Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ទៅ​កម្សាន្ត នៅ​ខេត្ត​ព្រះសីហនុ កុំ​ភ្លេច​ទៅ​ទស្សនា​ទិដ្ឋភាព​សមុទ្រ និង​ឆ្នេរ​ដ៏​ស្រស់ស្អាត ពីលើ​ស្ពាន​កោះពស់​

spot_img

​ខេត្ត​ព្រះសីហនុ​៖ ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវទេសចរ​ផងដែរ នឹង​ទទួលបាន​ការសប្បាយរីករាយ ជាពិសេស​ការចាប់អារម្មណ៍ នឹង​ការកម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ នៅក្នុង​តំបន់​កោះពស់​ដែល អាជ្ញាធរខេត្ត​ព្រះសីហនុ ក៏ដូចជា​ក្រុមហ៊ុន​កោះពស់ បើក​ឲ្យ​ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ នៅលើ​ស្ពាន​កោះពស់​ដោយ​សេរី ដើម្បី​ទស្សនា​ទិដ្ឋភាព​ខេត្ត​ព្រះសីហនុ ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​។

​រដ្ឋបាល​បាល​ខេត្ត​ព្រះសីហនុ ចេញ​សេចក្តីជូនដំណឹង ដល់​ក្រុមហ៊ុន​កោះពស់​(​ខេ​ម​បូ​ឌា​)​អ៉ិ​ន​វេស​មិន​គ្រុប អិ​ល​ធី​ឌី ឲ្យ​បើក​ចរាចរណ៍​ស្ពាន​នេះ អនុញ្ញាត​ជូន​ពលរដ្ឋ​បានធ្វើ​ដំណើរ​កម្សាន្ត​លើ​ស្ពាន ។​

បើតាម​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក​គួច ចំរើន​អភិបាលខេត្ត​ព្រះសីហនុ ចុះ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ បាន​បញ្ជាក់ថា ចរាចរណ៍​លើ​ស្ពាន​កោះពស់ ជា​សាធារណៈ​នឹង​ចាប់​អនុវត្តន៍ ចាប់ពី​ថ្ងៃ​ចេញ​សេចក្តីជូនដំណឹង​នេះ​តទៅ ។​

​លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បានលើកឡើង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ​ថា​
​តប​តាម​កម្មវត្ថុ និង​យោង​ខាងលើ រដ្ឋបាលខេត្ត​ព្រះសីហនុ ជម្រាបជូន លោកនាយក ជ្រាបថា​៖ ក្នុង​ដំណើរ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ខេត្ត​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍ រដ្ឋបាលខេត្ត បាននិងកំពុង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ ជិត​រួចរាល់​ជា​ស្ថាពរ​ទៅតាម​ផែនការ និង​បាន រៀបចំ​កែលម្អ បើក​លំហ​ឆ្នេរសមុទ្រ​សម្រាប់​ប្រជាពលរដ្ឋ​បាន​សម្រាក​កម្សាន្ត​ដោយ​សេរី ដែល​ពីមុន​នៅ​តំបន់ ឆ្នេរ​ខ្លះ​បិទបាំង​និង​ហាមឃាត់​ការចេញ​-​ចូល​ជា​សាធារណៈ​។ ក្នុងន័យនេះ ស្ពាន​កោះពស់​ក៏បាន​បិទ​ច្រកទ្វារ មិន​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​អស់​រយៈពេល ជាច្រើន​ឆ្នាំ​មកហើយ ដែល​ធ្វើឱ្យ​សាធារណជន មានការ​ថ្នាំងថ្នាក់ និង​មិន​ពេញចិត្ត​មកលើ​រដ្ឋបាលខេត្ត​។ ហេតុដូច្នេះ​ដើម្បី​ឆ្លើយតប​នូវ​តម្រូវការ​របស់​ប្រជាពលរដ្ឋ និង​បង្កើន​តំបន់​ទេសចរណ៍​ឱ្យបាន​ច្រើន​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ ឱ្យបាន​ច្រើន​កុះករ រដ្ឋបាលខេត្ត​ព្រះសីហនុ ស្នើ​ដល់​លោកនាយក បើក​ចរាចរណ៍​ជា​សាធារណៈ​នៅលើ​ស្ពាន​កោះពស់ សម្រាប់​សាធារណជន​ចេញ​-​ចូល ចាប់​ពីថ្ងៃ​ទទួលបាន​សេចក្តីជូនដំណឹង​នេះ​តទៅ​។​

​អាស្រ័យហេតុនេះ​សូម លោកនាយក​ក្រុមហ៊ុន​កោះពស់​(​ខេ​ម​បូ​ឌា​)​ស៊ិន​វេស​មិន គ្រុប អិ​ល​ធី​ឌី ជ្រាប និង​អនុវត្តតាម​ខ្លឹមសារ​ខាងលើ​ឱ្យ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​៕ ដោយ​៖​កូ​ឡាប​


spot_img
×