Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដី​រដ្ឋ ​​នៅទីតាំង​អង្គការ​គ្រួសារ​ថ្មី ក្រុង​ប៉ោយប៉ែត ត្រូវ​មន្ត្រី និង​ឈ្មួញ​ឃុបឃិត​គ្នា​លក់ តម្លៃ​រាប់លាន​ដុល្លារ​

spot_img

បន្ទាយមានជ័យ ៖ ដី​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​នៅ​ទីតាំង​អោយ​អង្គការ​គ្រួសារ​ថ្មី​ខ្ចី នា​ចំណុចដើម​ពុទ្រា ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវ​មន្ត្រី​ថ្នាក់ដឹកនាំ​និង​ឈ្មួញ​ឃុ​ប​ឃឹ​ត​គ្នា​លក់​តម្លៃ​រាប់លាន​ដុល្លា​សរ​អា ស្ងាត់​បាត់ទៅហើយ​។

ប្រភពព័ត៌មាន​ប្រាប់ cen.com.kh ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៨​កន្លងមក​ថា ៖ ដី​រដ្ឋ​នោះ ដើមឡើយ​ត្រូវ​អង្គការ​គ្រួសារ​ថ្មី​( មណ្ឌល​សំចត​និង​ស្នាក់នៅ​) ស្នើ​ខ្ចី​ពី​អាជ្ញាធរ​ឃុំ និង​ស្រុក​អូរជ្រៅ (​ប​ច្ច​ប្បន្ន​គឺ​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​) សម្រាប់​ដំណើរការ​ការងារ​មនុ​ស្ស​ធម៌​និង​សង្គមកិច្ច​តាំងពី​ទសវត្សរ៍​ទី​៩០ ។

លុះដល់​ឆ្នាំ​២០១១-១៥ អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត (​ជំនាន់​លោក​ទ្រី ណារិន ជា​អភិបាលក្រុង ក្រោយ​មកជា​អភិបាលខេត្ត​) និង​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវ​និតិ​សម្បទា បាន​កាត់​ដី​នេះ​១​ផ្នែក​តូច ជូន​គ្រួសារ​ស្ត្រី​មេម៉ាយ​ក្រីក្រ គ្មាន​ទីពឹង​ដែល​អង្គ​ការយកមក​ចិញ្ចឹម​។ ហើយ​បាន​កាត់​ដីរ​ដ្ខ​នេះ ១​ផ្នែក​ធំ ទំហំ​ប្រមាណ​ជាង​កន្លះ​ហិច​តា (៥.០០០​ម៉ែត្រក្រឡា​) លក់​អោយ​លោ ក​អ៊ុយ ឆាយ ជា​អាជីវករ​ធ្វើ​អាជីវកម្ម​សណ្ឋាគារ ហាង​លក់​និង​អាង​ហែល​ទឺ​ក​ទំនើប​។​

តម​ក អាជ្ញាធរ​បាន​លក់​ទាំង​ដី​ផ្លូវ​សាធារណ​: ១ ខ្សែ ដែល​ភ្ជាប់​ពីក្រោយ​មណ្ឌល​អង្គការ​គ្រួសារ​ថ្មី​នោះ ទៅ​ខាងលិច​ថែមទៀត គឺ​អោយទៅ​លោក​អ៊ុយ ឆាយ ជា​ឈ្មួញ​។​

ប្រភពព័ត៌មាន​បន្តថា ៖ លុះដល់​ម្តុំ​ខែតុលា​-​ខែធ្នូ​ឆ្នាំ​២០១៧ (​ក្នុង​រដ្ឋបាល​របស់លោក​ង៉ោ ម៉េង​ជ្រួ​ន ជា​អភិបាលក្រុង​ប៉ោយប៉ែត លោក សួន បវរ ជា​អភិបាលខេត្ត​) អាជ្ញាធរ ជំនាញ​និង​ឈ្មួញ បាន​លក់​ដី​រដ្ឋ​ម្តុំ​នោះ​១​ផ្នែក​ទៀត មាន​រាង​ច្រមុះជ្រូក​ដែល​នៅសល់​ទំហំ​ប្រមាណ​៣.០០០​ម៉ែត្រក្រឡា ក្នុងតម្លៃ​ពី​៥០០​ទៅ​៨០០​ដុល្លា​សរ​អារ​/​ម៉ែត្រក្រឡា អោយទៅ​ឈ្មោះ អ៊ុយ ឆាយ ហើយ​ឈ្មោះ​នេះ ផ្ទេរ​បន្តទៅ​ក្រុមហ៊ុន​របស់លោក​កុក អាន​។​

ក្រោយ​ការផ្ទេរ​ឬ​លក់​នេះ គេ​ឃើញ​អង្គការ​គ្រួសារ​ថ្មី​នៅសល់​ដី​១​ប្រឡោះ​តូច​និង​អគារ​ស្នាក់ការ ការិយាល័យ​ធ្វើការ​នៅឡើយ​ដែរ​។​
ករណីនេះ ពលរដ្ឋ​នៅ​ក្រុង​នេះ​បាន​រិះគន់ថា បុគ្គល​មន្ត្រី​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ពី​១​ជំនាន់​ទៅ​១​ជំនាន់​នៅ​ក្រុង​ប៉ោយប៉ែត បាន​ដោះដូរ​និង​លក់​ដី​រដ្ឋ​ជា​បន្តបន្ទាប់​ជ្រក​ក្រោម​ស្លាក​ផ្តល់​សម្បទាន​សង្គមកិច្ច ការអភិវឌ្ឍន៍ ។​សូម្បី​ដី​វត្ត​បាលី​លេ​យ្យ​ជាប់​ផ្លូវជាតិ​លេខ​៥ នា​ភូមិ​ក្បាលស្ពាន​, ដី​រដ្ឋបាល​ក្រុង (​ដែល​សព្វ​ថ្ងៃជា​ភោជនីយដ្ឋាន​អ៊ី​ញ៉ា​ញ់​) ក៏បាន​កាត់​ចេញពី​រដ្ឋ ប្តូរ​ម្ចាស់​ទៅ​ឯកជន​ដែរ​។​ដី​នេះ មានតម្លៃ​រាប់សែន​លាន​ដុល្លា​សរ​អា​។​

ក្នុងនោះ ក៏មាន​ចលនា​ប្តូ​រទាំង​ទីតាំង​ទាំងមូល​នៃ​វត្ត​បាលី​លេ​យ្យ​ផង ប៉ុន្តែ​មិនអាច​ចេញរួច​ព្រោះ​ខ្លាច​ពាក្យ​និន្ទា តវ៉ា​ខ្លាំង​ពី​ពលរដ្ឋ​។ ហើយក៏​មាន​គេ​រត់ការ​ប្រុង​ដូរ​ទីតាំង​មណ្ឌល​សុខភាព​ប៉ោយប៉ែត​១ នៅ​ភូមិ​ក្បាលស្ពាន​១​ដែរ ។​

ប៉ុន្តែ​រដ្ឋបាល​ខេ​រ្ត​បន្ទាយមានជ័យ ជំនាន់​លោក គោ​ស៊ុំ សារឿ​ត ជា​អភិបាលខេត្ត​កាលណោះ​បាន​បដិសេធ​មិន​ស៊ី​ញ៉េ​លើ​ឯកសារ​។​
លោក ប្រាក់ បូ​លីន អនុប្រធាន ក៏​ដូច​លោក ចូ​វ សុ​ភឿ​ត ប្រធានការិយាល័យ​រៀបចំ​ដែនដី​នគ​រោ​ប​នីយកម្ម សំណង់​និង​ភូមិបាល​ក្រុង​ប៉ោយប៉ែត​ប្រាប់ CEN ថា ៖ ដី​រដ្ឋ​ត្រង់​មណ្ឌល​អង្គការ​គ្រួសារ​ថ្មី​នា​ភូមិ​ក្បាលស្ពាន​១​នោះ ពិតជា​ត្រូវ​កាត់​ចេញពី​ដី​រដ្ឋ រួច​បាន​វាស់វែង​ធ្វើ​ប្លង់​ដាក់ឈ្មោះ​បុគ្គល​ឯកជន​មែន​។​

តែ​នោះ​ជា​រឿង​របស់​មន្ត្រី​ថ្នាក់ដឹកនាំ​ថ្នាក់លើ​ទេ ពួក​មន្ត្រី​ជំនាញ ក័​ដូច​អាជ្ញាធរ​មូលដ្ឋាន​តូចតាច​ដូចជា​ពួក​អស់លោក ពុំ​ដឹង​និង​មិន​ហ៊ាន​និយាយ​ឬ​ប្រកែក​តវ៉ា​យ៉ាងណាទេ​។​

ករណីនេះ លោក ង៉ោ ម៉េង​ជ្រួ​ន​អតីត​អភិបាលក្រុង​ប៉ោយប៉ែត បច្ចុប្បន្ន​ជា​អភិបាល​រថ​ខេត្តបន្ទាយមានជ័យ ក៏​ដូច​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ គេហទំព័រ CEN បាន​ព្យាយាម​សុំ​ការបំភ្លឺ ពន្យល់​ជា​បន្តបន្ទាប់ ប៉ុន្តែ​លោក​មិន​សហការ​ឡើយ​។​
ទោះយ៉ាងណា លោក​អ៊ុយ ឆាយ ជា​ឈ្មូ​ញ​និង​ជា​ម្ចាស់​អគារ​សណ្ឋាគារ ហាង​និង​អាង​ហែល​ទឹក​នៅ​លើដី​រដ្ឋ​អតីត​មណ្ឌល​គ្រួសារ​ថ្មី​ក្រុង​ប៉ោយប៉ែត​ប្រាប់​គេហទំព័រ CEN ថា ៖ ចំណែក​មុន​ដែល​លោក​ទទួលបាន​ដី​ដោះដូរ​នោះ បាន​ចប់សព្វគ្រប់​និង​មាន​ឯកសារ​ផ្ទេរ​ពី​អាជ្ញាធរ​និង​ប្លងដី​ពី​ជំនាញ​។​តែ​ក្នុង​លក្ខណ​:​រត់ការ​ប្លង់ដី​សិន ។​ដូច្នេះ លោក​បានធ្វើ​លក្ខណ​:​ដូចជា​ជួល​ពី​អាជ្ញាធរ​កុងត្រា​១០ ឆ្នាំ​។​
លោក អ៊ុយ ឆាយ និយាយ​បន្តថា ៖ រីឯ​ចំណែក​ដី​រដ្ឋ​សល់​ចុងក្រោយ នេះ​ក៏​ធ្វើ​របៀប​ជួល ហើយ​រត់ការ​ឯកសារ​មក​ដាក់ឈ្មោះ​លោក រួច​បន្តទៅ​ក្រុមហ៊ុន​កុក​អាន​។ ហេតុនេះ រឿង​អីៗ​ថា​ដី​រដ្ឋ​ឬ​ឯកជន លោក​មិនដឹង​ទេ​។ នេះ​នៅលើ​អាជ្ញាធរ​ដែល​ស្នើ​កាត់​ចេញពី​ដី​រដ្ឋ​មក​ឯកជន លោក​គ្រាន់តែ​ជា​អ្នក​ជួល​ដី​សិន ហើយ​បើ​រត់​ឯកសារ​បាន​ទើប​ហ៊ាន​ទិញ​៕ ដោយ ៖ បន្ទាយ

spot_img
×