Tuesday, July 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​អង្គារ ទី​ ២១ ខែកក្កដា ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ព្រោះថា​អាចមាន​ការប្រែក្រឡាស់​ពី​ល្អ​មក​អាក្រក់​បាន​គ្រប់ពេល​។​ក្រៅពីនេះ​ការបំពេញ​ការងារ​មិនត្រូវ​ធ្វេសប្រហែស​ឬ​ធ្វើ​ដោយ​រួចៗ​ពី​ដៃ​បានដែរ​បើ​ពុំ​នោះទេ​នឹង​ជះឥទ្ធិពល​មិនល្អ​ណាមួយ​នៅពេល​ក្រោយ​នាំ​ពិបាក​ដោះស្រាយ​ថែមទៀត​។

ជំនួញ ៖ ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​បន្តិច ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​ច្រើន​។​

​ស្នេហា ៖ ​ប្រុស​ស្រី​មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​មិនតិច​នោះទេ ៕

​ឆ្នាំឆ្លូវ​

​​រាសី​ខ្ពស់ត្រដែត​។​

​ការងារ ៖ ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​ធំដុំ​ឬ​ការងារ​សំខាន់​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។

​ជំនួញ ៖ ​​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។

​ស្នេហា ៖ ​​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំខាល​

​​​​រាសី​ស្រុតចុះ​។

ការងារ ៖ ​​នៅថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​តោង​តែមាន​ការប្រយ័ត្នប្រយែង​តែ​យ៉ាងណា​សម្រាប់​បុរស​ការប្រកប​ការងារ​តែង​មិន សម្រេច​ជោគជ័យ​ដោយ​ងាយ​នោះឡើយ​។​ការរស់នៅ​លោកអ្នក​អាច មាន​បញ្ហា​ប្រទាំង​ប្រទើស​ចូរ​ប្រយ័ត្ន​កើត​បញ្ហា​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​។

ជំនួញ ៖ មិនត្រូវលោភលន់​អ្វី​ឡើយ​បើ​ពុំនោះ​ទេ​ផល​អាក្រក់ៗ​អាច​នឹង​កើត​មានបាន​គ្រប់ពេល​ទាំងអស់​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​យឺត​ហើយ​ងាយ​ថយក្រោយ​ណាស់​៕

​ឆ្នាំថោះ​

រាសី​ល្អជា​មធ្យម​។

​ការងារ ៖ ​​​នាពេលនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​តែងមាន​បញ្ហា​យាយី​និង​កើតរឿង​ខ្វាយខ្វល់​ច្រើន ដូចនេះ​ត្រូវ​តស៊ូ​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។​ចំណែក​រាល់​ការបំពេញ​ការងារ​បើ​មាន​ចៅហ្វាយនាយ​ស្តីបន្ទោស​ឬក៏​លោកអ្នក​ធ្វើ​អ្វីមួយ​ឱ្យមាន​កំហុសឆ្គង​ពុំ​ចាំបាច់​បកស្រាយ​ប៉ប៉ាច់ប៉ប៉ោច​ច្រើន​បើ​ពុំ​នោះទេ​រឿង​តូច​សោះ​អាច​ប្រែ​រីក​ជាធំ​ហើយ​នាំ​តែ​រងគ្រោះ​នៅពេល​ក្រោយ​។

ជំនួញ ៖ បើ​មានការ​សន្យា​អ្វីមួយ​កុំ​សង្ឃឹម​ពេក​ប្រយ័ត្ន​ខកបំណង​មិន​ដូច​សេចក្តីប្រាថ្នា​។​

ស្នេហា ៖ ​​ប្រុស​ស្រី​កើត​មានការ​រកាំចិត្ត​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំរោង​

​​រាសី​ស្រុតចុះ​។​

​ការងារ ៖ ​​​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​ការងារ​សំខាន់ៗ​នោះឡើយ​ពីព្រោះថា​ងាយ​ជួប​បញ្ហា​មិនល្អ​យាយី​ច្រើនជាង​សព្វមួយដង​។

​ជំនួញ ៖ ការធ្វើ​ជំនួញ​ទោះ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ​តែ​ទោះ​ធ្វើ​អ្វីៗ​លោកអ្នក​តោង​តែ​ចេះ​បែងចែក​ល្អ​អាក្រក់​ឱ្យបាន​ត្រឹមត្រូវ​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ​។

​ស្នេហា ៖ ​កំលោះ​ក្រមុំ​ពុំ​មានការ​ជឿនលឿន​ទៅមុខ​ទេ​ហើយ​បញ្ហា​ជម្លោះ​ក៏មាន​ច្រើន​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។

​ការងារ ៖ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ​ញាប់ដៃ​ញាប់ជើង​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។

ជំនួញ ៖ ​​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​មួយចំនួន​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

ឆ្នាំមមី​

​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​​​រាសី​ស្រុតចុះ​។​គេ​ថា​ទោះ​ជ្រលង​ភ្នំ ឬ​ដងអូរ​ជម្រៅ​ជ្រៅ​ប៉ុនណា បើ​មានការ​ត​​ស៊ូ​ព្យាយាម​នោះ​នឹង​អាច​ឆ្លង​ផុត​ពុំខាន ។​នេះ​ជាការ​ដាស់តឿន​ដល់​លោកអ្នក​កើ​ត​ឆ្នាំ​សេះ​ពីព្រោះថា​ឆ្លង​ដល់​ស​ប្តា​យ៍​ក្រោយនេះ​ដំណើរ​ជីវិត​ជួប​នូវ​បញ្ហាលំបាក​ច្រើន​ហេតុនេះ នាំឱ្យ​អ្វីៗ​ដែល​ធ្លាប់តែ​ល្អ​នឹង​ប្រែ​មក​អាក្រក់​ដូចនេះ​បើ​មិនមាន​ការតស៊ូ​ទេ​ផល​លំបាក​នឹង​កើតមាន​ចំពោះមុខ​ជានិច្ច​។

ជំនួញ ៖ លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច​ដោយសារ​កា​រ​មិន​ចុះសម្រុង​គ្នា​ឬ​ការប្រឆាំង​គ្នា​ដោយ​ប្រការ​ណាមួយ​កើត​ទ្បើង​ជាមួយ​មនុស្ស​នៅក្បែរ​ខ្លួន​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានដំណើរ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់៕

​ឆ្នាំមមែ​

​​រាសី​ស្រុតចុះ​។

ការងារ ៖ ​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ដូចនេះ​យក​ល្អ​គប្បី​បំពេញការងារ​ដែល​នៅ​សេសសល់​ឬ​កិច្ចការងារ​ចាស់​ពីព្រោះថា​នឹង​ផ្តល់​ផល​ល្អ​មកវិញ​ផង​។​

ជំនួញ ៖​ ​​លោកអ្នក​ត្រូវ​ចេះ​មាន​គិ​និ​ត​ផ្តួចផ្តើម​របរ​ថ្មីៗ​បន្ថែមទៀត​ឬ​រកប្រាក់​ចំណូល​បន្ថែម​ទើប​ជាការ​ប្រសើរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

ស្នេហា ៖ ​​​​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ដូចនេះ​ងាយ​ជួប​រឿងចម្រូងចម្រាស​ជាង​សព្វមួយដង ៕

​ឆ្នាំវក​

រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​​​​នៅថ្ងៃនេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។

ជំនួញ ៖ ថ្ងៃនេះ​វិញ​ការរក​ផល​ចំណូល​ទោះបីថា​មាន​ភាពរលូន​ល្អ​ទៅមុខ​ក្តី​តែ​យ៉ាងណា​ក៏​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ​ហើយ​ពិសេស​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ចំណូល​តូចតាច​បោល​ហួស​ព្រោះ​រវល់​តែ​ស្រវា​ចាប់​តែ​អា​ធំ​។

ស្នេហា ៖ ​​កំលោះ​ក្រមុំ​មិនមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំរកា​

​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា ម្ល៉ោះហើយ​ការប្រកប​ការងារ​ឃើញថា​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រលូន​ល្អ​និង​ពិសេស​អាច​ចប់សព្វគ្រប់​តាម​គោលដៅ​ថែមទៀត​។​

ជំនួញ ៖ លោកអ្នក​អាច​បណ្តាក់ទុន​បន្ថែម​ឬ​រក​ជំនួញ​បន្ថែម​ដោយ​អាច​ទទួល​ការចម្រុងចម្រើន​លូតលាស់​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​គ្រាន់​គាប់ប្រសើរ​៕

​ឆ្នាំច​

រាសី​ស្រុតចុះ​។​

ការងារ ៖ ​​​​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​ទទួលរង​ផល​ប៉ះទង្គិច​ណាស់​។

ជំនួញ ៖ ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​គ្រួសារ​រស់​ស្រួលខ្លួន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រយ័ត្នប្រយែង​។

ស្នេហា ៖ ​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

​ឆ្នាំកុរ​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​បញ្ហា​យាយី​ច្រើន​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួល​ចិត្ត​ប៉ុន្មាន​ឡើយ​។​ក្រៅពីនេះ​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​លោកអ្នក​កុំ​សូវ​សេពគប់​ជាមួយ​ក្រុមមនុស្ស​ខ្ចាត់ព្រាត់​ពេក​ពីព្រោះ​គេ​ងាយ​នាំ​រឿង​រាវ​មិនល្អ​ទម្លាក់​មកឱ្យ​ណាស់​។​ក្នុងពេល​នេះដែរ​ទាំង​ស្ត្រី​បុរស​ងាយ​ឈ្លក់​វង្វេង​នឹង​ល្បែងស៊ីសង​ផង​ប្រយ័ត្ន​ជាប់ផុង​ខ្លួន​ហើយ​ដក​ពុំរួច​។

ជំនួញ ៖ ​​​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​ហ៊ាន​មក​ក្បែរ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​៕

spot_img
×