មិនដឹងដោយចៃដន្យ ឬមានចេតនាទេ គ្រាដែលភរិយារបស់ព្រះអង្គម្ចាស់ William ជាញឹកញាប់ស្លៀកពាក់ស្រដៀងនឹងព្រះនាង Diana ដែលជាមាតាបង្កើតរបស់ទ្រង់ ហើយបានសោទីវង្គត់យ៉ាងអាថ៌កំបាំង នៅក្រុងប៉ារីស កាលពីច្រើនឆ្នាំមុន។
ព្រះនាង Kate Middleton ខណៈពេលច្រើនឆ្នាំ ដែលស្លៀកពាក់ និងឈុតផ្សេងៗដូចជាម្តាយក្មេករបស់ព្រះនាង… មែនទែន។
ទោះបីជាកូនក្រមុំ របស់ព្រះអង្គម្ចាស់ Harry គឺ Meghan Markle ដែលស្អាតនិងទាន់សម័យក៏ដោយ តែចំពោះសាធារណជនគេនៅចាត់ទុកកូនប្រសារ “ស្រីច្បង”នៃគ្រួសាររាជវង្ស គួរឲ្យស្រឡាញ់ដដែល។
មានផ្ទៃពោះ 3 ខែមកហើយក្តី ប៉ុន្តែ Kate នៅតែបណ្តាលឱ្យមនុស្សជាច្រើនផ្តោតអារម្មណ៍លើឈុតសម្លៀកបំពាក់ទាន់សម័យ។ ជាពិសេស Kate Middleton បានបង្កការភ្ញាក់ផ្អើលដោយសារតែ សម្លៀកបំពាក់របស់ព្រះនាងបានធ្វើឱ្យមនុស្សទាំងឡាយគិតដល់ម្តាយក្មេក គឺម្ចាស់ក្សត្រី Diana ។
មិនដឹងដោយចៃដន្យ ឬមានចេតនាថា ភរិយារបស់ព្រះអង្គម្ចាស់វីលៀមបានស្លៀកពាក់ “ដូចគ្នា” ជាមួយម្ចាស់ក្សត្រីដាយអាណា។ ទោះបីជាយ៉ាងណាក៏ដោយ មានរឿងមួយដែលមនុស្សគ្រប់គ្នាដឹងហើយនោះ គឺម្ចាស់ក្សត្រី Diana គឺជានិមិត្តរូបមួយនៅក្នុងបេះដូងរបស់ Kate មុនពេលនាងចូលគ្រួសាររាជវង្សអង់គ្លេស។
ខាងក្រោមនេះ គឺជាសំលៀកបំពាក់របស់ Kate Middleton ធ្វើឱ្យមនុស្សទាំងឡាយគិតពីនាងថា ជាម្ចាស់ក្សត្រីទី 2 របស់វិមាន Ken Sington ៕ ពាយ័ព្យ