ស្ត្រីជាម្តាយម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីប៉ូលីសបានរកឃើញថា ស្ត្រីរូបនេះកំពុងលក់ដូរកូនស្រី និងក្មួយស្រីរបស់ខ្លួន សម្រាប់បម្រើសេវាផ្លូវភេទនៅលើអ៊ីនធើរណេត ។
ប៉ូលីសនៅអាហ្សង់ទីន និយាយថា ស្ត្រីម្នាក់អាយុ ៤២ ឆ្នាំ បានរៀបចំស្លៀកពាក់តុបតែងឲ្យកូនស្រីអាយុ ១៥ ឆ្នាំ និងក្មួយស្រីរបស់នាង ក្នុងលក្ខណៈបញ្ចេញសាច់ភាពសិចស៊ីគួរឲ្យស្រើបស្រាល និងលក់ពួកគេជាស្រីបំរើសេវាផ្លូវភេទ ។
ស្ត្រីរូបនេះបានគិតក្នុង១អំឡុងសេវាផ្លូវភេទ ប្រហែល ៨០ ដុល្លារ សម្រាប់ម្នាក់ក្នុងចំណោមក្មេងស្រីជំទង់ទាំងពីរ ។ ប៉ូលីសនិយាយថា អតិថិជនជាច្រើនគឺជាភ្ញៀវទេសចរ ។
ពុំត្រឹមតែប៉ុណ្ណឹងទេ ស្ត្រីរូបនេះក៏បានព្រមានក្មេងស្រីទាំងពីរផងថា ប្រសិនបើអតិថិជនម្នាក់សួរនាំពីអាយុរបស់ពួកគេ នោះពួកគេត្រូវតែប្រាប់ថា ពួកគេមានអាយុ ១៨ ឆ្នាំ ហើយ ។
ម្នាក់ក្នុងចំណោមក្មេងស្រីមានផ្ទៃពោះ ហើយបានផ្តល់កំណើតកូនមានសុខភាពល្អ ។
ប៉ូលីសនៅ Pinamar, Buenos Aires, បានឆ្មក់ចូលផ្ទះមួយក្នុងប្រតិបត្តិការបំបែកពេស្យាចារ ។ ប៉ូលីសបន្ទាប់មក បានរកឃើញថា ក្មេងស្រីទាំងពីរជាជនរងគ្រោះជាជាងជនសង្ស័យ ។
ប៉ូលីសបានបញ្ចេញរូបថតពីរបស់របរជាច្រើន ដែលពួកគេរឹបអូសជាភស្តុតាង ។ មន្ត្រីបានរកឃើញប្រអប់មួយមានឈុតប៊ីគីនីមួយចំនួន, សក់ត និងស្រោមអនាម័យ ។ ពួកមន្ត្រីក៏បានរឹបអូសទូរស័ព្ទ ៦ គ្រឿង និងសាច់ប្រាក់មួយចំនួន ។
ក្មេងស្រី២នាក់ និងទារកជាកូនរបស់ក្មេងស្រីម្នាក់ក្នុងចំណោមអ្នកទាំងពីរ ត្រូវបានបញ្ជូនទៅកាន់សេវាថែទាំសង្គមផងដែរ ៕ ចន្ទី