Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះសង្ឃ​២៨​អង្គ​នៅ​វត្ត​នាង​ខ្មៅ ខេត្តតាកែវ មាន​ជំងឺ​ផ្តាសាយ​ធម្មតា , អាជ្ញាធរ​ស្នើសុំ​ឲ្យ​គង់នៅ​ក្នុង​កុដិ​ដោយឡែក តាម​ជំនាញ​របស់​សុខាភិបាល​

spot_img

​ព្រះចៅអធិការ​វត្ត និង​ព្រះសង្ឃ​ផ្សេងទៀត នៅ​វត្ត​នាង​ខ្មៅ ខេត្តតាកែវ មាន​អាការ​ផ្ដាសាយ ហើយ​ទៅ​ព្យាបាល​នៅផ្ទះ​គ្រូពេទ្យ​ជាប់​វត្ត ដែលជា​គ្រូពេទ្យ​ប្រចាំ ជា​បន្តបន្ទាប់ ហើយ​ករណីនេះ ក្រសួងសុខាភិបាល ប្រកាសថា ករណី​ព្រះសង្ឃ​២៨​អង្គ មាន​ជំងឺ​ផ្តាសាយ​ធម្មតា។

ក្រសួងសុខាភិបាល​កម្ពុ​ជា នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០​នេះ បានប្រកាសថា អាជ្ញាធរ លោក​ស្នងការរង​ផែន​សន្តិសុខ អភិបាលរង​ស្រុក​សំរោង ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក និង​មេឃុំ បាន​ចុះ​ដល់ទី​តាំង ដោយ​ពិនិត្យឃើញថា ព្រះសង្ឃ​២៨​អង្គ នៅ​វត្ត​នាង​ខ្មៅ ស្ថិតក្នុង​ភូមិ​ចា ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ គឺ​គ្រាន់​តែមាន​ជំងឺ​ផ្ដាសាយ​ឆ្លង​ត​គ្នា ហើយ​អាជ្ញាធរ​ស្នើសុំ​ឲ្យ​គង់នៅ​ក្នុង​កុដិ​ដោយឡែក និង​ត្រៀមខ្លួន​សហការ តាម​ជំនាញ​របស់​សុខាភិបាល​។​

​ព្រះចៅអធិការ​វត្ត និង​ព្រះសង្ឃ​ផ្សេងទៀត មាន​អាការ​ផ្ដាសាយ ហើយ​ទៅ​ព្យាបាល​នៅផ្ទះ​គ្រូពេទ្យ​ជាប់​វត្ត ដែលជា​គ្រូពេទ្យ​ប្រចាំ ជា​បន្តបន្ទាប់ ហើយ​គ្រូពេទ្យ​មិន​យក​ថវិកា ទើប​ចៅអធិការ​វត្ត បង្ហោះ​សារ​ក្នុង​បណ្ដាញ​សង្គម ថ្លែងអំណរគុណ​ដល់​គ្រូពេទ្យ ហើយ​ប្រជាពលរដ្ឋ​ក៏​យក​ព័ត៌មាន​ដែល​ចៅអធិការ​វត្ត​បង្ហោះ​នោះ ផ្សព្វផ្សាយ​បន្ត​គ្នា ធ្វើ​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល រហូត​មានការ​ទំនាក់ទំនង ចូលទៅ​លេខ ១១៥ សុំ​អន្តរាគមន៍ ចុះ​ពិនិត្យ​តែម្តង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×