Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​វៀតណាម​២​នាក់​ម្តាយកូន រត់​ចេញពី​កន្លែង​ធ្វើ ច​ត្តា​ឡី​ស័ក តែ​ត្រូវបាន​មន្ទីរពេទ្យបង្អែក​កំពង់ត្រឡាច រកឃើញ យកមក​មណ្ឌល​ច​ត្តា​ឡី​ស័ក​កំរិត​២​សាលា​គំរូ​ក្រុង​

spot_img

​ខេត្តកំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋនៅក្នុង​តំបន់​នៅ​ភូមិ​ប្រាសាទស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង​កំពុងមាន​ការភ័យខ្លាច​ដោយសារ​មាន​ជនជាតិ​វៀតណាម​២​នាក់​(​ម្តាយ និង​កូន​) វិល​ពី​វៀតណាម ហើយ​ហើយ​រត់​ចេញពី​កន្លែង​ធ្វើ ច​ត្តា​ឡី​ស័ក ហើយ​គាត់​បាន​ជិះឡាន​ក្រុង និង​ជិះឡាន​បន្ត​រហូត​ដល់ក​ន្លែ​ង​គាត់​ស្នាក់នៅ​។ ប៉ុន្តែ​ត្រូវបាន​រថយន្ត​មន្ទីរពេទ្យបង្អែក​កំពង់ត្រឡាច​នៃ​ខេត្តកំពង់ឆ្នាំង ដឹក​មកដល់​មណ្ឌល​ច​ត្តា​ឡី​ស័ក​កំរិត​២​សាលា​គំរូ​ក្រុង​សាជាថ្មី​ឡើងវិញ​។​ក្រុមការងារ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង ក៏បាន​អប់រំ និង ណែនាំ​ពន្យល់​ស្ត្រី​រូបនេះ ក្នុងការ​អនុវត្ត​ធ្វើ​ច​ត្តា​ឡិ​ស័ក​ឲ្យ​គ្រប់​ចំនួន ១៤​ថ្ងៃ ដោយ​រាប់សារ​ឡើងវិញ និង​ដោយ​មានការ​សន្យាថា​មិន​រត់​ទៀត​ទេ​។

​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណួរ​អ្នកសារព័ត៌មាន លោកជំទាវ ឱ វណ្ណឌី​ន អ្នក​ពាក្យ​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៨​សីហា បា​ម​ជម្រាបជូន​ថា​៖ មាន​ករណី​ជនជាតិ​វៀតណាម​ដែលជា​ស្ត្រី​អាយុ ៣៧​ឆ្នាំ និង​កូនប្រុស​អាយុ ១៣​ឆ្នាំ បាន​លួច​ចេញពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​មន្ទីរពេទ្យបង្អែក​ព្រះស្តេច​មក​ខេត្តកំពង់ឆ្នាំង ពិតប្រាកដ​មែន​។

​ស្ត្រី​ជនជាតិ​វៀតណាម​រូបនេះ ជា​អ្នករស់នៅ​នៅ​ភូមិ​ប្រាសាទ​(​ភូមិ​ថ្មី​) ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បាន​ចាក​ចេញពី​កម្ពុជា មុនពេល​ចូលឆ្នាំ​ខ្មែរ ទៅ​រស់នៅ​ទល់ដែន កម្ពុជា​-​វៀតណាម ឌិ​ញ​បា​(​តាម​គាត់​ប្រាប់​) ហើយដោយ​សារ​មិនអាច​រកស៊ី​បាន​នៅ​ទីនោះ គាត់​ក៏បាន​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២០​។ នៅវេលា​ម៉ោង​ប្រហែលជា ៥​ព្រឹក ពេល​ចូលដល់​កម្ពុជា គាត់​និង​កូន​គាត់ ត្រូវបាន​ក្រុមការងារ​នៅ​មាត់ច្រក​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ធ្វើការ​ត្រួតពិនិត្យ​សុខភាព ដែល​មិនមាន​រោគសញ្ញា ឫ​បញ្ហា​សុខភាព​ណាមួយ ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះឡើយ​។

​ដោយ​អនុវត្ត​វិធានការ​សុខាភិបាល ក្រុមគ្រូពេទ្យ បាន​ដឹក​ស្ត្រី និង​កូន​នេះ តាម​រថយន្ត​ពេទ្យ មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​មន្ទីរពេទ្យបង្អែក​ព្រះស្តេច​នៃ​ខេត្តព្រៃវែង​។ នៅ​ម៉ោង​ប្រហែលជា ០០:៣០​នាទី នៃ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២០ ក្រុមគ្រូពេទ្យ​បាន​ទៅពិនិត្យ​មើល​ស្ថានភាព​របស់គាត់ ឃើញ​មាន​សភាព​ធម្មតា ហើយ​នៅ​ម៉ោង ០៥:៣០​នាទី​ព្រឹក ក្រុមគ្រូពេទ្យ​បាន​ទៅពិនិត្យ​ម្តងទៀត តែ​មិន​ឃ់​ញ​ស្ត្រី​រូបនេះ និង​កូន​គាត់​នៅក្នុង​បន្ទប់​ឡើយ​។ ដូច្នេះ ស្ត្រី​ជនជាតិ​វៀតណាម​រូបនេះ បានសម្រេច​ចិត្ត​នាំ​កូន​ចាក​ចេញពី​មន្ទីរពេទ្យ​នេះ តាំង​ពីមុន​ម៉ោង ០៥:៣០​ព្រឹក​នៃ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២០ ដោយ​មិន​ប្រាប់​ក្រុមគ្រូពេទ្យ​យាម​ប្រចាំការ​នៅក្នុង​មន្ទីរពេទ្យ​នេះឡើយ​។

​បើតាម​របាយការណ៍រ​បស់​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង ដែល​ទទួលបាន​នៅវេលា​ម៉ោង​១៨:០០​នាទី​នៃ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០​នេះ បាន​បង្ហាញថា ស្ត្រី និង​កូនប្រុស​ខាងលើ បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ព្រះស្តេច​នៃ​ខេត្តព្រៃវែង នៅវេលា​ម៉ោង​ប្រហែលជា​ជិត ៥​ព្រឹក​នៃ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២០ រួច​បាន​ឡើង​ឡានក្រុង មក​រាជធានី​ភ្នំពេញ និង​ប្រហែលជា​ម៉ោងជាង ៨​ព្រឹក បាន​បន្តដំណើរ​ដោយ​រថយន្តឈ្នួល​មក​ខេត្តកំពង់ឆ្នាំង មកដល់​ក្បាលថ្នល់​សែ​ប​ម៉ោង​ប្រហែល​ជាង ១០​ព្រឹក​នៃ​ថ្ងៃ​ដដែល និង​បាន​បន្តទៅ​ភូមិ​ប្រាសាទ​ដែលជា​ទីកន្លែង​ដែល​គាត់​រស់នៅ​ដោយ​ម៉ូតូឌុប​។

​ស្ត្រី​រូបនេះ​ក៏បាន​អះអាង​ផងដែរ​ថា នៅផ្ទះ​របស់គាត់ៗ​មិនបាន​ជួប​ជាមួយ​បងប្អូន​គាត់​ទេ ដោយ​រូបគាត់​និង​កូនប្រុស ត្រូវបាន​រថយន្ត​មន្ទីរពេទ្យបង្អែក​កំពង់ត្រឡាច​នៃ​ខេត្តកំពង់ឆ្នាំង ដឹក​មកដល់​មណ្ឌល​ច​ត្តា​ឡី​ស័ក​កំរិត​២​សាលា​គំរូ​ក្រុង ប្រហែល​ម៉ោង ១៧:៣០​នាទី នៃ​ថ្ងៃ​ដដែល​។ ក្រុមការងារ​បាន​ពិនិត្យ​កំដៅ​គាត់ និង​កូន​គាត់ ឃើញ​ធម្មតា គ្មាន​សញ្ញា​ក្អក ឈឺ ក ឬ ហត់ ដែល​គួរ​ឲ្យ​ចាប់​អារម្ភ នោះឡើយ​។ ក្រុមការងារ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង ក៏បាន​អប់រំ និង ណែនាំ​ពន្យល់​ស្ត្រី​រូបនេះ ក្នុងការ​អនុវត្ត​ធ្វើ​ច​ត្តា​ឡិ​ស័ក​ឲ្យ​គ្រប់​ចំនួន ១៤​ថ្ងៃ ដោយ​រាប់សារ​ឡង​វិញ និង​ដោយ​មានការ​សន្យាថា​មិន​រត់​ទៀត​ទេ​។ ក្រុមការងារ និង​បន្ត​ការអនុវត្ត​ច្បាប់​ដែលមាន​ជា​ធរមាន​ចំពោះ​បុគ្គល​ដែល​មិន​គោរព​តាម​វិធានការ​ច​ត្តា​ឡី​ស័ក​នេះ​។

​លោកជំទាវ បាន​បញ្ជាក់ថា ” ខ្ញុំ សូមបញ្ជាក់​ជូន​ផងដែរ​ថា លទ្ធផល​តេស្ត​លើក​ទី​១ របស់គាត់ និង​កូន​គាត់ នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២០ គឺ អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ទាំងពីរ​នាក់ តែ​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង កំពុង​បន្ត​តាមដាន​សុខភាព​គាត់ និង​កូន​គាត់​ដោយ​យកចិត្តទុកដាក់​បំផុត​។ អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន និង​អ្នកសារព័ត៌មាន​ទាំងអស់ មេត្តា​ជ្រាប​”៕ ដោយ​៖​កូ​ឡាប​

spot_img
×