ភ្នំពេញ៖ សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលពីករណីជាសះស្បើយចំនួន ៣នាក់ និងករណីវិជ្ជមានវីរុសកូវីដ-១៥ ថ្មី ៤នាក់នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។
ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មានដូចខាងក្រោមនេះ៖ គិតត្រឹមព្រឹកថ្ងៃទី ១៣ ខែសីហា ចំនួនអ្នកព្យាបាល ជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២២៣នាក់ (ស្មើនឹង ៨១,៩៩ % ធៀប នឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់នៅក្នុងចំនួននេះមានស្រី ៤៦នាក់ និងបុរស១៧៧នាក់។ អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៧២នាក់ (ស្ត្រី ៥៣នាក់ និងបុរស ២១៩នាក់។ អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន មានចំនួនសរុប ៤៩នាក់។
ករណីជាសះស្បើយ បុរសជនជាតិខ្មែរ ៣នាក់ គឺ- បុរសអាយុ ២៧ឆ្នាំ មានអាសយដ្ឋាននៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ – បុរសអាយុ ២៧ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សម្គាល់៖ បុរសទាំង២នាក់ខាងលើ ជាអ្នកធ្វើដំណើរតាមជើងហោះហើរ មកពីប្រទេសរុស្ស៊ី ដែលបានបន្តជើង ហោះហើរនៅប្រទេសម៉ាឡេស៊ី ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុស កូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែជធានីភ្នំពេញ។ – បុរសអាយុ ៣៧ឆ្នាំ មានអាសយដ្ឋានៅភូមិព្រះស្រែ ឃុំព្រះស្រែស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជាក្រុមខៀវអង្គការសហប្រជាជាតិរបស់កម្ពុជា ដែលបានវិលត្រឡប់មកពីប្រទេសម៉ាលី តាមជើងហោះហើរមកកាន់កម្ពុជា ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបាន អនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រៃរាជធានីភ្នំពេញ។
ករណីវិជ្ជមានវីរុសកូរីដ-១៩ថ្មី លើបុរសជនជាតិខ្មែរចំនួន ០៤នាក់គឺ – បុរសអាយុ ២៦ឆ្នាំ មានអាសយដ្ឋាន នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ -បុរសអាយុ 30 ឆ្នាំមានអាសយដ្ឋានក្រុងសៀមរាបខេត្តសៀមរាប។- បុរសអាយុ ៣០ឆ្នាំ មានអាសយដ្ឋាន នៅស្រុកសំពៅលូន ខេត្តបាត់ដំបង។ សម្គាល់៖ បុរសទាំង ៣នាក់ខាងលើ បានធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន និងបញ្ជូនសារ ក្នុង ខេត្តកំពង់ស្ពឺ និងជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៊ី ដែលបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់កម្ពុជាកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២០។ លទ្ធផលវិភាគវត្ថុសំណាកតេស្ត លើកទី ៦ របស់ពួកគាត់ ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ – បុរសអាយុ ២៧ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅភូមិអំពិលឃុំបឹស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាអ្នកធ្វើដំណើរមក ពីប្រទេសឥណ្ឌូណេស៊ីតាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ លទ្ធផលវិភាគវត្ថុ សំណាកតេស្តលើកទី ៥ របស់គាត់ ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះនរោត្តមសីហនុ ត្បូងឃ្មុំ ក្រុងសួង។
ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនដល់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិនិង ថ្នាក់ក្រោមជាតិ អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខ ភាព និងស្រាវជ្រាវរកករណីកូវីដ-១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការ នានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា៕ ដោយ៖កូឡាប