ក្មេងស្រីអាយុ 19 ឆ្នាំម្នាក់ បានសម្រេចលក់ព្រហ្មចារីយ៍នាង ដើម្បីទិញផ្ទះមួយល្អឲ្យម្តាយរស់នៅក្មេងស្រី Rosalie Pinho រស់នៅក្នុងរដ្ឋ Minas Gerais ។
Pinho បានដាក់លក់ភាពព្រហ្មចារីយ៍លើគេហទំព័រអនឡាញ។ ក្មេងស្រីនេះបាននិយាយថា ម្តាយរបស់នាងបានតស៊ូដើម្បីចិញ្ចឹមនាង។
ឥឡូវនេះ Pinho ទៅរៀននៅមហាវិទ្យាល័យដោយគិតថា ម្តាយរបស់នាងនឹងមិនអាចរកប្រាក់សម្រាប់ឲ្យនាងរៀនសូត្របានទៀតទេ។
ផ្ទះរបស់នាង និងម្ដាយរបស់នាង បច្ចុប្បន្ននេះមានសភាពចាស់ទ្រុឌទ្រោមណាស់ហើយ។
ពេលរៀននៅមហាវិទ្យាល័យ Pinho នឹងទៅទីក្រុង។ នាងចង់ឲ្យម្តាយរបស់នាងផ្លាស់ទៅនៅទីក្រុង ដើម្បីរស់នៅជាមួយនាង។
ប៉ុន្តែ Pinho មិនមានលុយច្រើននោះទេ។ នាងគិតថា មានតែលក់ “ព្រហ្មចារីយ៍” ប៉ុណ្ណោះ ដែលអាចបន្តរៀន និងធ្វើបានអ្វីមួយល្អប្រសើរសម្រាប់ម្តាយនាង។
Pinho ចង់ទិញផ្ទះមួយនៅក្នុងទីក្រុង សម្រាប់ម្តាយ។ ថ្ងៃក្រោយពេលនាងមានមិត្តប្រុសម្នាក់ ហើយបានរៀបការ ម្តាយរបស់នាងនឹងមានផ្ទះសមរម្យ។
ហេតុនេះ ក្មេងស្រីអាយុ 19 ឆ្នាំនេះបានសម្រេចចិត្តលក់ព្រហ្មចារី។ តម្លៃចាប់ផ្តើមគឺ 300.000 អឺរ៉ូ ។
Pinho និយាយថា នាងមិនដែលទាក់ទងជាមួយបុរសណាម្នាក់ពីមុនទេ។
ពេលគិតអំពីការគេងជាមួយបុរសចម្លែក នាងមានអារម្មណ៍ភ័យខ្លាច ហើយញាប់ញ័រ។
Pinho នឹងចំណាយ “ជាលើកដំបូង” របស់ខ្លួនសម្រាប់អ្នកដេញថ្លៃខ្ពស់បំផុត។ នាងនឹងនៅជាមួយគេរយៈពេល 12 ម៉ោង។
Rosalie Pinho ចង់លក់ “ព្រហ្មចារីយ៍” តម្លៃ ៨៥០.០០០ អឺរ៉ូ។
ក្មេងស្រីបានបង្ហើបឱ្យដឹងថា មួយសប្ដាហ៍មុនមានបុរសម្នាក់ យល់ព្រមតម្លៃ 500,000 អឺរ៉ូ (ប្រហែល 14 ពាន់លានដុល្លារ) ។
នាងកំពុងរង់ចាំការឲ្យថ្លៃច្រើនជាងនេះ។ នាងចង់ឱ្យតម្លៃរបស់នាងឡើងដល់ 850.000 អឺរ៉ូ ។
ប្រសិនបើមាននរណាម្នាក់យល់ព្រមថ្លៃនោះនាងនឹងលក់វាភ្លាម។ ជាមួយ Pinho ប៉ុណ្ណោះ គឺគ្រប់គ្រាន់ធ្វើឲ្យនាងសប្បាយចិត្តហើយ៕ អាទិត្យ