Paris Saint Germain ស៊ុតចូលចុងម៉ោង២គ្រាប់ ក្នុងជ័យជំនះបានមកពីការវាយបកដ៏អស្ចារ្យទល់នឹង Atalanta កាលយប់មិញ និងបានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូង ក្នុងរយៈពេល២៥ឆ្នាំ។
វាគឺជារាត្រីដ៏ខកចិត្តសម្រាប់ខ្សែប្រយុទ្ធ PSG Neymar ដែលត្រូវ Atalanta នាំមុខមុនតាំងពីនាទី២៧ ដោយកីឡាករដែលកើតនៅប្រទេស អាល្លឺម៉ង់ តែលេងឲ្យជម្រើសជាតិ ក្រូអាត Mario Pasalic។
ប៉ុន្តែខ្សែប្រយុទ្ធប្រេស៊ីលរូបនេះបានបញ្ជូនបាល់ឲ្យមិត្តរួមជាតិរបស់គាត់ Marquinhos ស៊ុតបញ្ចូលទីតាមស្មើបាននៅនាទី៩០ និងនៅនាទី៩០ដដែលនេះ កីឡាករបម្រុង Kylian Mbappe បានបញ្ជូនបាល់យ៉ាងស្អាតទៅឲ្យអតីតខ្សែប្រយុទ្ធ Stoke City Eric Maxim Choupo-Moting ស៊ុតចូលគ្រាប់ជ័យជំនះ ២-១។
នៅក្នុងការប្រកួតកាលពីយប់មិញ វាជាខួបទី៥០ឆ្នាំរបស់ក្លឹប ដែលមានមូលដ្ឋាននាទីក្រុង ប៉ារីសប្រទេស បារាំង។ Neymar ជាកីឡាករថ្លៃជាងគេបំផុតក្នុងលោករីឯ Mbappe ជាកីឡាករថ្លៃបំផុតទី២ក្នុងលោក ទោះមិនបានស៊ុតបញ្ចូលទីមែន ប៉ុន្តែបានរួមចំណែកដ៏ធំធេង ក្នុងជ័យជំនះលើការវាយបកដ៏អស្ចារ្យនេះ។
ដោយឡែកបើនិយាយពីប្រាក់ឈ្នួលប្រចាំសប្តាហ៍តែ Neymar ម្នាក់គឺស្មើនឹងប្រាក់ឈ្នួលក្នុងក្រុម Atalanta ទាំងមូល(ចំណូលរួមមួយឆ្នាំ៩៥លានផោន/១១០លានយូរ៉ូ/១២៣លានដុល្លារ) ដោយទទួលបានប្រមាណ ២លានដុល្លារកន្លះក្នុងមួយសប្តាហ៍។
សូមបញ្ជាក់ថា PSG នឹងជួបទាំង At. Madrid ក៏ដូច RB Leipzig នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅថ្ងៃអង្គារ៍សប្តាហ៍ក្រោយនេះ៕
ដោយ ៖វិច្ឆិកា