Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ​ចាប់ផ្តើម​អនុវត្ត​បំរាម​ជក់បារី​លើ​ឆ្នេរសមុទ្រ អ្នក​ល្មើស​ប្រឈម​នឹង​គុក​មួយឆ្នាំ​

​ប្រទេស​ថៃ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ចាប់ផ្តើម​អនុវត្ត​ច្បាប់ ដោយ​ហាមប្រាម​មិនឲ្យ​មាន​ការជក់បារី និង​ពង្រាយ នៅលើ​ឆ្នេរសមុទ្រ​សំខាន់ៗ ចំនួន ២៤​កន្លែង ក្នុង ១៥​ខេត្ត​។ នេះ​បើ​តាម​ការឲ្យដឹង​របស់​ក្រសួង​បរិស្ថាន និង​ធនធានធម្មជាតិ​។​

​ការ​ចេញ​ច្បាប់​ហាម​ជក់បារី​លើ​ឆ្នេរ​សមុទ្រ​នេះ គឺ​ដោយសារ​មាន​ការព្រួយបារម្ភ​ពី​បញ្ហា​បរិស្ថាន​នៅលើ​ឆ្នេរសមុទ្រ​សំខាន់ៗ​ក្នុង​ប្រទេស​នេះ។​

​ប្រទេស​ថៃ​បាន​ក្លាយ​ជា​គោលដៅ​ទេសចរណ៏​ដ៏​សំខាន់​មួយ​របស់​ពិភពលោក អស់​រយៈពេល​ជាច្រើន​ទសវត្ស​ន៏​មកហើយ និង​នៅ​ពេល​បច្ចុប្បន្ន ថៃ​ក្លាយជា​តំបន់​ទេសចរណ៏​សំខាន់​សំរា​ប់​ភ្ញៀវទេសចរ​ចិន​។ នៅក្នុង​ឆ្នាំ ២០១៨​នេះ ប្រទេស​តំបន់​អាស៊ី​អាគ្នេយ៏​មួយនេះ រំពឹងថា​នឹង​ទទួលបាន​ភ្ញៀវទេសចរណ៏​​ជាង ៣៧​លាន​នាក់​។​

​ចំពោះ​ជន​ណា​ដែល​ល្មើសច្បាប់​នេះ អាច​នឹង​ប្រឈម​ការ​ជាប់គុក​រយៈពេល​មួយឆ្នាំ ឬក៏​ត្រូវ​ពិន័យ​ជា​ប្រាក់ ១០០.០០០ បាត (៣.១៩០​ដុល្លា​អា​មេ​រិច​)​។​ ​ប្រទេស​ថៃ​មាន​ឆ្នេរសមុទ្រ​សរុប​ទាំងអស់​ចំនួន ៣៥៧​ទូទាំង​ប្រទេស​៕​ សុភ័ក្ត្រ

×