Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ស្លាប់ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក គឺអាច​បណ្តាលមកពី​ខ្យល់គរ គួបផ្សំ​នឹង​ការ​លេបថ្នាំ​ច្រើន​មុខ​ពេក ដែល​សរីរាង្គ​គាត់​មិនអាច​ទ្រាំទ្រ​បាន​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​យប់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីជូនដំណឹង និង​បកស្រាយ​អំពី​ករណី​បុរស​អាយុ​២១​ឆ្នាំ​ស្លាប់ អំឡុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ខេត្ត​ត្បូងឃ្មុំ​។
​តាម​ហេតុការណ៍ ជាការ​សន្និដ្ឋាន​បឋម​ការស្លាប់​អាច​បណ្តាលមកពី ខ្យល់គរ​ភ្លាមៗ ប្រតិកម្ម​ថ្នាំ​ដែល​លេប​ច្រើន​មុខ​ពេក និង​មាន​សមាសធាតុ​ដូចគ្នា​ច្រើន ដោយសារ​ការ​លេបថ្នាំ​ច្រើន​មុខ​ក្នុងពេល​តែមួយ អាច​ឈ្លក់ នឹង​ចូល​បំពង់ខ្យល់ ឬ​អាចមាន​បញ្ហា​សុខភាព​មិនជា​ក់លាក់​ផ្សេងទៀត​។

​ដោយ​អនុវត្តតាម​វិធាន​សុខាភិបាល ក្រុមគ្រូពេទ្យ​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ បាន​ណែនាំ​អំពី​វិធានការ​ដូចជា បង្ខំ​ធ្វើការ​បញ្ចុះសព​ទាំងយប់ ចៀសវាង​ការ​ចម្លងរោគ​ជាយថាហេតុ មិន​អនុ​ញ្ញា​ឲ្យ​ចំអាស​ទឹក យក​សំណាក​វត្ថុ​វិភាគ​សាមី​សព ផ្ញើ​ទៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ ដើម្បី​រកមើល​វត្តមាន​វីរុស​កូ​វីដ​១៩​។ ជា​លទ្ធផល​នៃ​ការវិភាគរ​ប់ស​មន្ទីរពិសោធន៍​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​ទទួលបាន​នៅ​ថ្ងៃទី​២៣​ខែកក្កដា​នេះ បាន​បង្ហាញថា អវិជ្ជមាន​វីរុស​កូ​វីដ​១៩​។ ដូច្នេះ​ការសន្និដ្ឋាន​លើ​ករណី​ស្លាប់​នេះ គឺអាច​បណ្តាលមកពី​ខ្យល់គរ គួបផ្សំ​នឹង​ការ​លេបថ្នាំ​ច្រើន​មុខ​ពេក ដែល​សរីរាង្គ​គាត់​មិនអាច​ទ្រាំទ្រ​បាន​៕
​ដោយ​៖​កូ​ឡាប​

×