Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គូស្នេហ៍​១​គូ​ភ័យ​ចង់​លិច​នោម ខណៈ​បុរស​មាឌធំៗ​១​ក្រុម​ជិះ​ម៉ូតូ​ដេញ​កាក់ និង​បង្ខំ​ឲ្យ​ឈប់ ប៉ុន្តែ អ្វីដែល​កើតឡើង​បន្ទាប់​ស្ទើរ​ពុំគួរ​ឲ្យ​ជឿ​! (​មាន​វីដេអូ​)

spot_img

​ហេតុការណ៍​នៅលើ​ដងផ្លូវ​មួយ បានធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​មានការ​សង្ស័យ និង​ព្រួយបារម្ភ​យ៉ាងខ្លាំង ខណៈពេលដែល​ឃើញ​ពួក​អ្នកជិះ​ម៉ូតូ​មាឌធំៗ​១​ក្រុម​ពោរពេញ​ដោយ​កំហឹង បាន​កំពុង​ឡោមព័ទ្ធ​រថយន្ត​គូស្នេហ៍​១​គូ ទាំង​កណ្តាលផ្លូវ​ស្ងាត់ជ្រងំ​បែបនេះ ។​

​ដំបូង​ឡើយ រថយន្ត​របស់​គូស្នេហ៍​នោះ ត្រូវបាន​ប្រដេញ​តាម​ដោយ​ពួក​អ្នកជិះ​ម៉ូតូ​១​ក្រុម​យ៉ាង​ប្រសាច​ពេញ​ដងផ្លូវ និង​បាន​បង្ខំ​ឲ្យ​រថយន្ត​ឈប់ ។ ភ្លាមៗ​នោះ បុរស​ជា​គូស្នេហ៍​បាន​ចុះ​ពី​រថយន្ត និង​ទៅ​តតាំង​សម្តី​ជាមួយ​បុរស​ម្នាក់ ដែលជា​គ្នីគ្នា​របស់​ក្រុម​នោះ ។ ក្នុង​កាយវិការ​ហាក់​កាន់តែ​ក្តៅគគុក បុរស​អ្នកជិះ​ម៉ូតូ​នោះ ក៏បាន​រុញច្រាន​បុរស​ជា​សង្សារ​១​ទំហឹង បណ្តាល​ឲ្យ​ផ្ងាក​ក្រោយ​ទៅលើ​ក្បាល​របស់​រថយន្ត ខណៈ​មិត្តស្រី​របស់គាត់ បាន​ត្រឹម​សម្លឹងមើល​ទាំង​អារម្មណ៍​ភ័យខ្លាច​បំផុត​ពី​ក្នុង​រថយន្ត ។​

​ទោះយ៉ាងណា មិត្ត​ប្រុស​នោះបាន​ក្រោក​ឡើង ស្រប​ពេលដែល​មិត្តស្រី​របស់គាត់​ក៏បាន​ចុះ​ចេញពី​រថយន្ត ។ គាត់​បន្ទាប់មក ក៏បាន​ដើរទៅ​ជិត​មិត្តស្រី ខណៈ​ពួក​អ្នកជិះ​ម៉ូតូ​នៅតែ​ឡោមព័ទ្ធ​ពួកគេ​គួរ​ឲ្យ​ខ្លាច ។​

​ខណៈដែល​ការ​វាយតប់​ត្រូវបាន​រំពឹង​កើតឡើង​នៅពេល​ណាមួយ​នោះៗ អ្វីដែល​បានកើត​ឡើង​បន្ទាប់ ធ្វើ​ឲ្យ​នារី​ជា​សង្សារ​ស្ទើរតែ​ពុំគួរ​ឲ្យ​ជឿ ។ ជាក់ស្តែង បុរស​ជា​សង្សារ​ដែល​អ្នក​ប​ង្កើ​ឈុត​ឆាក​នេះ​ឡើង​ទាំងស្រុង ភ្លាមៗ​នោះ បាន​លុតជង្គង់​គ្រឹប​ដល់​ដី និង​ស្នើសុំ​មិត្តស្រី​រៀបការ​តែម្តង ។ នេះ​ពិតជា​ប្រភេទ​នៃ​ការស្នើសុំ​រៀបការ​មួយ​ដែល​ធ្វើ​ឲ្យ «​កូនក្រមុំ​» នឹង​ពុំ​អាច​បំភ្លេចបាន ៕​ ចន្ទី

spot_img
×