Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​ថៃ​ជំរុញ​ឲ្យ​ស្ថាប័ន​សភា​កម្ពុជា​និង​ថៃ​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​

spot_img

​នៅក្នុង​ថ្ងៃទី​២​នៃ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព នៅ​ព្រះរាជាណាចក្រ​ថៃ ដែល​ត្រូវ​នឹង​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ គណៈប្រតិភូ​ជាន់ខ្ពស់ រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​ដោយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ លោក ប្រា​យុទ្ធ ច័ន្ទ​អ៊ូ​ចា នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​។​

​លោក ប្រា​យុទ្ធ ច័ន្ទ​អ៊ូ​ចា បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ប្រធានរដ្ឋសភា នៅ​ប្រទេស​ថៃ​។ ក្នុងនាម​នាយករដ្ឋមន្ត្រី និង​រដ្ឋសភា​ថៃ លោក សូម​គាំទ្រ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចសហប្រតិបត្តិការ​គ្នា​ដ៏​ល្អ នៃ​ស្ថាប័ន​សភា​ប្រទេស​ទាំងពីរ​។ លោក សូម​ជំរុញ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ទាំងពីរ​ប្រទេស​ត្រូវខិតខំ​ថែរក្សា និង​ជំរុញ​ទំនាក់ទំនង​នេះ​ឲ្យ​កាន់តែ​ល្អ​រឹងមាំ​បន្ថែមទៀត​។​

​កោ​ក ប្រា​យុទ្ធ ច័ន្ទ​អ៊ូ​ចា បាន​មានប្រសាសន៍​បន្តថា ទំនាក់ទំនង​ប្រទេស​ថៃ និង​កម្ពុជា នាពេល​បច្ចុប្បន្ននេះ មានការ​រីកចម្រើន​ខ្លាំងណាស់ មិន​ធ្លាប់ មាន​ពីមុនមក​ទេ​។ ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ថៃ ឯកឧត្តម​បាន​ជួបពិភាក្សា​ការងារ​ជាច្រើនលើក​ជាមួយ សម្តេច​តេ​ជោ ហ៊ុន សែន ពី​បញ្ហា​ព្រំដែន បញ្ហា​ពាណិជ្ជកម្ម​។ នៅក្នុង​ជំនួប​ទាំងនោះ​ម្តងៗ មាន​ផ្លែផ្កា​ជា​វិជ្ជមាន​។ លោក នាយករដ្ឋមន្ត្រី​បាន​អះអាងថា ប្រទេស​ថៃ​ខិតខំ​ថែរក្សា​ពលករ​ខ្មែរ​ដែល កំពុងធ្វើការ​នៅក្នុង​ប្រទេស​ខ្លួន ហើយ​នៅក្នុង​ខែមិថុនា​ឆ្នាំ​២០១៨​នេះ ពលករ​ខ្មែរ​នឹង​អាច​ទទួលបាន​នូវ​ឯកសារ​ស្របច្បាប់​។​

​លោក នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ច័ន្ទ​អ៊ូ​ចា បាន​លើកឡើងថា ទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ​ទាំងពីរ​ប្រទេស នឹង​កាន់​តែមាន​លក្ខណៈ​ងាយស្រួល បន្ថែមទៀត​នាពេល​ខាងមុខនេះ ដោយសារតែ​ការតភ្ជាប់​ផ្លូវ​រថភ្លើង​កម្ពុជា​-​ថៃ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ថ្លែងអំណរគុណ ចំពោះ​ប្រសាសន៍​ដ៏​មាន​អត្ថន័យ​របស់លោក នាយករដ្ឋមន្ត្រី ដែល​បាន​វាយតម្លៃ​ខ្ពស់ អំពី​វឌ្ឍនភាព នៃ​ទំនាក់ទំនង​រវាង​ព្រះរាជាណាចក្រ​យើង​ទាំងពីរ​(​កម្ពុជា​-​ថៃ​) និង​សមិទ្ធផល​នានា ដែល​ប្រសូត្រ​ចេញពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដោយបាន​នាំមក​នូវ​ឧ​ត្ត​ម​ប្រយោជន៍​ដល់​ប្រជារាស្ត្រ​ទាំងសងខាង​។​

​ក្នុងនាម​រដ្ឋសភា​កម្ពុ​ជា សម្តេច​ក៏បាន​វាយ​តំលៃ​ខ្ពស់ និង​អបអរសាទរ​ចំពោះ​សមិទ្ធផល​ដ៏​ធំធេង​ដែល​រាជរដ្ឋាភិបាល និង​ប្រជារាស្ត្រ​ថៃ​សម្រេចបាន ក្នុង​ការកសាង​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ឆ្ពោះទៅ​សង្គម​មួយ​កាន់​តែមាន​ភាពជឿនលឿន និង​ស៊ី​វិ​ល័យ ក្រោម​ព្រះរាជ​កិច្ចដឹកនាំ​ដ៏​ថ្លៃថ្លា​របស់​អង្គ​ព្រះ​- មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ និង​រូបលោក​ផ្ទាល់​ជា​នាយករដ្ឋមន្ត្រី​។​

​សម្តេច​ប្រធានរដ្ឋសភា បាន​សម្តែង​នូវ​ក្តី​រីករាយ ពេញចិត្ត ដោយ​សង្កេតឃើញថា ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ មានការ​រីកចម្រើន​ខ្លាំង​ទាំង​វិស័យ​នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍ រួមទាំង​វិស័យ​ផ្សេងៗ​ទៀត​។ ទាំងនេះ មិន​ត្រឹមតែ​បាន​នាំមក​នូវ​ផ្លែផ្កា​សម្រាប់​ប្រទេស​ទាំងពីរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បានរួមចំណែក​​យ៉ាងខ្លាំង​ក្លា​ដល់​ការថែរក្សា​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ទាំង​ក្នុង​តំបន់ និង​សកលលោក​ផងដែរ​។​

​ឆ្លៀត​ក្នុងឱកាស​នេះ សម្តេច​ប្រធានរដ្ឋសភា បាន​ពាំ​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូន​ចំពោះ ឯកឧត្តម​នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​គ្រប់រូប នៃ​ព្រះរាជាណាចក្រ​ថៃ នាឱកាស​នេះ​ផងដែរ​។​

​លោក ប្រា​យុទ្ធ ច័ន្ទ​អ៊ូ​ចា ក៏បាន​វាយតម្លៃ និង​កោតសរសើរ​ចំពោះ​ពលី​កម្ម​របស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ដែល​បាន​ចូលរួមចំណែក ក្នុងការ​ដឹកនាំ និង​កសាង​ប្រទេស​កម្ពុជា​រហូតមក​។ ឯកឧត្តម​បាន​ជូនពរ​ឲ្យ​កម្ពុជា​ទទួលបាន​ជោគជ័យ​នៅក្នុង​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​រដ្ឋសភា នីតិកាល​ទី​៦ នាពេល​ខាងមុខនេះ​៕​ ដោ​រយ​៖​បញ្ញា​ស័ក្តិ​

spot_img
×