ព្រះវិហារ៖ នៅ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយ លោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះបង្ក្រាបករណីរក្សាទុក និងជួញដូរគ្រឿងញៀនដោយខុសច្បាប់ នៅចំណុចភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់។
កងរាជអាវុធហត្ថស្រុកជាំក្សាន្តបានឲ្យដឹងថាជនសង្ស័យឈ្មោះ នង សំអាត ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឈើទាលគង់ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សថ្លា ០៥កញ្ចប់ ទម្ងន់ ១,១០ក្រាម ម៉ូតូចំនួន ០១គ្រឿង ទូរស័ព្ទចំនួន ០២គ្រឿងលុយរៀលចំនួន ៨២,៥០០រៀល កាបូបស្ពាយ០១ និងសម្ភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីបន្តតាមនីតិវិធី៕ ដោយ៖បញ្ញាស័ក្តិ