Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិវាទ​ដីធ្លី​ដ៏​រាំ​រ៉ៃ រវាង​ប្រជាពលរដ្ឋ​៤៧​គ្រួសារ រស់នៅ​ឃុំ​រំចេក និង​ឃុំ​ខ្នា​សណ្តាយ​ស្រុក​បន្ទាយស្រី ជាមួយ​ក្រុមហ៊ុន លី អ៊ុំ​អេង បានបញ្ចប់​

spot_img

​ខេត្តសៀមរាប ​៖ ​ប្រជាពលរដ្ឋ​ទាំង​៤៧​គ្រួសារ ដែល​មាន​វិវាទ​ដីធ្លី​ដ៏​រាំ​រ៉ៃ ជាង​១០​ឆ្នាំ​ជាមួយ​ក្រុមហ៊ុន លី អ៊ុំ​អេង ស្ថិតនៅ​ឃុំ​រំចេក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប បាន​ទទួល​ដី​របស់​ខ្លួន​មក​កាន់កាប់​វិញ​ដោយ​ស្របច្បាប់​ហើយ បន្ទាប់ពី​អាជ្ញាធរ​ស្រុក​បន្ទាយស្រី​ចុះ​វាស់វែង​កំណត់​ព្រំ​ដី​រវាង​ដី​ប្រជាពលរដ្ឋ​និង​ដី​ក្រុមហ៊ុន​ដើម្បី​បញ្ចប់​ទំនាស់​ដែល​ក្រុមហ៊ុន​រំលោភ​យក​នា​ពេលកន្លងមក​។​

​បើ​តាម​លោក ម៉ី សុខា​រិទ្ធ នាយករង​ទីចាត់ការ​រដ្ឋបាល សាលាខេត្ត​សៀមរាប បានបញ្ជាក់​ក្នុង​របាយការណ៍​ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ក្រុម​ការងារ​ចម្រុះ ដែល​ដឹកនាំ ដោយ​លោក ភ​ន់ សុខុម អភិបាល​ស្តីទី​ស្រុក​បន្ទាយស្រី ដោយ​មាន​ការចូលរួម​ពី​តំណាង​រដ្ឋបាល​ខេត្ត មន្ទីរ​រៀបចំ ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​បន្ទាយស្រី បាន​ចុះ​ធ្វើការ​វាស់វែង​ស្រង់​នូវ​ទិន្នន័យ​ក្បាល​ដី​របស់​ប្រជាពលរដ្ឋ​ទាំង​៤៧​គ្រួសារ ដែល​កំពុង​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន លី អ៊ុំ​អេង ស្ថិតនៅ​ឃុំ​រំចេក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ សកម្មភាព នេះ គឺជា​ការចុះអនុវត្ត​សេចក្តីជូនដំណឹង​លេខ​០០៥/១៨​ស​ជណ របស់​រដ្ឋបាល​ខេត្ត​សៀមរាប លើ​វិវាទ​ដីធ្លី​ដ៏​រាំ​រ៉ៃ ជាង​១០​ឆ្នាំ​មកនេះ រវាង​ប្រជាពលរដ្ឋ​ចំនួន​៤៧​គ្រួសារ រស់នៅ​ឃុំ​រំចេក​និង​ឃុំ​ខ្នា​សណ្តាយ​ស្រុក​បន្ទាយស្រី​។​

​ក្នុង​ដំណើ​ការវាស់វែង​របស់​ក្រុមការងារ មិនបាន​ជួប​នូវ​បញ្ហា​ប្រឈម​គួឲ្យកត់សម្គាល់ ដោយ​មាន​ការចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ​៤៧​គ្រួសារ មេធាវី​តំណាង​ក្រុមហ៊ុន លី អ៊ុំ​អេង និង​មេ​ការដែល​ប្រចាំការ​នៅ​ទីតាំង​ផ្ទាល់​ក៏​បាន​ចូលរួម​ផងដែរ ។ ការចុះវាស់វែង​ដី​ដែល​កំពុង​មាន​វិវាទ​នេះ​របស់​គណៈកម្មការ​ចម្រុះ​នាពេលនេះ ក្នុង​គោលបំណង​ដើម្បី​ស្រង់​នូវ​ទិន្នន័យ​ក្បាលដី​ដែល​មាន​វិវាទ​ឲ្យបាន​ច្បាស់លាស់ ត្រឹមត្រូវ​ទៅ​តាម​ចំនួន​ផ្ទៃដី ដែល​ប្រជាពលរដ្ឋ​បាន​ប្តឹង​កន្លងមក ចំពោះ​ក្រុមហ៊ុន លី អ៊ុំ​អេង ដើម្បី​យក​ធ្វើជា​មូលដ្ឋាន ក្នុង​ការ​បន្ត​ដំណើរកា​រ នៃ​ការដោះស្រាយ​វិវាទ​ដីធ្លី​ទៅ​តាម​នីតិវិធី​ដែល​បាន​កំណត់ ពីព្រោះ​ថា​ករណី​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង ក្រុមហ៊ុន លី អ៊ុំ​អេង នេះ​បានអូសបន្លាយ​ជា​យូរ​ឆ្នាំ​មកហើយ ។ សូម​បញ្ជាក់​ផង​ដែរ​ថា ទីតាំង​ដី​ដែល​កំពុង​មាន​វិវាទ​រវាង​ប្រជាពលរដ្ឋ ៤៧​គ្រួសារ និង​ក្រុមហ៊ុន លី អ៊ុំ​អេង នេះ គឺជា​ទីតាំង​ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ ។ ក្នុងនោះ​ដែរ​លោក​មេធាវី តំណាង​ក្រុមហ៊ុន លី អ៊ុំ​អេង ក៏​បាន​ធ្វើ​ការជំទាស់​មិន​ឲ្យ​ក្រុមការងារ​ចុះ​ធ្វើការ​វាស់វែង​ឡើយ ។​

​តែ​ទោះជា​យ៉ាងណា​ក្នុង​ការអនុវត្ត​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្ត ក្រុម​ការងារ​បាន​ធ្វើ​សកម្មភាព​នៃ​ការ​វាស់វែង​ដី​វិវាទ​ខាង​លើ​នេះ ដោយ​បាន​បែងចែក​ជា​៤​ក្រុមការងារ បាន​ធ្វើការ​វាស់វែង​ក្បាលដី​វិវាទ​សរុប​បាន​ចំនួន ៣០​ក្បាលដី តាម​ការចង្អុលបង្ហាញ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី ដែល​បាន​ដាក់​ពាក្យបណ្តឹង​មក​រដ្ឋ បាល​ស្រុក​បន្ទាយស្រី និង រដ្ឋបាល​ខេត្ត​សៀមរាប ។ ក្នុង​កិច្ចដំណើរការ​ធ្វើការ​វាស់វែង​បញ្ជាក់​ក្បាល​ដី​របស់​បងប្អូន ប្រជាពលរដ្ឋ​នា​ឱកាស​នោះ ពួកគាត់​ក៏​បាន​ទទួល​សាទរ ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធ​រ​ខេត្ត ក៏​ដូច​អាជ្ញាធរ​ស្រុក បន្ទាយស្រី ដែល​បាន​គិត​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខ្លួន ដែល​រងគ្រោះ​ដោយ​ការ​គេ​រំលោភ​យក​ដី ស្រែ​ចំការ​របស់​ពួកគាត់ ។ ក្នុងនោះដែរ​ក្រុម​គណៈកម្មការ​ចម្រុះ ក៏​បាន​ធ្វើ​ការណែនាំ​មួយចំនួន​ផង​ដែរ ដល់​បងប្អូន ប្រជាពលរដ្ឋ សូមឲ្យ​មាន​ការអត់ធ្ម​ត់ ក្នុងការ​រងចាំ​ការដោះស្រាយ​របស់​អាជ្ញាធ​រ​ខេត្ត ក្រោយ​ពី​ការវាស់វែង​នេះ ធ្វើការ​បូកសរុប​នូវ​ទិន្នន័យ​ផ្ទៃក្រឡា​ក្បាលដី ដែល​ក្រុមការងារ​យើង​បាន​ធ្វើការ​វាស់វែង ទាំង​៣០​ក្បាល​ដី​នេះ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×