Thursday, January 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចា​រាយ​ពីរ​នាក់​យក​ផាវ​គ្រាប់បែក កែច្នៃ​បោក​យក​ត្រី ផ្ទុះ​របួស​ធ្ងន់​

​ខេត្ត​រតនគិរី ៖ បុរស ២​នាក់​យក​ផាវ​គ្រាប់បែក ទៅ​កែច្នៃ​ធ្វើ​ជា​គ្រាប់​បំផ្ទុះ​បោក​យក​ត្រី បណ្តាលឲ្យ​ផ្ទុះ​ត្រូវ​របួស​ខ្លួនឯង​ធ្ងន់ធ្ងរ ព្រឹក​ថ្ងៃ​ទី​៤ ខែ​កម្ភៈ ឆ្នាំ​២០១៨ តាម​បណ្ដោយ​មាត់​អូរ​តាង ស្ថិតក្នុង​ភូមិ​សំ ឃុំ​យ៉ាទ​ង់ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​។

​បុរស​ទាំង​២​នាក់ គឺ​ឈ្មោះ សេ​វ ទំ អាយុ​២៨​ឆ្នាំ របួស​ដាច់​ដៃ​ខាងស្ដាំ និង​ដងខ្លួន ឈ្មោះ សេ​វ ខ្វា អាយុ ២១​ឆ្នាំ រងរបួស​តាម​ដងខ្លួន ស្ទើរ​សុសសាច់​។ អ្នក​ទាំង​២​នាក់ ជា​ជនជាតិ​ចា​រាយ មាន​លំនៅ​ភូមិ​តេន​សុស ឃុំ​យ៉ាទ​ង់ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ជាមួយគ្នា​។​

​បើ​តាម​ការ​ឲ្យដឹង​ពី​លោកក​វរសេនី​យ៍​ត្រី ង​យ ដន អធិកា​រង​នគរបាល​ស្រុក​អូរយ៉ាដាវ ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ បានបញ្ជាក់​ថា បុរស​ទាំង​២​នាក់ បាន​យក​ផាវ​គ្រាប់បែក​មូលៗ​ប៉ុន​មេដៃ ទៅ​បក​ក្រដាស​ចេញ​យក​រំសេវ ឲ្យបាន​ច្រើន រួច​យកមក​ដាក់​ក្នុង​កំប៉ុង​ត្រីខ ហើយ​យក​ខ្សែ​ឈ្នួន​ផាវ​នោះ ដាក់ចូល​សម្រាប់​ដុត​បំផ្ទុះ ខណៈ​ពួកគេ ទៅ​ឈរ​មាត់ទឹក​ដុត​ខ្សែ​ឈ្នួន ដើម្បី​បោះ​ទៅក្នុង​ទឹក ឲ្យ​ផ្ទុះ​ងាប់​ត្រី តែ​ចៃដន្យ​គ្រាប់​កែច្នៃ​នោះ បាន​ផ្ទុះ​ភ្លាមៗ​ពេល​ពួកគេ​កំពុងកាន់​គ្រាប់​នៅក្នុង​ដៃ ។ បុរស​ទាំង​២​នាក់​ត្រូវបាន​ដឹកជញ្ជូន​តាម​រថយន្ត​សង្គ្រោះ​របស់​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត យកមក​សង្គ្រោះ នៅ​ប​មន្ទីរពេទ្យបង្អែក​ខេត្ត​រតនគិរី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

×