Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍​សម្រេច​ឃុំខ្លួន​លោក​កឹម សុខ បន្ត បើទោះបី​មេធាវី​សុំអោយ​នៅក្រៅ​ឃុំ​ពាក់ព័ន្ធ​សុខភាព​មិន​ប្រសើរ​

ភ្នំពេញ ៖ សភា​សើ​ប​សួរ​សាលាឧទ្ធរណ៍ បានប្រកាស​សម្រេច​បន្ត​ការឃុំខ្លួន​លោក​កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រហូតដល់​មានការ​កាត់ទោស​ក្នុង​អង្គសេចក្ដី ។​

ការសម្រេច​នេះ​ធ្វើឡើង​នៅ​ចំពោះមុខ​ជនជាប់ចោទ​លោក កឹម សុខា និង​មេធាវី​របស់គាត់​ក្រោយពី​សភា​សើ​ប​សួរ​ក្នុង​រឿង​ព្រហ្ម​ទ័​ណ្ឌ​បាន​បើកសវនាការ​ជា​អសាធារណៈ​តាំងពី​ម៉ោង​៨​ព្រឹក​រហូតដល់​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១​កុម្ភៈ ឆ្នាំ​២០១៨​នេះ​។

​មេធាវី​ការពារ​ផ្លូវច្បាប់​អោយ​លោក​កឹម សុខា បាន​និយាយថា​មូលហេតុ​ដែល​សាលាឧទ្ធរណ៍​សម្រេច​បន្ត​ការឃុំខ្លួន ដោយសារ​បទចោទប្រកាន់​លើ​លោក​កឹម សុខា ជា​បទឧក្រិដ្ឋ​ត្រូវ​ជាប់ពន្ធនាគារ​លើសពី​មួយឆ្នាំ និង​កា​រសើប​អង្កេត​មិនទាន់​ពេញលេញ នៅមាន​ចំណុច​សង្ស័យ​ជាច្រើន​ទៀត ដែល​តុលាការ​កំពង់​សើ​ប​សួរ​នៅឡើយ ។​

លោក​កឹម សុខ ត្រូវបាន​អនុ​រ័ក្ស​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​បញ្ជូន​មកកាន់​សាលាឧទ្ធរណ៍ តាំងពី​ម៉ោងជាង​៥ ព្រឹក​ថ្ងៃទី​០១ កុម្ភៈ ម្ល៉េះ ដើម្បី ចូលរួម សវន​ការ លើ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​។​

​វេលា​ម៉ោង​០៧​និង​៣០​នាទី សភា​សើ​ប​សួរ​សាលា​ឧ​ទ្ទ​រណ៍ និង​តំណាង​មហាអយ្យកា បាន​ដំណេ​ី​ការ​សវនាកា​ជនជាប់ចោទ​អតីត​ប្រធាគ​ណ​បក្ស​សង្គ្រោះ​ជាតិ​(​កឹម សុខា​) ដោយមាន​មេធាវី​ការពារ ក្ដី​អោយ​ជនជាប់ចោទ​ចំនួន​០៨​នាក់​តែ​អវត្តមាន​មេធាវី​សំ សុ​គង់ ដោយ​ជាប់រវល់​នៅ​ប្រទេស​ថៃ​។ មេធាវី​មានមុខ​នៅ​សាលា​សាលា​ឧ​ទ្ទរ មាន ១/​លោក​ជួង ជុង​ងី ២/​ម៉េង សុភា​រី (​ស្រី​) ៣/​ហេង ផេង ។​

​សវនាការ​នេះ ដឹកនាំ​ដោយ​លោក លោក ផូ ពៅ​ស៊ុន ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ និង លោក​ព្រះរាជអាជ្ញា ហ៊ឹង ប៊ុន​ជា ជា​តំណាង​មហាអយ្យការ​។​

​មាន​អ្នកគាំទ្រ​ប្រហែល​៣០​នាក់ អតីត​តំណាងរាស្ត្រ​(CNRP) អ៊ូ ចាន​រ័ត្ន ជនបរទេស​ចំនួន​០៤​នាក់ មកពី​អង្ក​កា​មជ្ឈមណ្ឌល​សិទ្ធមនុស្ស ។​លោ​រ៉ុង ឈុន ទី​ព្រឹក​ក្សា​រ​ជាន់ខ្ពស់​របស់​សមាគម​ន៍​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី​អ៊ុក ឆៃ​ណាវី ប្រធាន​សមាគមន៍​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​។​នៅ​សាលាឧទ្ធរណ៍ នា​ព្រឹក​នេះ​គេ​សង្កេតឃើញ​មានការ​ដាក់​របាំង​ការពារ​យ៉ាង​តឹងរឹង និង​មាន​សមត្ថកិច្ច​ជាច្រើន បាន​ប្រមូល​ផ្តុំគ្នា​ការពារ​នៅ​ទីនោះ​ផងដែរ​។​

​បើតាម​លោក​មុត​ចន្ថា​នាយ​ខុ​ទ្ឋ​កាល័យ​លោក​កឹម​សុខា បានបញ្ជាក់​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​កថា “​យើង​មានការ​សោកស្តាយ​បំផុត​ចំពោះ​ការសម្រេច​របស់​ចៅក្រម​នៃ​សាលាឧទ្ធរណ៍ កាលពី​ព្រឹក​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៨ ដែល​បាន​បដិសេធ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​របស់​មេធាវី​ការពារ​ក្តី​របស់ ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​”​។

​លោក​បន្តថា ការសម្រេច​របស់​ក្រុមប្រឹក្សា​ជំនុំ​ជំ​រះ​របស់​សាលាឧទ្ធរណ៍​ហាក់​ពុំបាន​ឈរលើ​មនសិការ​យុត្តិធម៌ និង​គោលការណ៍​នីតិរដ្ឋ​ឡើយ​។ ឯកឧត្តម កឹម សុខា ពុំបាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​ឡើយ​។ លោក​គ្មាន​ទោស​ទេ ផ្ទុយទៅវិញ​លោក​ជា​អ្នកការពារ​សិទ្ធិមនុស្ស និង​សេរី​ដោយ​អហិង្សា​នៅ​កម្ពុជា​។ សូម​ដោះលែង​លោក​ឲ្យ​មាន​សេរីភាព​ជាបន្ទាន់ ដើម្បី​លោក​ចូលរួម​ក្នុង​ដំណើរការ​ផ្សះផ្សារ បង្រួបបង្រួម​ជាតិខ្មែរ សំដៅ​ចូលរួមចំណែក​កសាង​ជាតិ និង​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​នៅ​កម្ពុជា​។ ទោះបីយ៉ាងណា​ក៏ដោយ លោក កឹម សុខា នៅតែមាន​សង្ឃឹមលើ​យុ​ត្តិ​ធ​ម៏ លើ​ប្រជាពលរដ្ឋ​ខ្មែរ និង​លើ​សហគមន៍​អន្តរជាតិ​។ ស្នាមញញឹម​ដោយ​ក្តីសង្ឃឹម និង​ជឿជាក់​របស់លោក ផ្ញើជូន​ជនរួមជាតិ ជាពិសេស​អ្នក​ម្តាយ​ជាទីគោរព ស្រឡាញ់​របស់លោក​។​

​គួរ​បញ្ជាក់ថា លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​កងកម្លាំង​នគរបាល​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ចាប់ខ្លួន កាលពី​ពាក់កណ្ដាល​អធ្រាត្រ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទថា​បាន​ប្រព្រឹត្ត «​អំពើ​ក្បត់ជាតិ​»​។​សព្វថ្ងៃ​លោក​ត្រូវបាន​នាំទៅ​សួរចម្លើយ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ (​ម​៣) ឬ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ស្ថិតក្នុង​ខេត្ត​ត្បូងឃ្មុំ ក្បែរ​ព្រំដែន​វៀតណាម ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×