អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Czarine Santos បានរិះគន់ចំពោះពួកអ្នកមនុស្សដែលចិត្តសម្លុតគេ ជាពិសេសមកលើប្អូនស្រីរបស់នាង បន្ទាប់ពីនាងបានសម្លាប់ខ្លួនឯង គួរឲ្យសោកស្តាយបំផុត ។ ផ្នែកលើការផុសនៅលើបណ្តាញសង្គម និស្សិតស្រីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ May Sophia បានសារភាពថាខ្លួនឯងនាងជាមនុស្សស្រលាញ់ភេទដូច ហើយត្រូវនាងត្រូវរិះគន់ក្នុងលក្ខណៈផ្សេង ពីអ្នកដទៃនៅលើបណ្តាញសង្គម ។
ជាក់ស្តែង ការសម្លុតរករឿងនេះ បានកើតឡើងដ៏ធ្ងន់ធ្ងរ ដែលជាហេតុធ្វើឲ្យ Sophia សម្រេចចិត្តសម្លាប់ខ្លួនឯង កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ។
យោងតាមបងស្រីនាង Santos នោះការសម្លុតរករឿងគេនេះ តែងកើតមានឡើងនៅគ្រប់សាលារៀនទាំងអស់ ។ Santos បាននិយាយនៅលើ Status ហ្វេសប៊ុករបស់នាងថា៖ «នេះជាគឺការជូនដំណឹងមួយដល់មនុស្សទាំងអស់គ្នាបានដឹង អំពីការសម្លុតរករឿងនៅសាលារៀន, មិនថាតែនៅទីកន្លែងសាធារណៈ ឬ ឯកជន ។ ជាក់ស្តែង មានសិស្សជាច្រើនបានសម្លុតរករឿងនាង ចំពោះរូបរាងរបស់នាង (ទោះបីនាងជាស្រីស្អាត) និងការយល់ច្រឡំអំពីភេទរបស់នាង ។
អ្នកលេងអ៊ីនធើរណេតជាច្រើន បានយល់ស្របជាមួយ Santos ដោយរិះគន់ទៅលើពួកសម្លុតរករឿងគេ ដែលបានដាក់សម្ពាធដ៏ធ្ងន់ធ្ងរចំពោះ Sophia រហូតធ្វើឲ្យនាងទ្រាំទ្រលែងបាន ក៏សម្រេចចិត្តបញ្ចប់ជីវិតតែម្តង ព្រោះតែពុំចង់រងការធ្វើបាបផ្លូវចិត្តនេះតទៅទៀត ។ មនុស្សមួយចំនួនក៏បានចែករំលែករឿងរ៉ាវផ្ទាល់ខ្លួនរបស់ពួកគេ ដែលពួកគេត្រូវបានសម្លុតគំរាម ទៅតាមហេតុផលផ្សេងៗ ។
គួរឲ្យសោកស្តាយ ដែលគ្រូៗ និងមនុស្សពេញវ័យជាច្រើន ពុំបើកភ្នែកមើលឃើញ ។ ហើយជំនួសឲ្យការការពារ និងជួយដល់ជនរងគ្រោះ ពួកគេតែងមិនអើពើនឹងការទុក្ខព្រួយរបស់ជនរងគ្រោះឡើយ ដោយជំរុញឲ្យពួកក្រោយមកត្រូវបញ្ចប់ជីវិតបែបនេះ ។
ទោះយ៉ាងណា តាមរយៈរឿងរ៉ាវរបស់ Sophia បានបើកបង្ហាញឲ្យមនុស្សទាំងឡាយបានដឹង និងគួរតែជួយប្រយុទ្ធប្រឆាំងនឹងពួកអ្នកចូលចិត្តធ្វើបាបគេ ៕ ចន្ទី