ឆ្នាំជូត ៖ រាសីឡើងខ្ពស់។ ការងារ អំណោយផលល្អ គ្រប់យ៉ាងសុទ្ធតែរលូន មានឱកាសបានថ្នាក់លើជឿជាក់ អ្នករួមការងារគាំទ្រ។ រាល់ការប្រឹងប្រែងទាំងប៉ុន្មានរបស់អ្នក ចុងក្រោយក៏ត្រូវបានឆ្លើយតបដោយខ្ទង់ចំណូលយ៉ាងសក្តិសម។ មនោសញ្ចេតនា ៖ ត្រូវលៃទុកពេលវេលាឲ្យបានច្រើនជាងសម្រាប់គូស្នេហ៍។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំឆ្លូវ ៖ រាសីឡើងខ្ពស់។ ការងារ ស្ថិរភាពអាស្រ័យហេតុនេះប្រភពចំណូលសំខាន់របស់អ្នកក៏ល្អប្រសើរ ប៉ុន្តែកុំប្រញាប់ពេញចិត្តជាមួយនឹងសមិទ្ធិផលនេះ ចាំបាច់ត្រូវបន្ថែមឲ្យខ្លួននូវសម្ពាធបន្តិច ដើម្បីមានថាមពលប្រយុទ្ធ។ វិនិយោគតូចទោះបីពុំបានចំណូលដូចចិត្តតែសុវត្ថិភាព។ មនោសញ្ចេតនា ជាថ្ងៃពោរពេញដោយសុភមង្គលក្នុងសេចក្តីស្នេហា។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ខ្មៅ, ខៀវ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំខាល ៖ រាសីល្អមធ្យម។ ការងារ មានឱកាសថ្មីៗច្រើនក្នុងការងារ ត្រូវចេះចាប់យកកុំឲ្យខកខាន។ អាស្រ័យដោយឆន្ទៈ និងថ្វីមាត់របស់អ្នកដែលអាចជួយឲ្យរកបានប្រាក់យ៉ាងច្រើន។ មនោសញ្ចេតនា ពិបាករីកចម្រើនត្រូវបន្តអត់ធ្មត់។ ទិសនាំលាភ ទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំថោះ ៖ រាសីល្អមធ្យម។ ការងារ ត្រូវយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការជាមួយថ្នាក់លើ និងអ្នករួមការងារ ប្រឹងប្រែងរៀនសូត្រលើកកម្ពស់សមត្ថភាព។ ហិរញ្ញវត្ថុ ៖ សុវត្ថិភាព តែក៏ត្រូវសន្សំសំចៃក្នុងការចំណាយ។ មនោសញ្ចេតនា អ្នកនៅលីវមានឱកាសបានជួបមនុស្សដែលខ្លួនលួចស្រឡាញ់ នឹករលឹក, ចូរជឿជាក់លើខ្លួនឯង ដើម្បីបង្ករូបារម្មណ៍ល្អចំពោះគេ។ ទិសនាំលាភ ទិសខាងកើត តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីស្រុតចុះ។ ការងារ ប្រយ័ត្នជាមួយសម្តីអូសទាញ ដែលនាំអ្នកឆ្ពោះទៅផ្លូវអំពើអាក្រក់, គ្រប់យ៉ាងត្រូវពិចារណាឲ្យល្អិតល្អន់ មុនធ្វើការសម្រេចចិត្ត។ ថ្ងៃនេះមានប្រាក់ដើរទិញរបស់ក៏ជាវិធីបំបាត់ស្ត្រេសមួយដ៏ប្រសិទ្ធភាព។ មនោសញ្ចេតនា ហាក់មានភាពសោះអង្គើយដាក់គ្នា។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាងពណ៌ខ្មៅ, ខៀវ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់។ ការងារ អាស្រ័យដោយភាពម្ចាស់ការ និងអំណត់ក្នុងការងារ ដែលនាំឲ្យគ្រប់យ៉ាងសុទ្ធត្រូវបានអ្នកដោះស្រាយដោយជោគជ័យ។ ថ្ងៃនេះយីអ៊ុនឡើង, មានឱកាសបង្កើនចំណូលច្រើន។ មនោសញ្ចេតនា អ្នកបានរៀបការនឹងមានរឿងសប្បាយដោយចៃដន្យ។ ទិសនាំលាភទិសខាងលិច តំណមទិសឦសាន។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំមមី ៖ រាសីស្រុតចុះ។ ការងារ រវល់ខ្លាំង តានតឹង អាចនឹងត្រូវបង្កើនវេនជាប្រចាំ, ត្រូវយកចិត្តទុកដាក់បរិភោគឲ្យគ្រប់គ្រាន់ដើម្បីធានាសុខភាព។ ថ្ងៃនេះមិនល្អសម្រាប់ការវិនិយោគ ព្រោះប្រឈមនឹងការខាតបង់ច្រើន។ មនោសញ្ចេតនា ពិបាកជឿទុកចិត្តគ្នា ហេតុនេះតែងកើតមានការមន្ទិលសង្ស័យ, ឈ្លោះប្រកែក។ ទិសនាំលាភទិស និរតី តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសាឆ្នាំមមែ។
ឆ្នាំមមែ ៖ រាសីស្រុតចុះ។ ការងារ គួរលើកកម្ពស់ការប្រុងប្រយ័ត្ន ក្រែងធ្លាក់ចូលអន្ទាក់របស់គូប្រជែង ខំប្រមូលស្មារតីធ្វើការរបស់ខ្លួនឲ្យបានល្អ។ ថ្ងៃនេះមានហានិភ័យក្ស័យធន ដូច្នេះត្រូវប្រយ័ត្នក្នុងគ្រប់សេវាកម្មលុយកាក់។ មនោសញ្ចេតនា ជួនកាលពាក្យសម្តីមិនស្មើនឹងអាកប្បកិរិយាដ៏ស្មោះត្រង់ដែលអ្នកបានបង្ហាញចំពោះគូស្នេហ៍។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំវក ៖ រាសីស្រុតចុះ។ ការងារ គ្រប់ផែនការសុទ្ធតែជួបឧបសគ្គធ្វើឲ្យអ្នកមានអារម្មណ៍វិលវល់ ខ្វាយខ្វល់ ត្រូវនឹងនរឡើងវិញ ដើម្បីរកវិធីដោះស្រាយរឿងមួយៗ។ វិនិយោគពិបាកទទួលបានលទ្ធផលដូចការរំពឹងទុក ល្អបំផុតគួររង់ចាំឱកាសថ្មី។ មនោសញ្ចេតនា ភាពសោះអង្គើយរបស់គូស្នេហ៍ធ្វើឲ្យអ្នកមានអារម្មណ៍រងរបួសធ្ងន់ធ្ងរ។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំរកា ៖ រាសីល្អមធ្យម។ មានឱកាសច្រើន តែល្អអាក្រក់ពិបាកស្មាន ត្រូវត្រិះរិះឲ្យម៉ត់ចត់ មុនពេលសម្រេចចិត្ត ដើម្បីបញ្ចៀសត្រូវស្តាយក្រោយ។ វិនិយោគមិនអំណោយផលល្អ មិនគួរប្រថុយ។ មនោសញ្ចេតនា ត្រូវចេះជ្រើសរើសពាក្យសម្តី កុំធ្វើឲ្យរបួសផ្លូវចិត្តគូស្នេហ៍។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំចរ ៖ រាសីស្រុតចុះ។ រាល់ទំនាក់ទំនងសហប្រតិបត្តិការជួបឧបសគ្គ ត្រូវព្យាយាមដោះស្រាយកុំរួញរា។ ចំណូលមិនល្អ ចាយវាយត្រូវសន្សំសំចៃ ដើម្បីបញ្ចៀសត្រូវខ្ចីបុលគេ។ មនោសញ្ចេតនា ដោយសារតែពាក្យសម្តីរបស់អ្នកដទៃងាយធ្វើឲ្យអ្នកសង្ស័យគូស្នេហ៍ នាំឲ្យទំនាក់ទំនងស្ថិតនៅលើមាត់ជ្រោះនៃការបែកបាក់។ ទិសនាំលាភទិសខាងត្បូង តំណមទិសឦសាន។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី។
ឆ្នាំកុរ ៖ រាសីស្រុតចុះ។ ការងារ ប្រឈមមុខនឹងការស្តីបន្ទោសពីគ្រប់មជ្ឈដ្ឋាន ធ្វើឲ្យអ្នកធុញទ្រាន់ ចូរចាំថា ជោគជ័យនឹងកើតមានតែចំពោះអ្នកចេះអត់ធ្មត់ ប្រឹងប្រែង។ រាល់ខ្ទង់វិនិយោគមុននេះ នៅពុំទាន់មានចំណេញធ្វើឲ្យអ្នកអន្ទះសា និងបារម្ភ។ មនោសញ្ចេតនា ប្រសិនបានជួបមនុស្សដែលខ្លួនពេញចិត្ត នោះកុំរអែងធ្វើឲ្យបាត់បង់ឱកាសត្រូវម្ចាស់ការរក្សាទំនាក់ទំនងឲ្យជាប់។ ទិសនាំលាភទិសខាងជើង តំណមទិសនិរតី។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំជូត៕