នៅកីឡដ្ឋានដែលគ្មានអ្នកគាំទ្រ នូខាំ នាទីក្រុងបាសេឡូណាប្រទេស អេស្ប៉ាញ ក្រុមយក្សនៅតំបន់កាតាឡាន់ អេហ្វស៊ី បាសេឡូណា បានទម្លាក់ក្រុមមកពី អ៊ីតាលី យ៉ាងងាយស្រួលក្នុលទ្ធផល៣ទល់នឹង១ ម្ចាស់ផ្ទះបានស៊ុតនាំមុខមុនដោយខ្សែការពារ ខ្លេម៉ង់ ឡេងលេត នៅនាទីទី១០ គ្រាប់ទីពីរដោយ លីយ៉ូនែល ម៉េសស៊ី នាទី២៣និងគ្រាប់ទី៣ស៊ុតប៉េណាល់ទីដោយ ល្វីស ស្វ័រ៉េស ហើយក្រុមភ្ញៀវ ណាប៉ូលី សងបានមួយគ្រាប់វិញផងដែរនៅនាទីទី៤៥ជាការទាត់បាល់ប៉េណាល់ទីរបស់កីឡាករ ឡូរិនហ្សូ អ៊ីនស៊ិញញ៉េ ក្រោយកញ្ចែបញ្ចប់ការប្រកួត បាសេឡូណា យកឈ្នះក្នុងលទ្ធផល ៣-១ តែបើសរុបទាំងពីរជើងវិញ បាសេ ៤ ណាប៉ូលី ២ ដោយសារជើងទីមួយ ស្មើគ្នា១-១ ដូច្នេះហើយក្រុអ្នកមានបុណ្យ អេហ្វស៊ី បាសេឡូណា នឹងឡើងទៅវគ្គ៨ក្រុមចុងក្រោយបន្តទៀត៕
ដោយ៖ វិច្ឆិកា