ក្រុមហ៊ុនទេសចរណ៍ H.I.S. និយាយថា មនុស្សយន្តនឹងជំនួសបុគ្គលិកបំរើកាហ្វេ ក្នុងហាងកាហ្វេ ដែលនឹងបើកសម្ភោធនៅខែក្រោយ នាសង្កាត់ Shibuya កណ្តាលរដ្ឋធានីតូក្យូ។ យោងតាមទីភ្នាក់ងារព័ត៌មានក្យូដូ បានឱ្យដឹងថា កាហ្វេ “Henn Na Cafe” ឬ “កាហ្វេចម្លែក” នឹងរួមមានដៃ Robot មួយ និងម៉ាស៊ីន២ ឆុងកាហ្វេដោយស្វ័យប្រវត្តិ។
មុននេះ H.I.S បានបើកដំណើរការសេវាកម្ម រ៉ូបូតជាច្រើនដូចជា ៖ “សណ្ឋាគារ Henn Na” ឬ “សណ្ឋាគារចម្លែក” នៅ Sasebo ខេត្តណាហ្គាសាគី ដែលក្មេងស្រីម្នាក់ និងមនុស្សយន្តឌីណូស័រ ស្វាគមន៍អតិថិជន នៅឯតុពិធីការ។
នៅហាងលក់កាហ្វេ Shibuya អតិថិជននឹងត្រូវបានលក់កាហ្វេឲ្យដោយមនុស្សយន្តលក់ មានអេក្រង់និមិត្តមុខមនុស្សរស់រវើក ស្វាគមន៍ និងនិយាយថា “សួស្តី! តើអ្នកចង់បានកាហ្វេឆ្ងាញ់ឬទេ?” ជាភាសាជប៉ុន។
ដំបូង អតិថិជនត្រូវទិញសំបុត្រនៅម៉ាស៊ីនបញ្ជាទិញ ដើម្បីបញ្ជាទិញភេសជ្ជៈ ១ ក្នុងចំណោមភេសជ្ជៈចំនួន ៧ នៅក្នុងម៉ឺនុយ។ មនុស្សយន្តនឹងស្កេនលេខកូដនៅលើសំបុត្រ បន្ទាប់មកយកកែវក្រដាសមួយផ្លាស់ទីទៅឧបករណ៍លាយចាក់កាហ្វេ ហើយចុចប៊ូតុងដើម្បីលាយ។ នៅពេលដែលចប់សព្វគ្រប់មនុស្សយន្តនឹងដាក់កាហ្វេនៅលើតុ។
ក្យូដូបាននិយាយថា Robot ចំណាយពេលប្រហែល 4 នាទីសម្រាប់បម្រើកាហ្វេមួយពែងក្នុងតម្លៃ 320 យ៉េន (6,6ដុល្លារ) ៕ អាទិត្យ