ភ្នំពេញ៖ ផ្លូវជាតិលេខ៣ គិតរហូតមកដល់ពេលនេះ គឺសម្រេចបានប្រមាណជាង ៧០%ហើយ ហើយនឹងបញ្ចប់ការសាងសង់ទៅតាមគម្រោងផែនការ នៅក្នុងឆ្នាំ២០២២។
បើតាមការផ្សព្វផ្សាយព័ត៌មាននៅលើផេកហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ផ្លូវជាតិលេខ៣ នឹងបញ្ចប់ការសាងសង់ទៅតាមគម្រោងផែនការ ដោយគ្មានការរំខានពីជំងឺកូវីដ-១៩
គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣ គិតរហូតមកដល់ពេលនេះ គឺសម្រេចបានប្រមាណជាង ៧០%ហើយ ដែលគ្រោងនឹងបញ្ចាប់នៅក្នុងឆ្នាំ២០២២ ។
ទោះបីជាពេលនេះ បញ្ហាជំងឺកូវីដ-១៩កំពុងរាតត្បាតដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិខ្លះក៏ដោយ ក៏សកម្មភាពសាងសង់កំណាត់ផ្លូវជាតិលេខ៣ នៅតែបន្តកសាងយ៉ាងសកម្មឲ្យបានចប់ទៅតាមគម្រោងផែនការ។
ផ្លូវជាតិលេខ ៣ គឺពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ អ្នកទេសចរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុផងដែរ៕
ដោយ៖កូឡាប