ងៃទី​អង្គា​រ៍ 30 ខែមករា ឆ្នាំ​2018 នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​លោកជំទាវ ឃួន សុ​ដា​រី សមាជិកសភា​អនុប្រធាន​កាកបាទក្រហម​ជាតិ​កម្ពុជា និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​កាកបាទក្រហមកម្ពុជា និង ថ្នាក់ដឹកនាំ​ខេត្ត​-​ក្រុង​-​ស្រុក​-​ឃុំ​-​សង្កាត់ និង​មន្ត្រី​សាខា​កាកបាទក្រហម ខេត្ត​ព្រះសីហនុ​នាំយក​អំណោយ​ស្បៀងអាហារ​ថវិកា និង​សម្ភារៈប្រើប្រាស់​ទៅ​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ជនពិការ និង​ជន​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន ១៥១២​គ្រួសារ នៅក្នុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន 3​ឃុំ តាមផ្លូវ​ជាតិ​លេខ 3 មាន​ឃុំ​សាមគ្គី ឃុំ​ទឹកល្អក់ និង​ឃុំ​ទឹកថ្លា​។​

​លោកជំទាវ ឃួន សុ​ដា​រី អនុប្រធាន​កាកបាទក្រហមកម្ពុជា ឯកឧត្តម យន្ត មីន​អភិបាល នៃ​គណៈ​អភិបាល ខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់ថា ដោយ​ស្ថានភាព​ភូមិសាស្ត្រ ស្រុក​ខេត្ត​នៅជាប់​នឹង​ឆ្នេរសមុទ្រ និង​ជួរ​ភ្នំ​កំចាយ ធ្វើ​ឲ្យ​ពុម្ពអក្សរ​ស្រុក តែងតែ​ជួបប្រទះ​នូវ​ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់​ជា​រៀងរាល់ឆ្នាំ ជាពិសេស​ឃុំ​ទាំងបី ដែល​ស្ថិតនៅតាម​ដងផ្លូវ​ជាតិ​លេខ ៣ ឃុំ​សាមគ្គី ឃុំ​ទិ​ក​ថ្លា និង ឃុំ​ទឹកល្អក់​តែងតែ​ទទួល នូវ​ផលប៉ះពាល់​ដោយសារ​ខ្យល់ព្យុះ​បណ្ដាលឱ្យ​ខូចខាត​ផ្ទះសម្បែង និង​ផលដំណាំ​យ៉ាងធ្ងន់ធ្ងរ ក្នុង​ឆ្នាំកន្លងមក​នៅ​ក្រុង​ស្រុក​ទាំង ៤ បាន​នៅ​រង់​គ្រោះ​ដោយ​អគ្គីភ័យ និង​ខ្យ​ក់​ព្យុះ​។​

​ជាក់ស្ដែង​ក្នុង​រយៈ​​ពេល​ ៥​ឆ្នាំ​កន្លងមកនេះ ប្រជាពលរដ្ឋ​ខេត្ត​ព្រះ សីហនុ តែង​រង់​គ្រោះ​ដោយ​អគ្គីភ័យ​មាន​ចំនួន 113 គ្រួសារ ក្នុងនោះ​មាន​ចំនួន 2483 គ្រួសារ​រន្ទះបាញ់​ចំនួន 9 នាក់​លង់ទឹក​ចំនួន 12 ​នាក់ គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​68​នាក់ ស្ត្រី​ឆ្លង ទន្លេ​ចំនួន 41​នាក់​។ ក្នុងនោះ​កាកបាទក្រហមកម្ពុជា ​បាន​ជួយឧបត្ថម្ភ​ចំនួន 2097​គ្រួសារ​។ ​ជាការ​ឆ្លើយតប​នឹង​បញ្ហា​ចាស់ជរា នៅលើ​ទឹកដី​នៃ​ខេត្ត​ទាំងមូល ដោយសារ​សង្គ្រាម បាន​បន្សល់ទុក នូវ​ចាស់ជរា​ទុរគត កុមារកំព្រា ស្ត្រី​មេម៉ាយ​ជាច្រើន សាខា កាកបាទក្រហម​ខេត្ត​បាន​ចុះ ចុះ​ពិនិត្យ ដល់​មូលដ្ឋាន ជាពិសេស​អ្នក​ដែល​ជួប​ការលំបាក​ខ្វះខាត​ខ្លាំង​បំផុត​គ្មាន​កូនចៅ​សាច់ញាតិ និង​ជាទី​ពឹង​ចំនួន 41 គ្រួសារ​។​

នាឱកាស​នេះ សាខា​កាកបាទក្រហម បាន ជួយឧបត្ថម្ភ 10 ម៉ឺន​រៀល ដល់ 30 ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ​ជា​រៀរាល់ខែ​សរុប​ក្នុង​១​ខែ​ ​ចំណាយ​សរុប​៤២២៧​គ្រួសារ បូកសរុប​ចំណាយ​សរុប​៤.៨៥០.០០០​រៀល បូករួម​ថវិកា​សប្បុរស​
​ជន ៣០០.០០០​រៀល​។ ​ស្របតាម​គោ​លន​យោ​បាយ របស់​រាជរដ្ឋាភិបាល សាខា​បាន​ជីក​ស្រះ​ទឹក​​ចំនួន​២ មាន​ទំហំ​១០០៧៣​ម៉ែត​ការេ អាច​ផ្ទុក​ទឹកបាន ១០០.០០០​ម៉ែត​គូប នៅ​ឃំ​ុ​ទឹកល្អក សាខា​បានចេញ​ទឹកស្អាត​ដល់​ប្រជាពលរដ្ឋ​ចំនួន​៤៥៣២​គ្រួសារ ប្រជាពលរដ្ឋ​ខ្វះ​ទឹក​ចំនួន​២៤៨៦​គ្រួសារ ប្រជាពលរដ្ឋ​ខ្វះ​ស៊ីទែន​ស្តុ​ប​ទឹក​៩៣៤​គ្រួ​​សារ ផ្ដល់​ស៊ីទែន​ចំនួន ៤ មាន​ចំណុះ ១២០០០​លីត្រ ជួសជុលផ្ទះ​ចំនួន 27 ខ្នង និង​សង់ផ្ទះ​ចំនួន 8 ខ្នង​ ​នៅក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​លោកជំទាវ ឃួន សុ​ដា​រី តំណាង ដ៏​ខ្ពង់ខ្ពស់​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ប្រធាន​កាកបាទក្រហមកម្ពុជា មានប្រសាសន៍​កោតសរសើ​រ ចំពោះ​អាជ្ញាធរខេត្ត ក្រុង ស្រុក ឃំ​ុ សង្កាត់ ភូមិ​​និង​គណៈកម្មាធិការ​សាខា​កាកបាតក្រហម ខេត្ត ព្រះសីហនុ ដែល​បាន​យកចិត្តទុកដាក់​ជួយ​ដល់​ប្រជាពលរដ្ឋ​នាពេល​កន្លងមក លោកជំទាវ​អនុប្រធាន​សាខា​កាកបាទក្រហមកម្ពុជា បាន​ផ្ដាំ​ផ្ញើឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ជួយ​ត្រូវ​បន្ត​រួមគ្នា​ជួយ​ប្រជាពលរដ្ឋ​បន្ថែម ទៀត​។​

​លោកជំទាវ ឃួន សុ​ដា​រី តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ប្រធាន​កាកបាទក្រហមកម្ពុជា ក៏បាន​ជំរុញ​មន្ត្រី​គ្រប់ផ្នែក និង​គ្រប់​មូលដ្ឋាន​ត្រួតពិនិត្យ​និង​តាមដាន​ជាប្រចាំ​ពី​លក្ខណៈ​ចាំជួយ​សង្គ្រោះ​​ទាំង​អ្នករងគ្រោះ​ដោយ​ធម្មជាតិ ក៏ដូចជា​អ្នក​ខ្វះខាត​ខាង​ជីវភាព​សំរាប់​កាកបាទក្រហមកម្ពុជា​ចុះជួយ​សង្គ្រោះ​។

​អំណោយ​ដែល​ចែកជូន​ក្នុងពេលនោះ​មាន​មួយ​គ្រួសារ​មួយ​គ្រួសារ​ទទួលបាន​អង្ករ 30 គីឡូក្រាម​ឧបភោគបរិភោគ និង​សម្ភារៈប្រើប្រាស់​​រួម​និង​ថវិកា​មួយចំនួន​បន្ថែម​ទៀតផង​ដែរ​៕ សីហា​