ឆ្នាំជូត ៖ រាសីឡើងខ្ពស់។ ថ្ងៃនេះអ្នកនឹងមានស្នាដៃល្អក្នុងការងារ ត្រូវប្រឹងប្រែងពង្រីកស្មារតីសមូហភាព។ ហិរញ្ញវត្ថុ ៖ អាស្រ័យដោយលទ្ធភាពក្តាប់ឱកាសវិនិយោគល្អ អ្នកនឹងទទួលបានខ្ទង់ចំណូលយ៉ាងពេញចិត្ត។ មនោសញ្ចេតនា ប្រសិនមានរឿងអ្វីត្រូវចែករំលែក គួរប្រាប់ដៃគូមុនបង្អស់នោះគឺជាការគោរពចំពោះគ្នា។ ទិសនាំលាភ ទិសពាយ័ព្យ តំណមទិសខាងកើត។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសា ឆ្នាំចរ៕
ឆ្នាំឆ្លូវ ៖ រាសីឡើងខ្ពស់។ ការងារអំណោយផលល្អ មានឱកាសរីកចម្រើនច្រើន ត្រូវប្រមូលផ្តុំធ្វើឲ្យបានល្អបំផុត។ ចំណូលបានពីការប្រឹងប្រែងរកពុំបានដោយងាយៗ ដូច្នេះចត្រូវចេះសន្សំសំចៃ។ មនោសញ្ចេតនា អ្នកនៅលីវមានឱកាសល្អ ដើម្បីទាក់ទងស្គាល់មិត្តថ្មីខុសភេទ។ ទិសនាំលាភ ទិសពាយ័ព្យ តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំខាល ៖ រាសីធ្លាក់ចុះ។ ធ្វើអ្វីក៏ជួបឧបសគ្គ ងាយកើតជម្លោះ។ គប្បីរក្សាអារម្មណ៍នឹងនរ ស្តាប់យោបល់អ្នកទៃ វានឹងជួយអ្នកមានដំណោះស្រាយប្រសើរបាន។ ហិរញ្ញវត្ថុស្ថិរភាពអាចមានកំណើន ជាហេតុធ្វើឲ្យធូរស្រាលអារម្មណ៍ខ្លះៗ។ គ្រួសារក៏នាំឲ្យអ្នកមានស្មារតីធូស្រាលដែរ។ អ្នកជួយយកអាសា ឆ្នាំរកា មមែ ចរ៕
ឆ្នាំថោះ ៖ រាសីស្រុតចុះ។ ការងារ បង្កប់កត្តាមិនល្អជាច្រើន អ្នកចាំបាច់ត្រូវត្រៀមស្មារតីទប់ទល់ ចៀសវាងអកម្មចំពោះគ្រប់បម្រែបម្រួលចៃដន្យក្នុងការងារ។ ថ្ងៃនេះមិនសមស្របសម្រាប់ការបណ្តាក់ទុនរកស៊ី។ មនោសញ្ចេតនា កុំដោយសារតែសម្តីខ្វះការពិចារណាក្នុងពេលមានកំហឹងដែលធ្វើឲ្យប៉ះពាល់ផ្លូវចិត្តគូស្នេហ៍។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌លឿង, ស។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំរោង ៖ រាសីស្រុតចុះ។ ការងារ ឈានចូលដំណាក់កាលអស្ថិរភាព ទោះបីមានឱកាសផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នតែចាំបាច់ ត្រូវប្រយ័ត្នប្រយែងជ្រើសរើសព្រោះវាក៏បង្កប់ហានិភ័យច្រើន។ ពេលទំនេរគួរព្យាយាមអានបន្ថែមចំណេះដឹងហិរញ្ញវត្ថុ នឹងមានប្រយោជន៍សម្រាប់ការងាររបស់អ្នក។ មនោសញ្ចេតនា ពិបាកចុះសម្រុងគ្នា ហេតុនេះអ្នកទាំង២ តែងតឹងសរសៃកដាក់គ្នា និងឈ្លោះប្រកែកជាប្រចាំ។ ទិសនាំលាភទិសខាងលិច តំណមទិសខាងកើត។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសា ឆ្នាំវក៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់។ ការងារត្រូវបន្តលើកកម្ពស់សមត្ថភាពរបស់ខ្លួន ខិតខំរៀនសូត្រសន្សំចំណេះដឹង និងបទពិសោធន៍ ទើបមានឱកាសរីកចម្រើន។ ថ្ងៃនេះអាចវិនិយោគល្អ តែមិនត្រូវធ្វើទ្រង់ទ្រាយធំ។ មនោសញ្ចេតនា ត្រូវមានម្នាក់ក្នុងចំណោមអ្នកទាំង២ ហ៊ានបង្ហាញមនោសញ្ចេតនា ទើបទំនាក់ទំនងវិវត្តន៍ទៅមុខ។ ទិសនាំលាភទិសខាងកើត តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំថោះ៕
ឆ្នាំមមី ៖ រាសីស្រុតចុះ។ ការងារ ត្រូវប្រមូលផ្តុំបំពេញកិច្ចការឲ្យពេញដៃពេញជើងកុំធ្វេសប្រហែសដែលងាយកើតមានកំហុសត្រូវសងតម្លៃ។ ពិបាកមានឱកាសបានលាភចូល គួររក្សាប្រភពចំណូលបច្ចុប្បន្នឲ្យស្ថិរភាព។ មនោសញ្ចេតនា ប្រសិនមានរឿងលំបាកគួរចែករំលែកជាមួយគូស្នេហ៍អ្នកនឹងមានបន្ថែមប្រភពថាមពលលើកទឹកចិត្ត។ ទិសនាំលាភទិសខាងកើត តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ក្រហម, ផ្ទៃមេឃ ។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំមមែ ៖ រាសីស្រុតចុះ។ ការងារ ជួបការលំបាកក្នុងការចរចា និងការទូត ដូច្នេះត្រូវប៉ិនប្រសប់ដោះស្រាយស្ថានការណ៍បញ្ចៀសឥទ្ធិពលដល់ទំនាក់ទំនងសហប្រតិបត្តិការ។ កុំអួតអាងទ្រព្យសម្បត្តិនាំឲ្យជនអាក្រក់កើតចិត្តលោភលន់។ មនោសញ្ចេតនា ពិបាកមានឱកាសបានជួបមុខសញ្ញាសមស្រប។ ទិសនាំលាភ ទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ខ្មៅ , ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំវក ៖ រាសីល្អមធ្យម។ ការងារ មានឱកាសមកដល់តែល្អអាក្រក់ពិបាកស្មាន ដូច្នេះត្រូវពិចារណាឲ្យម៉ត់ចត់មុនធ្វើការសម្រេចចិត្ត។ នេះជាពេលវេលាសមស្រប ដើម្បីកសាងផែនការហិរញ្ញវត្ថុថ្មី។ មនោសញ្ចេតនា ជាថ្ងៃពោរពេញដោយអារម្មណ៍សុភមង្គល ផ្អែមល្ហែម នៃសេចក្តីស្នេហា។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីល្អមធ្យម។ ការងារ ពិបាកសម្រេចបានស្នាដៃដូចបំណង សភាពផ្លូវចិត្តមិនល្អ នាំឲ្យពិបាកប្រមូលផ្តុំកម្លាំងកាយចិត្តទៅក្នុងការងារ។ ថ្ងៃនេះសមស្របអង្កេតទីផ្សារ កសាងផែនការ រៀនសូត្របំពេញបន្ថែមចំណេះដឹង។ មនោសញ្ចេតនា រួមជាមួយអ្នកដែលខ្លួនស្រឡាញ់កសាងផែនការសម្រាប់អនាគតជាវិធីផ្សាភ្ជាប់មនោសញ្ចេតនា រវាងអ្នកទាំង២។ ទិសនាំលាភ ទិសឦសាន តំណមទិសនិរតី។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំចរ៖ រាសីឡើងខ្ពស់។ ភាពជោគជ័យរបស់អ្នករួមការងារជាសម្ពាធផង តែទន្ទឹមនេះក៏ជាកម្លាំងជំរុញឲ្យអ្នកប្រយុទ្ធបន្ត។ ថ្ងៃនេះរកស៊ីអ្វីក៏កាក់កប វិនិយោគមានប្រាក់ចំណេញខ្ពស់។ មនោសញ្ចេតនា រួមជាមួយគូស្នេហ៍ទៅមើលកុន ផឹកកាហ្វេ ឬដើរកម្សាន្ត គឺជាវិធីជួយឲ្យទំនាក់ទំនងកាន់តែស្អិតរមួត កក់ក្តៅ។ ទិសនាំលាភ ទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ក្រហម, ស្វាយ។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់។ សកម្មភាពការទូតល្អប្រសើរ ជួយឲ្យអ្នកងាយស្គាល់មិត្តភក្តិថ្មីៗជាច្រើន អាចជាជំនួយដ៏ធំក្នុងការងារ។ ថ្ងៃនេះមានលាភសំណាងរត់មករកអ្នក។ មនោសញ្ចេតនា ៖ កុំឈរភ្នំនេះសម្លឹងទៅភ្នំនោះ, ត្រូវចេះគោរពឲ្យតម្លៃនូវអ្វីដែលខ្លួនកំពុងមាន។ ទិសនាំលាភទិសខាងកើត តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំខាល៕