ឆ្នាំជូត ៖ រាសីស្រុតចុះ។ ការងារ មិនត្រូវឆេវឆាវ ត្រូវបញ្ចៀសប៉ះទង្គិចជាមួយអ្នកដទៃនាំឲ្យខូចប្រយោជន៍ខ្លួនឯង។ ថ្ងៃនេះលុយចូលទ្វារមុខបែរជាចេញទៅវិញតាមទ្វារក្រោយ ចាយវាយគ្មានផែនការ និងធ្វើឲ្យអ្នកប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុ។ មនោសញ្ចេតនា ៖ មិនល្អប្រសើរ ធ្លាក់ចូលក្នុងបរិស្ថានភាពទាល់ច្រក។ ទិសនាំលាភ ទិសអាគ្នេយ៍ តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំឆ្លូវ ៖ រាសីស្រុតចុះ។ ការងារពិបាកបានដូចបំណង កុំលោភប្រយោជន៍ចំពោះមុខធ្វើឲ្យបាត់ឱកាសខាងក្រោយ។ ទម្លាប់ចាយវាយខ្ជះខ្ជាយនឹងធ្វើឲ្យអ្នកអស់ប្រាក់ពីខ្លួន។ មនោសញ្ចេតនា ៖ ងាយមានការឈ្លោះប្រកែក ប្រទាញប្រទង់ ធ្វើឲ្យអ្នកទាំង២ របួសផ្លូវចិត្ត។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីល្អមធ្យម។ ការងារគ្រប់យ៉ាងបានចាប់ផ្តើមរៀបរយ អ្នករវល់រកងាកខ្លួនមិនរួច ត្រូវរៀបចំឲ្យមានពេលសម្រាកថែទាំសុខភាព។ ថ្ងៃនេះចេញដើរទិញទំនិញក៏ជាវិធីមួយ ដើម្បីបាត់ស្ត្រេស។ មនោសញ្ចេតនា មានឱកាសបាននៅក្បែរមនុស្សដែលខ្លួនស្រឡាញ់កោតសរសើរ។ ទិសនាំលាភ ទិសអាគ្នេយ៍ តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំថោះ ៖ រាសីឡើងខ្ពស់។ ការងារ មិនត្រូវជឿជាក់លើខ្លួនផង ជ្រុលពេក កិច្ចការគ្រប់យ៉ាងគួរស្វែងយល់យោបល់សមូហភាពដើម្បីបញ្ចៀសមានកំហុស។ កុំចាយប្រាក់ហួសពីលទ្ធភាពរករបស់ខ្លួន។ មនោសញ្ចេតនា ជាថ្ងៃមួយដ៏មានសុភមង្គលពេញលេញ។ ទិសនាំលាភ ពាយ័ព្យ តំណមអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីស្រុតចុះ។ ការងារ គួរប្រមូលផ្តុំធ្វើឲ្យបានល្អការងាររបស់ខ្លួន មិនត្រូវលូកលាន់កិច្ចការអ្នកដទៃ នាំឲ្យមានរឿងរ៉ាវស្មុគស្មាញ។ វិនិយោគមិនអំណោយផលល្អ ត្រូវប្រយ័ត្នប្រយែង។ មនោសញ្ចេតនា ងាយមានការសង្ស័យគ្នាទៅវិញទៅមក បណ្តាលឲ្យឈ្លោះប្រកែក។ ទិសនាំលាភ ទិសឦសាន តំណមទិសនិរតី។ ពណ៌នាំសំណាង ពណ៌បៃតង។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំម្សាញ់ ៖ រាសីល្អមធ្យម។ ការងារសភាពផ្លូវចិត្តមិនល្អ ពិបាកប្រមូលផ្តុំក្នុងការងារនាំឲ្យគ្មានសមិទ្ធផលដូចចិត្ត។ អាចប្រើប្រាជ្ញារបស់ខ្លួនរកប្រាក់ តែគួរស្មានកម្លាំងខ្លួន លោភលន់គឺស្លាប់។ មនោសញ្ចេតនា ត្រូវបន្ថែមភាពរ៉ូមែនទិកបន្តិចឲ្យមនោសញ្ចេតនាកាន់តែផ្អែមល្ហែមជាងមុន។ ទិសនាំលាភ ទិសខាងលិច តំណមទិសឦសាន។ពណ៌នាំសំណាង ពណ៌ស។ ឆ្នាំរកា៕
ឆ្នាំមមី ៖ រាសីឡើងខ្ពស់។ ការងារ មានឱកាសប្រាស្រ័យជាមួយប្រភពទុនធំ អ្នករៀនសូត្រ ប្រឡងប្រជែង នឹងមានស្នាដៃខ្ពស់។ ថ្ងៃនេះមានលាភរត់រកលុយកាក់ចូលច្រើន។ មនោសញ្ចេតនា អ្នកនៅលីវនឹងបានជួបមនុស្សដែលខ្លួនប្រាថ្នាចង់ជួប។ ទិសនាំលាភទិសខាងកើត តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌បៃតង។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំមមែ ៖ រាសីល្អមធ្យម។ ការងារ ទោះបីមានការលំបាកឧបសគ្គបន្តិច តែចុងក្រោយអ្នកនៅតែរៀបរយបានដោយរលូន។ រាល់ផែនការហិរញ្ញវត្ថុសុទ្ធតែអំណោយផលល្អ និងនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ មនោសញ្ចេតនា កុំក្តាប់ណែនពេក ស្នេហាកាន់តែងាយរបូតពីដៃ។ ទិសនាំលាភ ទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ខៀវ ខ្មៅ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំវក ៖ រាសីឡើងខ្ពស់។ ការងារ មានឱកាសល្អមកដល់អ្នក កុំខកខានឲ្យសោះ។ អាស្រ័យដោយសមត្ថភាពការទូតដ៏ពូកែរបស់អ្នក នឹងរកចំណូលបានយ៉ាងពេញចិត្ត។ មនោសញ្ចេតនា ជាថ្ងៃពោរពេញដោយភាពរីករាយ និងសុភមង្គល។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីស្រុតចុះ។ ការងារស្រុតចុះ ត្រូវចេះសហការជាមួយមនុស្សជុំវិញ កុំអាងថាខ្លួនចេះលើសគេ មើលស្រាលសមត្ថភាពអ្នកដទៃ នាំឲ្យខូចប្រយោជន៍ខ្លួនឯង។ ចេញក្រៅមិនត្រូវយកតាមខ្លួនច្រើននូវលុយកាក់ និងទ្រព្យមានតម្លៃ។ មនោសញ្ចេតនា អ្នកនៅលីវពុំទាន់មានឱកាសផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន គួរប្រមូលផ្តុំក្នុងការងារល្អជាង។ ទិសនាំលាភឦសាន តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំចរ ៖ រាសីឡើងខ្ពស់។ ការងារ ដំណើរការដោយជោគជ័យ មានឱកាសពង្រីកថែមក្នុងអនាគត។ ចំណូលកើនឡើង លុយកាក់មានចាយពេញៗដៃ។ មនោសញ្ចេតនា បានទទួលការយកចិត្តទុកដាក់ថែទាំពីមនុស្សដែលខ្លួនស្រឡាញ់ធ្វើឲ្យអ្នកមានបន្ថែមថាមពលប្រយុទ្ធ ឆ្លងកាត់ការលំបាកក្នុងការងារ។ ទិសនាំលាភ ទិសឦសាន តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់។ ការងារ ត្រូវម្ចាស់ការជាងនេះទៀត អ្នកនឹងមានស្នាដៃល្អច្រើន ក្នុងកិច្ចសហប្រតិបត្តិការ។ ថ្ងៃនេះអ្នកមានឱកាសបង្កើនចំណូលដោយខ្ទង់វិនិយោគដ៏ល្អប្រសើរ។ មនោសញ្ចេតនាផ្អែមល្ហែម កក់ក្តៅ។ ទិសនាំលាភទិសនិរតី តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសាឆ្នាំមមែ៕