Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុណ្យ​មាឃបូជា ធ្វើឡើង នៅ​សក្យមុនីចេតិយ លើ​ភ្នំ​ឧត្តុង្គ​ដើម្បី​ប្រារព្ធ​នូវ​ព្រឹត្តិការណ៍​ធំ​៣​យ៉ាង​

​ភ្នំពេញ​៖ ពិធី​បុណ្យ​មាឃបូជា​នៅ​ឆ្នាំ​២០១៨ បាន​ប្រារព្ធ​ធ្វើឡើង នៅ​សក្យមុនីចេតិយ លើ​ភ្នំ​ឧត្តុង្គ ស្ថិតក្នុង​ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ ក្រោម​អធិបតីភាព លោក ងួន ញ៉ិល អនុប្រធាន​ទី​២ នៃ​រដ្ឋសភា​។​

​ការ​ប្រារព្ធ​ពិធី​បុណ្យ​មាឃបូជា​នេះ​ឡើង គឺ​ដើម្បី​ប្រារព្ធ​នូវ​ព្រឹត្តិការណ៍​ធំ​៣​យ៉ាង​គឺ​៖ ១៖ ដើម្បី​ប្រារព្ធ​នូវ​ការធ្វើ​ច​តុរង្គ សន្និបាត​ប្រកបដោយ​អង្គ​បួន ២៖ ដើម្បី​ប្រារព្ធ​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់ សម្តែង​ឱវាទបាតិមោក្ខ ៣៖ ដើម្បី​ប្រារព្ធ​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់ ដាក់​អាយុសង្ខារ​នៅ​ថ្ងៃ​អាទិត្យ ខែ​មាឃ ឆ្នាំ​រោង​។​

​បើ​តាម​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​ក្នុងផេក​ផ្លូវការ​ថា “​នៅក្នុង​ឱកាស​នៃ​ថ្ងៃ​មាឃបូជា​នេះ ខ្ញុំ​ព្រះករុណា ខ្ញុំ សូម​ប្រគេន​ពរ និង​ជូនពរ ដល់​ព្រះ​តេជ​គុណ ព្រះសង្ឃ​គ្រប់​ព្រះអង្គ បងប្អូន​ជនរួមជាតិ ទាំង​ក្នុង​និង​ក្រៅប្រទេស សូម​ទទួលបាន​នូវ​ពុទ្ធពរ​៥​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ ព្រមទាំង​សុខ​សុភមង្គល​គ្រប់​ក្រុមគ្រួសារ និង​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ​ទទួល​បាន​សុខ​សុវត្ថិភាព​គ្រប់ៗ​គ្នា​”​។​

​មាឃបូជា ជា​ពី​ធី​បុណ្យ​មួយ​ដែល​មាន​សារសំខាន់​នៅក្នុង​ពុទ្ធ​សាសនា ពិធីបុណ្យ​នេះ​គឺ​ដើម្បី​រំលឹក​ដល់​ព្រឹត្តិការណ៍​សំខាន់ៗ​នៅក្នុង​ព្រះពុទ្ធសាសនា ដូចជា ១)- រំលឹក​ដល់​ថ្ងៃ​ចតុរង្គសន្និបាត​នៃ​ព្រះ​ភិក្ខុសង្ឃ​ទាំង ១២៥០​អង្គ នា​ថ្ងៃ ១៥ កើត ខែ​មាឃ និង ២)- រំលឹក​ដល់​ថ្ងៃ​ព្រះសម្មាសម្ពុទ្ធ ដែល​ទ្រង់​បានដាក់​អាយុសង្ខារ ពោល​គឺ ថ្ងៃ​១៥​កើត ខែមាឃ​នេះ ជា​ថ្ងៃ​ដែល​ព្រះពុទ្ធ​ព្រះ​បរមគ្រូ បាន​ត្រាស់ដឹង និង​ក៏​ជា​ថ្ងៃ​ដែល​ព្រះអង្គ​បាន​ចូល​បរិនិព្វាន​។​

​សម្តេច​តេជោ បាន​មានប្រសាសន៍ថា “​ព្រះពុទ្ធសាសនា មិន​ត្រឹមតែ​បាន​ធ្វើឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង បាន​រួមរស់​ជាមួយ​គ្នា​ដោយ​សុខសាន្ត​ខាង​ផ្លូវ​ស្មារតី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​រួមចំណែក​យ៉ាង​សំខាន់ នៅក្នុង​ការពង្រឹង​សណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាព​សង្គម ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​ថែរក្សា​ការពារ​អត្តសញ្ញាណ​ជាតិ​ទៀត​ផង​។ សូម​ជូនពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុង​ឱកាស​បុណ្យ​មាឃបូជា​នេះ សូម​បងប្អូន​ជនរួមជាតិ ជួបតែ​សេចក្តីសុខ​ចម្រើន​គ្រប់ៗ​គ្នា​”៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

×