Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខែ​មករា ឆ្នាំ​២០១៨ អង្គភាព​ប្រឆាំង​អំពើពុករលួយ ទទួល​ពាក្យ​ប្តឹង​ចំនួន​២៥

spot_img

​ភ្នំពេញ ​៖​ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​រាយការណ៍ ពី​សកម្មភាព​ការងារ របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុង​អំឡុង​ខែ​មករា ឆ្នាំ​២០១៨ ដែល​មាន​ចំនួន​២៥​ពាក្យ​ប្តឹង និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ដែល​ត្រូវបាន​រំលាយ ដោយ​សាលដីកា​តុលាការ​កំពូល ចំនួន​១០៦៦​រូប មិន​ទាន់​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​។​

​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង​បាន​ថ្លែង​បែប​នេះ​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣១​អាណត្តិ​ទី​២ នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃ​ទី​២៩​ខែ​មករា​ឆ្នាំ​២០១៨ នៅ​ទីស្តីការ​អង្គភាព​។​

​បើ​តាម​លោក​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​ថា អង្គភាព​បាន​ទទួល​ពាក្យ​ប្តឹង​ចំនួន​២៤​ពាក្យ គឺ​អនាមិក​១១​ពាក្យ ស្នើ​នឹង​៤៦​ភាគរយ និង​បាន​បើក​បន្ទប់​ស្តាប់​ចម្លើយ​ចំនួន​១៩​លើក​។ អង្គភាព​មាន​វិមាន​ការណ៍​ថ្មី​ដើម្បី​ពង្រឹងសមត្ថភាព​របស់​ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើពុករលួយ​ប្រចាំ​ក្រសួង ស្ថាប័ន ដែល​កន្លងមក​បាន​បំពេញ​កិច្ច​យ៉ាង​ល្អ​ក្នុង​ការរួម​គ្នា​លើ​កិច្ច​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ការអប់រំ​ផ្សព្វផ្សាយ បង្ការ និង​ទប់ស្កាត់​ជាដើម​។ លោក​បន្តថា ឆ្នាំ​២០១៨​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើពុករលួយ ប្រចាំ​ក្រសួង​ស្ថាប័ន នឹង​ដោះស្រាយ​ពាក្យ​ប្តឹង​មួយចំនួន​ជាមួយ​គ្នា​។​

​លោក​ប្រធាន​អង្គភាព បាន​ថ្លែងថា ក្នុង​ខែ​មករា​ឆ្នាំ​២០១៨​នេះ បាន​ទទួល​ការប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​តាម​របប​២​ឆ្នាំ​ចំនួន​៤១៣៣​នាក់ ត្រូវជា​៦៤,៦៣​ភាគរយ មន្ត្រី​ដែល​ទទួលបាន​ការតែងតាំង​ថ្មី​ចំនួន​៦៥៧​នាក់ និង​ចូល​និវត្តន៍​ចំនួន​១៦​នាក់ ដែល​បាន​មក​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​ក្នុង​ខែ​មករា​។ ចំពោះ​ក្រុមប្រឹក្សា​រាជធានី ខេត្ត រហូត​ដល់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ដែល​ត្រូវបាន​រំលាយ​ដោយ​សាលដីកា​តុលាការ​កំពូល មាន​ចំនួន​៣៨៥​រូប បាន​មក​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​ហើយ​ចំនួន​នៅ​ដល់​ចំនួន​១០៦៦​រូប​ត្រូវ​ជា​១៨,៣​ភាគរយ កំពុង​បន្ត​ធ្វើ​ការប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​។ សម្រាប់​អ្នក​ចូលកាន់​តំណែង​ថ្មី​តាមច្បាប់ បន្ទាប់​ពី​មាន​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោយពី​មាន​សាលដីការ​តុលាការ​កំពូល​មាន​ចំនួន​៩១៧​រូប ហើយ​ដែល​បាន​មក​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល ក្នុងនោះ​មាន​តំណាងរាស្ត្រ​ចំនួន​២៤​រូប គឺ​គណបក្ស​ប្រជាជន​កម្ពុជា ៤​រូប គណបក្ស​ហ៊ុនស៊ិនប៉ិច​១៧​រូប គណបក្ស​សញ្ជាតិ​កម្ពុជា ២​រូប និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​១​រូប​។​

​ជាមួយគ្នា​នោះ​ដែរ លោក​តុ​ប សំ​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​ធ្វើ​ការកត់សម្គាល់ និង​សាទរ​ដោយ​មាន​ការប្រែប្រួល​យ៉ាងខ្លាំង​ទៅលើ​ផ្នែក​សេវាសាធារណៈ ហើយ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករ​លយ​យ បាន​គាំទ្រ​ឲ្យ​បន្ត​ការបង្កើន​ការផ្សព្វផ្សាយ​ឲ្យបាន​ខ្លាំ​ក្លា​ថែម​ទៀត ដើម្បី​ជំរុញ​ឲ្យ​មន្ត្រី​ជាប់​កាតព្វកិច្ច​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ឲ្យទាន់​ពេលវេលា​៕​ ដោយ​៖​កូឡាប​

spot_img
×