ភ្នំពេញ៖ ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាគឺគ្រូពេទ្យបានព្យាបាលអ្នកជំងឺអ្នកបានជាសះស្បើយ។
ស្ថានភាពជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ៖ គិតត្រឹមម៉ោង ០៧:០០ព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មាន៖ ចំនួនអ្នកព្យាបាល ជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ១៩៧នាក់ (ស្មើនឹង ៨២,០៨% ធៀបនឹងចំនួនអ្នកមានវីរុសក្ខវីដ១៩ទាំងអស់)នៅក្នុងចំនួននេះមានស្រី ៤៣នាក់ និងបុរស ១៥៤នាក់ ។ អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៤០នាក់ (ស្ត្រី ៤៦នាក់ និងបុរស ១៩៤នាក់។ អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប ៤១នាក់៖ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០២នាក់ (ស្ត្រី ០១នាក់ និងបុរស ០១នាក់)។ នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញមានចំនួន ៣៣នាក់ ។ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺមានចំនួន ០៦នាក់ ជាបុរស។ អ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា៖ ស្ត្រីជនជាតិអាមេរិក កាំង ០១នាក់ និងបុរសជនជាតិអាមេរិកកាំង ០១នាក់។
ករណីជាសះស្បើយ ៖ ស្ត្រីជនជាតិខ្មែរចំនួន ០១នាក់។
ស្ត្រីអាយុ ៣៨ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាអ្នកធ្វើ ដំណើរមកពីប្រទេសឥណ្ឌូណេស៊ីតាមជើងហោះហើរមកកម្ពុជា ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង ត្រូវបានអនុញ្ញាត ឲ្យចេញ ពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី -បុគ្គលិកសុខាភិ បាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្មទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និង ជំងឺឆ្លងសហដ្ឋអាមេរិក និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណីកូដ-១៥ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការ នានា ដើម្បីទប់ស្កាត់ការចម្លងវីរុសក្ខវីដ-១៥ នៅក្នុងប្រទេសកម្ពុជា៕
ដោយ៖កូឡាប