Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវតី​ជនជាតិ​គ្រឹង​ម្នាក់ ត្រូវ​ឃាតករ​រំលោភ ហើយ​ច្របាច់​ក​សម្លាប់​ក្នុង​វាលស្មៅ​ក្បែរ​ផ្ទះ​

spot_img

​រតនគិរី ​៖​ យុវតី​ជនជាតិ​គ្រឹង​ម្នាក់​ដែល​តែងតែ​ដេក​ក្នុង​តូប​លក់ដូរ​តែម្នាក់ឯង​ត្រូវបាន​ឃាតករ​ចាប់រំលោភ​ហើយ​ច្របាច់​ក​សម្លាប់​ចោល​ទាំង​អ​ក្រា​ត​កាយ នៅក្នុង​វាលស្មៅ​ក្បែរ​តូប​របស់​ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​២​ខែ​កុម្ភៈ​ឆ្នាំ​២០១៨​ស្ថិតក្នុង​ភូមិ​៤ សង្កាត់​កា​ចាញ ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​

​បន្ទាប់ពី​កើតហេតុ ឪពុក​យុវតី​រងគ្រោះ ឈ្មោះ ស៊ុត អាត់ ជនជាតិ​គ្រឹង បានឲ្យដឹងថា កូនស្រី​គាត់ ឈ្មោះ អាត់ ស៊ី​ង អាយុ​១៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២ រៀន​នៅ​វិទ្យាល័យ ហ៊ុន សែន ភូមិ​ថ្មី ក្រុង​បាន​លុង​។ កូនស្រី តែងតែ​ដេក​ក្នុង​តូប​លក់​ចាប់ហួយ​ម្នាក់ឯង គឺ​មិន​ឡើង​ដេក​ផ្ទះ នៅ​ខាងក្រោយ ជាមួយ​ក្រុម​គ្រួសារ​នោះ​ទេ ហើយ​យប់​កើតហេតុ​នេះ មិន​មាន​ឮសូរ​សំឡេង​អ្វី គួរឲ្យ​ចាប់អារម្មណ៍​ទេ ប៉ុន្តែ​ចន្លោះ​ម៉ោង​៧-៨​យប់ រូបគាត់​ចូលមកក្នុង​តូបលក់​ចាប់ហួយ មិនឃើញ​ដូច​សព្វដង ក៏​ដើររក​ជុំវិញ​ផ្ទះ​។ លុះដល់​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ស្រាប់តែ​ឃើញ​ដេក ក្នុង​វាលស្មៅ ក្បែរ​តូប​លក់​ចាប់ហួយ ទាំង​អ​ក្រា​ត​កាយ​ស្លាប់បាត់​ទៅ​ហើយ​។​

​លោក ហាក់ ហ៊​ន់ ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​រតនគិរី ដឹកនាំ​សមត្ថកិច្ច​នគរបាល​ជំនាញ នគរបាល​មូលដ្ឋាន​អាវុធហត្ថ​មូលដ្ឋាន និង​មន្ត្រី​សុខាភិបាល បាន​ធ្វើ​កោសល្យវិច័យ ហើយ​ធ្វើការ​សន្និដ្ឋាន​ថា​ជា​ករណី​ឃាតកម្ម ផ្តើមឡើង​ពី​រំលោភ​សម្លាប់ ដោយ​សព​មាន​ស្នាម​ច្របាច់ក និង​នៅ​កន្លែងកើតហេតុ មាន​ស្នាម​ខ្ទេចខ្ទីរ​ស្មៅ​ដែល​កើតឡើង​ពី​ប្រតាយប្រតប់​គ្នា​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×