Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះឃើញ​សព​បុរស​ម្នាក់​ធ្វើអត្តឃាត​សម្លាប់ខ្លួន នៅលើ​ដើម​ពោធិ៍ មុខ​វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ សង្កាត់​ស្រះចក​

spot_img

​ភ្នំពេញ​៖​បុរស​ម្នាក់​មាន​វ័យ​ជាង 30 ឆ្នាំ​មិនដឹង​មាន​វិ​ប​ត្ត​អ្វី បានជា​មក​ធ្វើអត្តឃាត​សម្លាប់ខ្លួន​នៅលើ​ដើម​ពោធិ៍ មុខ​វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ ហៅ​វត្ត​សេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ចុះមក​កន្លែង​ទីតាំង​កើតហេតុ​។​

​ហេតុការណ៍​នេះ បានកើត​ឡើង​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង 12 និង 00 នាទី​ថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2020 ស្ថិតនៅត្រង់​ចំណុច​មុខ​វត្ត​ឃោ​សា​ចា​រ្យ ហៅ​វត្ត​សេះ តាម​បណ្ដោយ​ផ្លូវ​លេខ 47 ភូមិ​14 ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ​ដែល​ចងក​សម្លាប់ខ្លួន នៅលើ​ដើម​ពោធិ៍​ខាងលើ មិនទាន់​ដឹង​នូវ​អត្តសញ្ញាណ​នៅឡើយ​ទេ ត្រឹមតែ​ដឹងថា មាន​វ័យ​ប្រហែល​ជាង 30 ឆ្នាំ​សម្បុរ​សណ្ដែកបាយ កម្ពស់​១,៦០​ម៉ែត្រ ពាក់អាវ​យឺត​ដី​ខ្លី​ពណ៌​ស​ឆ្នូត​ដៃ​អាវ និង​ក៏​អាវខ្មៅ​លា​ល​ក្រហម ស្លៀកខោ​ខូវប៊យ​ជើងវែង មាន​សាក់​រូប​ឥន្ទ្រី​ដៃ​ខាងឆ្វេង​។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ នា​វេលា​ព្រឹក ឃើញ​ជនរងគ្រោះ​មក​អង្គុយ​នៅ​ខាងក្រោម​ដើម​ពោធិ៍ កន្លែងកើតហេតុ​ខាងលើ ដោយ​សភាព​ទឹកមុខ​ជនរងគ្រោះ​ស្រងូតស្រងាត់ ហើយក៏​បាន​ដើរ​ចុះឡើង​រួមទាំង​យក​រក​ទូរស័ព្ទ​របស់​បងប្អូន​ប្រជាពលរដ្ឋ ខ​ល​និយាយ​មិនដឹងថា គាត់​ទាក់ទង​ទៅខាង​ណា​នោះទេ ហើយ​មកដល់​វេលា​ម៉ោង 12 និង 30 នាទី​ស្រាប់​តែមាន​ពូ​ម៉ូតូឌុប​ម្នាក់ គាត់​ជា​អ្នករត់ម៉ូតូឌុប មក​ឈប់​នៅ​ខាងក្រោម​ដើម​ពោធិ៍ ដើម្បី​ចាប់​ម៉ូយ ខណៈពេលដែល​គាត់​មិនបាន​ចាប់អារម្មណ៍ ក៏បាន​ក្រឡេក​ទៅលើ​ដើម​ពោធិ៍ ក៏​ប្រទះឃើញ​ជនរងគ្រោះ​ធ្វើអត្តឃាត​ស្លាប់ នៅលើ​ដើម​ពោធិ៍​បាត់ទៅហើយ ក៏បាន​ស្រែក​ឆោឡោ​ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​រាយការណ៍​ប្រាប់​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ចុះមក​ដល់ទី​តាំង​កន្លែង​កើតហេតុ និង​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ខាង​កោសល្យវិច័យ បាន​ពិនិត្យ​ទៅលើ​សព​ជនរងគ្រោះ បាន​បញ្ជាក់ថា ជនរងគ្រោះ​បាន​ស្លាប់ ដោយសារ​ចងក​ខ្លួនឯង​ពិតប្រាកដ​មែន​។​

​ក្រោយ​កើតហេតុ ពិនិត្យ​សព​រួច សមត្ថកិច្ច​បាន​យក​សព​ជនរងគ្រោះ ទៅ​តម្កល់​ទុកជា​បណ្តោះអាសន្ន នៅ​វត្ត​ទួល​អស់លោក រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ ដោយ​៖​មី​ដា ផាន់​ណា​


spot_img
×