Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅថ្ងៃនេះ អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន ១៣​នាក់ ព្យាបាល​ជាសះស្បើយ​

spot_img

​ភ្នំពេញ​៖​ក្រសួងសុខាភិបាល​ប្រកាស​ជា​ដំណឹង​ល្អ​នៅ​ព្រឹក​ថ្ងៃ​១៩​សីហា​២០២០​នេះ​ថា មិនមាន​រកឃើញ​អ្នកជំងឺ​កូ​វីដ​-១៩ ថ្មី​ទេ និង​មាន​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន ១៣​នាក់ ។​

​ថ្ងៃនេះ​យើង​ពុំ​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩​ថ្មី ទេ និង មាន​ជាសះស្បើយ​ចំនួន ១៣​នាក់ ។
​រហូតដល់​ម៉ោង ០៨:០០ ព្រឹក ថ្ងៃទី ១៩ សីហា ២០២០ យើង​ពុំ​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩ ថ្មី ទេ ដូច្នេះ​ចំនួន​សរុប ២៧៣​នាក់​ដដែល មាន​ជាសះស្បើយ​ចំនួន ១៣​នាក់ (​ខ្មែរ​ចំនួន ៦​នាក់ និង​ជនជាតិ​ចិន​ចំនួន ៧​នាក់​) ចំនួន​សម្រាក​នៅ​ពេទ្យ​នៅសល់ ២២​នាក់ ចំនួន​ជាសះស្បើយ​សរុប​ចំនួន ២៥១​នាក់ និង ស្លាប់​គ្មាន ។ ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គម្រាមកំហែង​យើង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។
​យើង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្តទៀត ដូចជា​ពន្យារ​ការរៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ ពិធីជប់លៀង ការចាក់​ធុងបាស​រាំ ។ ល​។
​យើង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្តទៀត ដូចជា​អង្គុយ​គម្លាត​ពីគ្នា ឈរ​រងចាំ​គម្លាត​ពីគ្នា ឈរ​ជជែក​គ្នា​គម្លាត​ពីគ្នា ។ ល​។
​យើង​ត្រូវ​បន្ត​ពាក់​ម៉ាស់​នៅពេល​ចាំបាច់ និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល ។
​សូមបញ្ជាក់ថា ប្រទេស​យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០ ។
​យើង​បានធ្វើ​តេស្ត​ចំនួន 82891 ស្មើនឹង 4993 ក្នុង​១​លាន នាក់​៕ ដោយ​៖​កូ​ឡាប​


spot_img
×