Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្វើ​បច្ចុប្បន្នភាព​បញ្ជីសារពើភ័ណ្ឌ និង​ការគ្រប់គ្រង​ដែក​ស្ពាន​បេ​ឡេ​តិ៍​

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​សាធារណការ បាន​ណែនាំ​មួយចំនួន​ដល់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​-​ខេត្ត ព្រមទាំង​អ្នកពាក់ព័ន្ធ​ទាំងអស់ អំពី​ការរៀបចំ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជីសារពើភ័ណ្ឌ និង​ការគ្រប់គ្រង​ដែក​ស្ពាន​បេ​ឡេ​តិ៍ ដើម្បី​ពង្រឹង​ដល់​ការប្រើប្រាស់ ការគ្រប់គ្រង​។

នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​បន្ទប់​ប្រជុំ (A1) នៃ​ទីស្ដីការក្រសួង ឯកឧត្តម ហេង រត្ន​ពិសិដ្ឋ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សាធារណការ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​អំពី​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជីសារ ពើភ័ណ្ឌ និង​ការគ្រប់គ្រង​ដែក​ស្ពាន​បេ​ឡេ​តិ៍ ដោយមាន​ការចូលរួម​ពី​លោក​-​លោកស្រី ដែលជា​អគ្គនាយករង ប្រធាន​នាយកដ្ឋាន ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​-​ខេត្ត តំណាង​ដៃគូ​អភិវឌ្ឍ រួមទាំង​មន្ដ្រី​ពាក់ព័ន្ធ​មួយចំនួន​។​

កិច្ចប្រជុំ​ពិភាក្សា​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ជម្រាបជូន​នូវ​គោលការណ៍​ណែនាំ​មួយចំនួន​ដល់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​-​ខេត្ត ព្រមទាំង​អ្នកពាក់ព័ន្ធ​ទាំងអស់ អំពី​ការរៀបចំ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជីសារ ពើភ័ណ្ឌ និង​ការគ្រប់គ្រង​ដែក​ស្ពាន​បេ​ឡេ​តិ៍ ដើម្បី​ពង្រឹង​ដល់​ការប្រើប្រាស់ ការគ្រប់គ្រង និង​ការចាត់ ចែង​ដែក​ស្ពាន​បេ​ឡេ​តិ៍​ទាំងអស់​ដែលជា​កម្មសិទ្ធិ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឱ្យ​ទទួលបាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់​ក្នុង​បំពេញការងារ​របស់ខ្លួន​។​

​ឯកឧត្តម​អគ្គនាយក បាន​ណែនាំ​ដល់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​-​ខេត្ត​នីមួយៗ ត្រូវ​រៀបចំ​របាយការណ៍​បច្ចុប្បន្ន​ភាព​អំពី​ស្ពានដែក​បេ​ឡេ​តិ៍​ដែល​ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ដោយ​បញ្ជាក់​អំពី​ចំនួន​ស្ពាន ប្រវែង​ស្ពាន ប្រភេទ​ស្ពាន និង​គ្រឿង​បង្គុំ​របស់​ស្ពានដែក​បេ​ឡេ​តិ៍​ទាំងនោះ​ផងដែរ​។ ជាមួយគ្នានេះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​-​ខេត្ត​នីមួយៗ ត្រូវ​សហការ​ជាមួយ​អង្គភាព​ត្រួតពិនិត្យ​បច្ចេកទេស ក្នុងករណី​មានការ​រុះរើ​ស្ពានដែក​បេ​ឡេ​តិ៍ និង​ត្រូវ​ពង្រឹងសមត្ថភាព​ក្នុង​ទុកដាក់ ព្រមទាំង​ថែទាំ​ដែក​ស្ពាន​បេ​ឡេ​តិ៍​ទាំងនោះ​ឱ្យបាន​ល្អប្រសើរ​។​

​ជាការ​ឆ្លើយតប ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​-​ខេត្ត និង​តំណាង​ដៃគូ​អភិវឌ្ឍ​ដែល​បាន​ចូលរួម បានធ្វើ​សេចក្ដីរាយការណ៍​ដោយ​សង្ខេប​អំពី​ការអនុវត្ត​របស់ខ្លួន​នាពេល​កន្លងមក​ពាក់ព័ន្ធ​នឹង​កិច្ចការងារ​នេះ ហើយ​បាន​ទទួលយក​នូវ​គោលការណ៍​ណែនាំ​ខាងលើ និង​បេ​ជ្ញា​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕​ ដោយ​៖​កូ​ឡាប​

×