មនុស្សគ្រប់គ្នាបានសន្មតថា មេអំបៅអាចរស់រានមានជីវិត គឺភាគច្រើនបំផុតពីការបឺតយកទឹកដមផ្កា ប៉ុន្តែ តាមពិតទៅ ទឹកដមផ្កាមិនមានផ្ទុកនូវសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់មេអំបៅ ដើម្បីរស់នៅបានទាំងស្រុងនោះទេ។ នេះជាមូលហេតុដែលបាតុភូតមួយហៅថា “mud-puddling” កើតឡើង។
អ្វីដែលធ្វើឲ្យយើងនឹកស្មានមិនដល់នោះ គឺនៅពេលបានឃើញទម្លាប់ដ៏រន្ធត់របស់ពពួកមេអំបៅបានធ្វើឡើងដូចជាស៊ី សត្វងាប់រលួយ សំរាម និងសូម្បីឈាម ដែលចាំបាច់សម្រាប់សមត្ថភាពរស់រានរបស់ពួកវា។ តើ
ហេតុអ្វី? ដោយពួកវាមិនអាចទទួលបានរាល់សារធាតុចិញ្ចឹមចាំបាច់ទាំងអស់ តាមរយៈទឹកដមផ្កាតែមួយមុខបាន នោះមេអំបៅមានទំនោរទៅរកចំណីដែលអាចទទួលយកបានសម្រាប់អាហារបំប៉នបន្ថែម។
‘Mud-puddling’ ត្រូវបានគេហៅថាជាបាតុភូត ព្រោះគេតែងសង្កេតឃើញជាញឹកញាប់ នៅពេលមេអំបៅប្រមូលផ្តុំនៅជុំវិញដីសើម និងភក់ ដើម្បីស្រូបយកអំបិល និងអាស៊ីដអាមីណូ ដែលចាំបាច់សម្រាប់ជីវសាស្ត្ររបស់ពួកវា៕ ដោយ៖ លឹម ហុង