អ្នកទេសចរបរទេសដែលចូលចិត្ត និងស្រឡាញ់ធម្មជាតិ តែងតែរិះរកកន្លែងដែលមានភាពស្ងប់ស្ងាត់។ ពួកគេចំណាយពេលរាប់ម៉ោង ដើម្បីផ្តិតយកអារម្មណ៍ធម្មជាតិពិតៗអមដោយសម្រស់បក្សាបក្សី ថ្ងៃលិចជើងភ្នំ រៃយំ អំពិលអំពែករាំ នាពេលរាត្រីយប់ស្ងាត់ មេឃត្រជាក់រំហើយ ចុះអ័ព្វ ចែវទូកកាត់ព្រែក ល្ងាចយប់មិនដឹងឱកាសពេលនឹងអស់ទុក្ខកង្វល់៕ ក្ខិណី