Tuesday, January 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូត​កម្ពុជា​ប្រចាំ​កូរ៉េខាងត្បូង រៀបចំ​កម្មវិធី “​អប់រំ​សីលធម៌​ព្រះពុទ្ធសាសនា រំលឹក​គុណ មាតា បិតា​”

​កូរ៉េខាងត្បូង​៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​សហការ​ជាមួយ​ពុទ្ធិក​សមាគម​កម្ពុជរ​ដ្ឋ និង​សហគមន៍​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ បាន​និមន្ដ ព្រះ​សិរី​កោស​ល សុំ សុខា អនុប្រធាន​ពុទ្ធិក​សមាគម​កម្ពុជរ​ដ្ឋ រួម​នឹង​ព្រះ​មន្ត្រី​សង្ឈ​មួយ​ចំនួន​ទៀត ដើម្បី​រៀបចំ​កម្មវិធី អប់រំ​សីលធម៌​ព្រះពុទ្ធសាសនា រំលឹក​គុណ មាតា បិតា ក៏​ដូចជា​ការអប់រំ​ផ្លូវចិត្ត គំនិត ការរៀបចំ​ដំណើរ​ជីវិត​តាម​គន្លង​ព្រះធម៌​វិន័យ តាមរយៈ​ព្រះធម៌​វិន័យ​របស់​ព្រះពុទ្ធសាសនា​។​

​កម្មវិធី​នេះ​ធ្វើឡើង កាលពី​ថ្ងៃអាទិត្យ​១១​រោជ ខែ​មាឃ ឆ្នាំ​រកា សព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ចាប់ពី​ម៉ោង ១០​និង​០០​នាទី​ព្រឹក នៅ​ទីក្រុង​ស៊ូ​វ៉ុន នា​ភោជនីយដ្ឋាន “​ភូមិ​ម្ហូប​ខ្មែរ​ក្រោម​ដី​” ក្រោម​ព្រះអធិបតីភាព ព្រះ​មុនី​កោស​ល ឃឹម សន ព្រះប្រធាន​លេខាធិការដ្ឋាន​គ​ណៈ​សង្ឈនាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះ​មេគុណ​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ចូលរួម​លើកកម្ពស់​តម្លៃ​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ ក៏​ដូចជា​ការផ្សព្វផ្សាយ​ព្រះធម៌​វិន័យ ឆ្លើយតប​សំណូមពរ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ដើម្បី​លើកកម្ពស់​តម្លៃ​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ ។​

​កម្មវិធី​នេះ​ប្រព្រឹត្តទៅ​ដោយ​មាន​វត្តមាន​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​យ៉ាងច្រើន​ច្រើន​កុះករ​ផងដែរ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×