Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់ វិន័យ​លើ​មេធាវី ឡា​ច សំរោង ដែល​បាន​លួច​ដក​លុយ​កូនក្ដី​ចំនួន​ ២៦​ម៉ឺន​ដុល្លារ ទៅ​ទិញ​ដី​២​ប្លង់​

​ភ្នំពេញ​៖ លោក​សួន វិសាល ប្រធាន​ម​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានប្រកាស ដាក់ទណ្ឌកម្ម​វិន័យ​លើ​លោក​មេធាវី ឡា​ច សំរោង​។​

លោក​មេធាវី សួន វិសាល ជា​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី ១២ បានឃើញ​បណ្តឹងតវ៉ា ចុះ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២០ របស់លោក​មេធាវី ឡា​ច សំរោង – យោងតាម​ការសម្រេចរ​បស់​ក្រុមប្រឹក្សា​គណៈមេធាវី នា​សម័យប្រជុំ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ គឺ​សម្រេច យល់ស្រប​លើ​អង្គហេតុ និង​ហេតុផល​ដូច​បានបញ្ជាក់​ក្នុង​សេចក្តីសម្រេច​លេខ​000៤ សស​.​ត​វ​វ​២០. ចុះ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០ របស់​គណៈកម្មកា​រវិ​ន័យ​នៃ​ក្រុមប្រឹក្សា​គណៈមេធាវី ។ ទំនាក់ទំនង​រវាង​មេធាវី និង អតិថិជន​គឺជា​ទំនាក់ទំនង​តាម​កិច្ចសន្យា​ហើយ​មេធាវី​បំពេញ​កិច្ចការ​ណាមួយ​ក្នុងនាម​អតិថិជន​បាន​លុះត្រាតែ កិច្ចការ​នោះ​មានកំណត់​ក្នុង​កិច្ចសន្យា ឬ​មានការ​យល់ព្រម​ពី​អតិថិជន ។ ទោះបីជា​មេធាវី​ជា​ម្ចាស់​នៃ​មធ្យោបាយ ការពារ​ក្តី​ក៏ដោយ ក៏​មេធាវី​ត្រូវតែ​គោរព​សេរីភាព និង​ឆន្ទៈ​របស់​អតិថិជន​ដែរ ។ មេធាវី​ត្រូវ​ព្យាយាម​រក្សា ទំនាក់ទំនង​ល្អជា​មួយ​អតិថិជន និង​ព្យាយាម​បញ្ចៀស​ជម្លោះ​ជាមួយ​អតិថិជន ។ ប៉ុន្តែ​ក្នុងករណីនេះ លោក មេធាវី ឡា​ច សំរោង បែរជា​ដក​ប្រាក់​ដែល​អតិថិជន​ប្រគល់ឱ្យ​សម្រាប់​យក​ទិញ​ដី​ពីរ​ប្លង់​ពី​តុលាការ​អនុវត្ត ទៅប្រើ​ប្រាស់​ក្នុងករណី​ផ្សេង​ដោយ ពុំមាន​កំណត់​ក្នុង​កិច្ចសន្យា ឬ​ពុំមាន​ការយល់ព្រម​ពី​អតិថិជន​ទៅវិញ ។ អំពើ​នេះ​ល្មើស​នឹង​មាត្រា ១៨ មាត្រា ២៣ និង​មាត្រា ២៨ នៃ​ក្រមសីលធម៌​មេធាវី ។​

​ក្រុមប្រឹក្សា​គណៈមេធាវី នឹងធ្វើ​ការសម្រេច​ដូចខាងក្រោម​៖ ១.​ដាក់ទណ្ឌកម្ម​វិន័យ​ហាមឃាត់​ភាគី​ឆ្លើយតប​ឈ្មោះ​មេធាវី ឡា​ច សំរោង អត្តលេខ ៧៤៩ មិនឱ្យ​ប្រកប វិជ្ជាជីវៈ​មេធាវី​ចំនួន ៦ (​ប្រាំមួយ ) ខែ ស្របតាម​មាត្រា ៥៩ និង​មាត្រា ៦៣ នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី ។ ក្នុង​រយៈពេល​ហាមឃាត់​ការប្រកប​វិជ្ជាជីវៈ​នេះ​៖ លោក​មេធាវី ឡា​ច សំរោង នៅតែមាន​កាតព្វកិច្ច​ប​ង់​ភាគទាន និង​គោរព​តាម​វិធាន​វិជ្ជាជីវៈ​មេធាវី​ដដែល ។​

២. ភាគី​ឆ្លើយតប​ត្រូវប្រគល់​ប្រាក់​ចំនួន ២៦០ ០០០ (​ពីរ​រយ​ហុកសិប​ពាន់​) ដុល្លារ​អាមេរិក ឱ្យទៅ​ភាគី ទាមទារ​វិញ ។​

៣. ច្រានចោល​ការទាមទារ​សំណង​ជំងឺ​ចិត្ត​ដោយ​ភាគី​ទាមទារ ។

៤.​លោក​មេធាវី ឡា​ច សំរោង ត្រូវ​ផ្តល់​ឈ្មោះ​មេធាវី​ដែលជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ម្នាក់​មក​គណៈមេធាវី​ក្នុង​រយៈពេល​មិន​លើស​ពីមួយ​សប្តាហ៍ គិត​ចាប់​ពីថ្ងៃ​បានទទួល​សេចក្តីសម្រេច​នេះ​៖ ដើម្បី គ្រប់គ្រង​ការិយាល័យ​មេធាវី​ជំនួស​ក្នុង​រយៈពេល​ហាមឃាត់​ការប្រកប​វិជ្ជាជីវៈ​មេធាវី​នេះ ។ បើ​ពុំបាន​បញ្ជូន ឈ្មោះ​មេធាវី​ដែល​ត្រូវ​ជំនួស​ក្នុង​រយៈពេល​កំណត់​នេះ​ទេ គណៈមេធាវី​នឹង​ចាត់តាំង​មេធាវី​ម្នាក់​ដើម្បី​គ្រប់គ្រង ការិយាល័យ​មេធាវី​ជំនួស ស្របតាម​មាត្រា ៧៥ នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី ។​

សេចក្តីសម្រេច​នេ​ត្រូវ​ផ្សាយ​ជា​សាធារណៈ ។ បទ​ប្បញ្ញត្តិ​ទាំងឡាយណា ដែលមាន​ខ្លឹមសារ​ផ្ទុយ​នឹង​សេចក្តីសម្រេច​នេ​ត្រូវ​ទុកជា​និរាករណ៍ ៕ ដោយ​៖​កូ​ឡាប​

×