ភ្នំពេញ:អគ្គិភ័យបានឆាបឆេះអគារលក់គ្រឿងសង្ហារឹមយីហោ រ៉ូយ៉ាល់ កាសា គ្រឿងសង្ហារឹម យ៉ាងសន្ធោរសន្ធៅបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ចនឹងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញជួយអន្តរាគមន៍។
ហេតុការណ៍អគ្គីភ័យឆាបឆេះខាងលើនេះបានកើតឡើងកាលវេលាម៉ោង១០នឹង៣០នាទីព្រឹកថ្ងែទី១៥ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅចំណុចអគារលក់គ្រឿងសង្ហារឹមយីហោ រ៉ូយ៉ាល់ កាសា សង្ហារឹម តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹថាមុនពេលកើតហេតុ គេបានឃើញមានផ្សែងហ៊ុយខ្មួរខ្មាញ់ចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោរសន្ធៅចេញពីអគារលក់គ្រឿងសង្ហារឹម ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចនឹងរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្រោយមកសមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានមកដល់កន្លែងកើតហេតុជួយបាញ់ពន្លត់ការពារមិនឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងបន្តទៀត ចំណែកអគារនឹងគ្រឿងសង្ហារឹមរងការខូចខាតទាំងស្រុង។
ចំពោះអគ្គិភ័យឆាបឆេះអាគារលក់គ្រឿងសង្ហារឹមខាងលើនេះរងការខូចខាតទាំងស្រុង រថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ជាច្រើនគ្រឿង ហើយមូលហេតុនៃការឆាបឆេះនឹងទំហំខូចខាតសម្ភារខាងលើនេះនៅមិនទាន់ដឹងនៅឡើយទេ សមត្ថកិច្ចជំនាងកំពុងធ្វើការស្រាវជ្រាវបន្តទៀត៕ដោយ៖ មីដា ផាន់ណា