ឆ្នាំជូត ៖ រាសីល្អមធ្យម។ ការងារ មហិច្ឆតាធំប្រាកដជាភ្ជាប់តាមនូវសម្ពាធធំ, ប៉ុន្តែចង់ដើរទៅដល់គោលដៅដែលខ្លួនបានជ្រើសរើស អ្នកត្រូវប្រឹងប្រែងជាងនេះទៀត។ ហិរញ្ញវត្ថុល្អប្រសើរ តែត្រូវចេះទប់អារម្មណ៍កុំឆេវឆាវ នោះទើបទ្រព្យចូលកាន់តែច្រើន។ មនោសញ្ចេតនា ៖ រួមជាមួយមនុស្សដែលខ្លួនស្រឡាញ់កសាងផែនការរួមក្នុងអនាគតក៏ធ្វើឲ្យអ្នកទាំង២ មានសេចក្តីសុខដែរ។ ទិសនាំលាភ ទិសអាគ្នេយ៍ តំណមពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំឆ្លូវ ៖ រាសីឡើងខ្ពស់។ ការងារ ភាពជោគជ័យ ឬបរាជ័យក្នុងការងាររបស់អ្នកត្រូវបានកំណត់ដោយការគាំទ្ររបស់ដៃគូសហការ ដូច្នេះត្រូវប្រឹងប្រែងរក្សាទំនាក់ទំនងឲ្យបានល្អ។ ថ្ងៃនេះអ្នកមានឱកាសទទួលបានកាដូមានតម្លៃ មានអត្ថន័យ។ មនោសញ្ចេតនា ឈានថែមមួយជំហានវែងក្នុងទំនាក់ទំនងជាមួយមនុស្សដែលខ្លួនស្រឡាញ់។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ផ្កាឈូក។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់។ ការងារ អាស្រ័យដោយភាពម្ចាស់ការ និងសកម្មអ្នកនឹងសម្រេចបានស្នាដៃល្អ។ ថ្ងៃនេះមានឱកាសជួបលាភ កុំឲ្យខកខាន។ មនោសញ្ចេតនា ៖ ពោរពេញដោយភាពសោមស្សរីករាយ និងសុភមង្គលពេញលេញ។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងកើត។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំថោះ ៖ រាសីស្រុតចុះ។ គួរប្រយ័ត្នប្រយែងឲ្យមែនទែនក្នុងគ្រប់ការនាំពាក្យ ដើម្បីបញ្ចៀសការមើលស្រាលរិះគន់ មិនអំណោយផលល្អដល់ខ្លួនឯង។ បើកបរត្រូវប្រុងប្រយ័ត្នកុំឲ្យប៉ះទង្គិច បង្កគ្រោះថ្នាក់ធំដល់ទ្រព្យសម្បត្តិ។ មនោសញ្ចេតនា ៖ មានការយល់ច្រឡំពិបាកដោះស្រាយបាន។ ទិសនាំលាភទិសនិរតី តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌លឿង, ស។ អ្នកយកអាសា ឆ្នាំរោង៕
ឆ្នាំរោង ៖ រាសីល្អមធ្យម។ ការងារ ជួបការលំបាកជុំទិស ត្រូវនឹងនរពង្រឹងស្មារតី ដើម្បីរកវិធីដោះស្រាយ។ ថ្ងៃនេះត្រូវចំណាយច្រើន តែចំណាយដើម្បីកសាងទំនាក់ទំនង ក៏ជាវិធីវិនិយោគល្អមួយ សម្រាប់ការងារក្នុងអនាគត។ មនោសញ្ចេតនា រីកចម្រើនល្អ មនោសញ្ចេតនា កាន់តែផ្អែមល្ហែមកក់ក្តៅ។ ទិសនាំលាភ ទិសខាងជើង តំណមទិសខាងកើត។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំម្សាញ់ ៖ រាសីស្រុតចុះ។ ការងារ ពិបាករក្សាបានស្ថិរភាព អាចត្រូវទៅបេសកកម្មឆ្ងាយ ឬមានការចាត់តាំងទៅកាន់តួនាទីការងារថ្មី។ ថ្ងៃនេះប្រសិនមានមនុស្សដែលបាត់ទំនាក់ទំនងជាយូរមកហើយមកសុំប្រាក់នោះត្រូវប្រយ័ត្នប្រយែង។ មនោសញ្ចេតនា ៖ ងាយធ្លាក់ចូលស្ថានភាពលំបាក ទាល់ច្រក។ ទិសនាំលាភ ទិសខាងកើត តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌បៃតង។ អ្នកយកអាសាឆ្នាំថោះ៕
ឆ្នាំមមី ៖ រាសីឡើងខ្ពស់។ ការងារមានឱកាសស្គាល់ជាមួយអ្នកមានអំណាច ហេតុនេះការងារនឹងប្រព្រឹត្តទៅយ៉ាងល្អ។ ថ្ងៃនេះអ្នកមានសមត្ថភាពវិភាគ និងវិនិយោគជោគជ័យ។ មនោសញ្ចេតនា ៖ មានរឿងសប្បាយស្មានមិនដល់សម្រាប់អ្នកមានសង្សារ ឬបានរៀបការរួច។ ទិសនាំលាភ ទិសពាយ័ព្យ, ត្បូង។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំមមែ ៖ រាសីឡើងខ្ពស់។ ការងារ សុខភាពគឺសំខាន់បំផុត កុំលោភការងារភ្លេចថែទាំខ្លួនឯង។ អាចមានអ្នកជួយទំនុកបម្រុង ដើមទុនឲ្យអ្នករកស៊ី។ មនោសញ្ចេតនា ៖ មានឱកាសបាននៅក្បែរមនុស្សដែលខ្លួនស្រឡាញ់ មនោសញ្ចេតនា រីកចម្រើនល្អ។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ខ្មៅ, ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំវក ៖ រាសីស្រុតចុះ។ ការងារ ត្រូវអំណត់ព្យាយាមកម្រិតខ្ពស់ទើបអាចសម្រេចដល់គោលដៅ។ ចេញក្រៅមិនត្រូវយកតាមខ្លួននូវរបស់មានតម្លៃ ឬលុយកាក់ច្រើន។ មនោសញ្ចេតនា ៖ ពិបាកមានឱកាសរីកចម្រើន។ ទិសនាំលាភទិសខាងជើង តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ខៀវ ខ្មៅ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំរកា ៖ រាសីស្រុតចុះ។ ការងារ មានទំនាស់បន្តិចជាមួយអតិថិជន និងដៃគូសហការ ត្រូវរកវិធីសម្រុះសម្រួលគ្នាចៀសវាងឥទ្ធិពលផ្ទាល់ដល់ការងាររបស់ខ្លួន។ ថ្ងៃនេះដែរក៏ងាយមានរឿងឈ្លោះប្រកែកគ្នាដោយសាររឿងលុយ។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំចរ ៖ រាសីឡើងខ្ពស់។ ការងារ មានអ្នកជួយជ្រោមជ្រែង បង្ហាញផ្លូវ គ្រប់យ៉ាងសុទ្ធតែដំណើរការដោយរលូន។ វិនិយោគអំណោយផលល្អ នឹងមានចំណូលខ្ពស់។ មនោសញ្ចេតនា អ្នកមានសង្សារ ឬមានប្តីប្រពន្ធត្រូវរក្សាគម្លាតជាមួយមនុស្សខុសភេទគ្នា ដើម្បីបញ្ចៀសការយល់ច្រឡំមិនគួរកើតមាន។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់។ ការងារ មានឱកាសល្អ ដើម្បីអភិវឌ្ឍន៍ និងពង្រីកក្របខណ្ឌការងារ ត្រូវប្រមូលផ្តុំកម្លាំងកាយចិត្តដើម្បីក្តាប់បានឱកាសនោះ ថ្ងៃនេះសមស្របសម្រាប់អ្នកបណ្តាក់ទុនរកស៊ី។ មនោសញ្ចេតនា ល្អប្រសើរ មានសុភមង្គល។ ទិសនាំលាភ ទិសខាងលិខ តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕