ការប៉ុនប៉ងដើម្បីទិញក្លឹប សារិកាព្រៃ ញ៉ូវខាសសល យូណាយធីត ដែលគាំទ្រដោយរដ្ឋាភិបាល អារ៉ាប៊ីសាអ៊ូឌីដ បានដួលរលំហើយ បន្ទាប់ក្រុមហ៊ុនដែលចូលរួមដេញថ្លៃបានដកខ្លួនចេញ។ ការបរាជ័យក្នុងការទិញនេះ ធ្វើឲ្យអ្នកគាំទ្រ ញ៉ូវខាសសលក្នុងប្រទេស អង់គ្លេស និងជុំវិញពិភពលោក ខកចិត្តយ៉ាងខ្លាំង នេះដោយសារតែពួកគេរំពឹងខ្ពស់ថា រដូវកាលថ្មី២០២០-២១ នឹងជារដូវកាលដែលពោរពេញ ដោយការប្រកួតប្រជែងយ៉ាងខ្លាំងក្លា សម្រាប់ក្លឹបដែលពួកគេគាំទ្រ។
សូមបញ្ជាក់ថា កាលពីប៉ុន្មានខែមុននេះ ក្លឹបសារិកាព្រៃ ញ៉ូវខាសសល យូណាយធីត ត្រូវបានសារព័ត៌មានជាច្រើនបានចុះផ្សាយពីការលក់ម្ចាស់ភាគហ៊ុនទៅឲព្រះអង្គម្ចាស់ អារ៉ាប៊ីសាអ៊ូឌីដ ម៉ូហាមេធ ប៊ីន សាល់ម៉ាន់ ក្នុងតម្លៃ៣៥០លានផោន៕ដោយ៖ វិច្ឆិកា