Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​ចិន និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​ការងារ​ក្នុង​ក្របខ័ណ្ឌ ការអនុវត្ត​ផែនការ​សកម្មភាព ក្នុងការ​បង្កើត​សហគមន៍​វាសនា​រួម កម្ពុជា​-​ចិន ឆ្នាំ​២០១៩-២០២៣ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​ឯកឧត្តម ហោ ណាំហុង បានឱ្យដឹងថា សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​ប្រទេស​ចិន ដើម្បី​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​នេះ​។ ឯកឧត្តម បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន នឹងត្រូវ​ចុះហត្ថលេខា នៅមុន​ថ្ងៃទី​១២ ខែសីហា​ខាងមុខនេះ ពោល គឺ​មុន​ពេលដែល​សហភាព​អឺរ៉ុប ដក​ការលើកលែង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ប្រមាណ ២០​ភាគរយ ពី​ប្រទេស​កម្ពុជា​។​

​ឯកឧត្តម ហោ ណាំហុង ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កម្ពុជា សម្រាប់​ត្រៀម​រៀបចំ កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល អន្ដររដ្ឋាភិបាល​កម្ពុ​ជា​-​ចិន កាលពី​នៅ​ថ្ងៃទី​១៦ ខែមិថុនា​កន្លងទៅ ធ្លាប់បាន​មានប្រសាសន៍ថា ការចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា​-​ចិន​នេះ មានន័យ​២​យ៉ាង គឺ​ក្នុងន័យ​សេដ្ឋកិច្ច​ផង និង​នយោបាយ​ផង​។ ក្នុងន័យ​សេដ្ឋកិច្ច កិច្ចព្រមព្រៀង​នេះ នឹង​ជួយ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា កាន់តែ​អភិវឌ្ឍន៍​រីកចម្រើន​។ ដោយឡែក​ក្នុងន័យ​នយោបាយ​វិញ វា​ជា​សារ​មួយ បញ្ជាក់​ទៅកាន់​សហភាព​អឺរ៉ុប​ថា កម្ពុ​ជាមាន​ច្រក​សេដ្ឋកិច្ច ពិ​សេសមួយ​ថែមទៀត ក្រៅពី​សហភាព​អឺរ៉ុប​។​

​គួរ​បញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០១០​មក កម្ពុជា​-​ចិន បាន​បង្កើត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ហើយ​នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៩ កន្លងទៅ ក្រោម​ការអនុញ្ញាត​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​លោក ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តំណាង​កម្ពុជា និង​លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​ចិន បាន​ចុះហត្ថលេខា លើ​ផែនការ​៥​ឆ្នាំ ដើម្បី​កសាង​សហគមន៍​វាសនា​រួម កម្ពុជា​-​ចិន ដូច្នេះ ហើយ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​ជាមួយ​ចិន ជា​ទំនាក់ទំនង​ពិសេស លើ​គ្រប់​ជ្រុងជ្រោយ​ទាំងអស់​៕
ដោយ​៖CEN


spot_img
×