ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់ ក្តៅខ្លាំងពេកសុំមេជាងសំណង់ថាមកងូតទឹកនៅក្នុងស្រះម្តុំម៉ុងខ្មោចចិន ស្រាប់តែរអិលជើងធ្លាក់ក្នុងរណ្តៅជ្រៅស្លាប់ភ្លាមៗបង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។
ហេតុការណ៍នេះដែរ កើតឡើងនៅវេលាម៉ោង១ និង៣០ នារសៀល ថ្ងៃចន្ទទី២០ ខែកក្កដា ឆ្នាំ២០២០ នៅខាងក្រោយបុរីមួយកន្លែង ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជាធានីភ្នំពេញ។
សពដែលស្លាប់មានឈ្មោះកែវ ប៊ុនធន់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងសំណង់ និងជាជនពិការដៃ មានស្រុកកំណើតស្នាក់នៅផ្ទះជួលម្ដុំបុរីសែនមនោរម្យ សង្កាត់កន្ទោកខណ្ឌកំបូល មានស្រុកកំណើតនៅក្នុងភូមិធ្លក ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង មានប្រពន្ធ ជាកម្មកររោងចក្រ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះខាងលើបានលាយស៊ីម៉ងត៍ដើម្បីឲ្យជាងបូកជញ្ជាំង ស្រាប់តែជនរងគ្រោះបាននិយាយថា ខ្ញុំក្តៅណាស់ សុំទៅងូតទឹកបន្ទិចសិន រួចក៏មេជាងឲ្យទៅស្រាប់តែមួយសន្ទុះ មកក៏នាំគ្នាឆ្ងល់បាត់ជនរងគ្រោះយូរក៏នាំគ្នាដើរស្រែករករួចបានក៏នាំគ្នាទៅមើល កន្លែងដែលជនរងគ្រោះទៅងូតទឹក ពេលក្រឡេកមើលទៅឃើញមួក ស្រាប់តែជាងៗទាំងអស់ ស្រែកឆោឡោនាំគ្នាចុះទៅរាវ នៅក្នុងស្រះទឹកក៏រកឃើញជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។
ប្រភពដដែលបានបន្តថា ដោយមិនឃេីញជនរងគ្រោះមកវិញ ពួកគេក៏នាំគ្នាដេីររកគ្រប់ទីកន្លែង មិនឃេីញ ក៏ទៅ រា វក្នុងត្រពាំង ដែលគេ ជីកនៅខាងមុខម៉ុងខ្មោចដូនតាគេ ទេីបប្រទះឃេីញជនរងគ្រោះ ស្លាប់បាត់ទៅហេីយ។
ក្រោយកេីតហេតុ សមត្ថកិច្ច បានចុះទៅពិនិត្យជាក់ស្តែង ហេីយបាន បញ្ជាក់ថា ជនរងគ្រោះស្លាប់ ដោយសារលង់ទឹកពិតប្រាកដមែន ទេីបប្រគល់សព ជូនទៅក្រុមគ្រួសារយកទៅ ធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖មីដា ផាន់ណា