Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ណែនាំ​ឲ្យ​អាជ្ញាធរខេត្ត​ជាប់​ប្រទេស​វៀតណាម បង្កើន​ការទប់ស្កាត់ COVID-19

​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ជម្រាបជូន​អភិបាល​រាជធានី ខេត្ត​ទាំងអស់ ជាពិសេស​ខេត្ត​ជាប់​ប្រទេស​វៀតណាម ត្រូវ​បង្កើន​ការទប់ស្កាត់ COVID-19 ក្រោយ​ជំងឺ​នេះ​កាន់តែ​កើនឡើង និង​ឆ្លង​ដល់​សហគមន៍​នៅ​វៀតណាម ។​

​នៅ​ថ្ងៃ​សុក្រ ទី ៣១ ខែកក្កដា ឆ្នាំ​២០២០ លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩
​បាន​ជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត​ទាំង ២៥ ក្នុង​កម្មវត្ថុ​៖ ការបង្កើន​ការប្រុងប្រយ័ត្ន​និង​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​បង្ការ​ការនាំ​ចូល​ជំងឺ​កូ​វីដ​-១៩ តាម ច្រកព្រំដែន មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ការពារ​ការចម្លង​វីរុស​កូ​វីដ​-១៩ ចូលទៅក្នុង​សហគមន៍ ដោយយោង តាម​ការចាំបាច់ និង​ស្ថានភាព​រាតត្បាត​នៃ​ជំងឺ​កូ​វី​៥-១៩​។​

​សេចក្តី​ដូច​មានចែង​ក្នុង​កម្មវត្ថុ និង​យោង​ខាងលើ ក្រសួងសុខាភិបាល សូម​ជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាល នៃ​គណៈ​អភិបាល​រាជធានី -​ខេត្ត ជ្រាបថា ដោយ​ផ្អែក​តាម​ព័ត៌មាន​ពី​ប្រទេស​វៀតណាម​ថ្មីៗ​នេះ បានប្រកាស​ពី​ការចម្លង​វីរុស​ជំងឺ កូ​វីដ​-១៩ នៅក្នុង​សហគមន៍ ដែល​បាន​កើតឡើង​នៅ​ទីក្រុង ដា​ណា​ង និង​បាន​រាលដាល​ដល់​ភាគ​កណ្តាល​នៃ​ប្រទេស វៀតណាម ទីក្រុង​ហូជីមិញ និង​ទីក្រុង​ហាណូយ ជាមួយគ្នា​នោះដែរ​ស្ថានភាព​នៃ​ការចម្លង​នៅលើ​ពិភពលោក និង​ក្នុង​តំបន់​ក៏ មិនទាន់​មានការ​ធូរស្បើយ ដោយសារ​នៅតែមាន​កំណើន​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ និង​ការស្លាប់​ដោយសារ​ជំងឺ​នេះ នៅឡើយ​។ ដូច្នេះ​សូម ឯកឧត្តម លោកជំទាវ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ទាំងអស់​ជាពិសេស​ខេត្ត​ដែលមាន​ព្រំប្រទល់ ជាប់​ប្រទេស​វៀតណាម ដូចជា​ខេត្ត កំពត តាកែវ កណ្តាល ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និង​រតនគិរី ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន និង​ចាត់វិធានការ​ដូចតទៅ​៖

– អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ជាពិសេស​បណ្តា​ខេត្ត​ដែលមាន​ព្រំដែន ជាមួយ​ប្រទេស​វៀតណាម ត្រូវ​បង្កើន​សកម្មភាព​ត្រួត ពិនិត្យ​លើ​អ្នកដំណើរ​ចេញ​-​ចូល​តាម​ច្រកព្រំដែន ឱ្យបាន​ហ្មត់ចត់ ដោយ​អនុវត្ត​ទៅតាម​សេចក្តីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល និង ក្រសួងសុខាភិបាល ជាពិសេស​ត្រូវ​ត្រួតពិនិត្យ​សុខភាព និង​ធ្វើតេស្តរ​កវី​រុស​កូ​វីដ​-១៩ សម្រាប់​សិស្ស និង​និស្សិត ដែល ត្រឡប់​មកពី​ប្រទេស​វៀតណាម និង​អ្នកដំណើរ​ដែល​សង្ស័យ​ទាំងអស់​កុំឱ្យ​មានការ​ធ្វេសប្រហែស​ឡើយ​។​

-​ចុះ​ពិនិត្យ​តាមដាន ឬ​យក​វត្ថុ​សំណាក និង​រាយការណ៍​មក​ទូរស័ព្ទ​ទាន់​ហេតុការណ៍ នូវ​រាល់​ករណី​សង្ស័យ​ឆ្លង​វីរុស​កូ​វីដ​-១៩ ឬ ករណី​គ្រុនក្តៅ ឬ​គ្រុនផ្តាសាយ​ដែល​កើតមាន​ជា​ក្រុម ឬ​អ្នកមាន​បញ្ហា​ផ្លូវដង្ហើម​ជាដើម​។

-​អាជ្ញាធរ ខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាល​ឃុំ​/​សង្កាត់ ត្រូវ ចាត់តាំង​កម្លាំង​គ្រប់គ្រង ឃ្លាំមើល និង​ធ្វើ​ការណែនាំ​ការអនុវត្ត​ឱ្យ បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​ជំរុញ​លើកទឹកចិត្ត​ប្រជាជន​ក្នុង​ដែន​សមត្ថកិច្ច​ទទួល ខុសត្រូវ​របស់ខ្លួន ឱ្យស្រប​តាម​របត់​នៃ​ការរស់នៅ​ធម្មតា តាមបែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ដោយ ប្រកាន់យក​នូវ​ការអនុវត្ត អនាម័យ​ដៃ​ស្អាត (​លាងដៃ​ឱ្យ​ញឹកញាប់​) ពាក់​ម៉ាស (​ក្នុងករណី​ចាំបាច់​) ប្រើ​ក្រ​ម៉ា ឬ​ក្រដាស​ជូត​មាត់ ខ្ទប់មាត់​ពេល​មាន​ក្អក កណ្តាស់ បន្ត​អនុវត្ត​គម្លាត​សុវត្ថិភាព​សង្គម និង​សុវត្ថិភាព​បុគ្គល​លើស​ពីមួយ​ម៉ែត្រ​កន្លះ​ជា​ចាំបាច់​។​

– មិនត្រូវ​ប្រមូលផ្តុំ​គ្នាច្រើន ឬ​បង្ក​សភាព​កុះករ ចៀសវាង​ការធ្វើដំណើរ​ទៅ​កន្លែង​ដែលមាន​មនុស្ស​ច្រើនពេក ហើយ​ត្រូវ​ប្រើ​
​ប្រាស់​ម៉ាស​ជាប់​ជានិច្ច​រាល់ពេល​ធ្វើដំណើរ ។​

– ម្ចាស់​អាហា​រដ្ឋា​ន ភោជនីយដ្ឋាន សណ្ឋាគារ ឬ​ផ្ទះសំណាក់ ព្រមទាំង​កន្លែង​កម្សាន្ត​នានា ត្រូវអនុវត្ត​វិធានការ​ការពារ​តាម​ការ ណែនាំ​របស់​ក្រសួងសុខាភិបាល ដែល​បាន​ផ្សព្វផ្សាយ​ជារឿយៗ និង​ត្រូវ​ធានាថា​កន្លែង​របស់ខ្លួន​មិនមែនជា​ទីតាំង​បង្កឡើង​នូវ ការចម្លង​វីរុស​កូ​វីដ​-១៩ ឡើយ ។​

– រាយការណ៍​មក​ក្រសួងសុខាភិបាល​ឲ្យ​បាន​ជាប់​ជាប្រចាំ​នូវ​រាល់​ករណី​សង្ស័យ ឬ​រកឃើញ​ភាព​អសកម្ម​ណាមួយ​ដែល អាចជា​មូលហេតុ​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ ។​

– ត្រូវ​បន្ត​អប់រំ​សុខភាព និង​វិធានការ បង្ការ​ការចម្លង​វីរុស​កូ​វីដ​-១៩ ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​ភូមិ ឃុំ ស្រុក ខេត្ត ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ឱ្យបាន​ទូលំទូលាយ និង​ជាប់​ជាប្រចាំ ។​

​ជាមួយគ្នា​នោះដែរ ក្រសួងសុខាភិបាល សូម​ធ្វើ​ការណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ ផ្អាក ឬ​ពន្យារ​ការធ្វើ​
​ដំណើរ​ទៅ​ប្រទេស​វៀតណាម ជាពិសេស​ទៅ​តំបន់​ដែលមាន​ការ​រាតត្បាត​នូវ​ជំងឺ​កូ​វីដ​-១៩​នេះ បើ​មិនចាំបាច់ និង​សូម​អនុវត្ត តាម​សេចក្តីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល និង​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​នានា ដែល​បាន​ដាក់ចេញ​ដើម្បី បង្ការ​ការឆ្លង​ជំងឺ​កូ​វី​៥-១៩​នេះ​។ ប្រសិនបើ​មាន​បញ្ហា​សុខភាព ឬ​ចម្ងល់ សុំ​ទាក់ទង​ទៅ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ១១៥៕ ដោយ​៖​កូ​ឡាប​

×