Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩​ម្នាក់​ថ្មី​ទៀត ខណៈ​២​នាក់​បន្ថែមទៀត បានជា​សះស្បើយ​

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល ប្រកាស​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០​នេះ​ថា អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​២​នាក់​បន្ថែមទៀត បានជា​សះស្បើយ និង​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩​ម្នាក់​ថ្មី​ទៀត នៅ​កម្ពុជា ហើយ​អ្នក​ដែលមាន​វិជ្ជមាន​កូ​វីដ​១៩ ម្នាក់​ថ្មី​នេះ ជា​បុរស​ជនជាតិខ្មែរ អាយុ ២៨​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ខេត្តសៀមរាប​។​

​ចំណែកឯ​អ្នក​ដែលជា​សះស្បើយ​ទាំង ២​នាក់​ថ្មី​នោះ គឺ​បុរស​ជនជាតិខ្មែរ អាយុ ២៦​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ខេត្ត​ព្រះសីហនុ​
​បុរស​ជនជាតិខ្មែរ អាយុ ២៥​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ខេត្ត​ព្រះសីហនុ ។ បុរស​ទាំង ២​នាក់​នេះ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី ត្រូវបាន​ព្យាបាល​ឲ្យ​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​កូ​វីដ​១៩​ចំនួន ២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត ក្រុងភ្នំពេញ​៕​

ដោយ៖កូឡាប

 

×