ភ្នំពេញ៖ ក្នុងអំឡុងខែសីហា ឆ្នាំ២០២០ គ្រឹះស្ថានសិក្សាឯកជនមានស្តង់ដាខ្ពស់ចំនួន ២០ ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបងនឹងត្រូវ សាកល្បងបើកដំណើរការឡើងវិញនៅដំណាក់កាលទី១។
យោងតាមលិខិតមួយច្បាប់របស់ទីស្ដីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី 21 ខែកក្កដាឆ្នាំ 2020 ដែលជម្រាបជូនលោករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាករណីស្នើសុំជាគោលការណ៍ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ដើម្បីសុំបើកដំណើរការឡើងវិញនៅគ្រឹះស្ថានសិក្សាឯកជនមានស្តង់ដារចំនួន 20 គឺរាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ឲ្យក្រសួងអប់រំ យុវជន និងកីឡា សាកល្បងបើកដំណើរការឡើងវិញនៅដំណាក់កាលទី១ ក្នុងកំឡុងខែសីហា ឆ្នាំ២០២០ ក្នុងនោះគ្រឹះស្ថានសិក្សាឯកជនមានស្តង់ដាខ្ពស់ចំនួន ២០ ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង ដោយអនុវត្តតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា និងវិធានការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល និង WHO៕ ដោយ៖កូឡាប